» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7154 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697325 នាក់

រឿង​បន្លំ​ម៉ាក​អង្គរ​ខ្មែរ​ក្រុមហ៊ុន​ឥណ្ឌា​ដឹងខ្លួន​ហើយ​!

 

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែកក្កដា​នេះ បាន​ជូន​ព័ត៌មាន​អំពី​មាន​ផលិតផល​អង្ករ​បរទេស ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុង​ចរាចរ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ដោយ​ពុំមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​។​

​ក្នុង​សេចក្តីជូនដំណឹង​ឲ្យ​ដឹងថា នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​រួមគ្នា​ពិនិត្យឃើញថា មាន​ផលិតផល​អង្ករ​បរទេស ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុង​ចរាចរ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ដោយ​ពុំ​មានការ អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​។​a rice india1 

​ការខិតខំ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ទាំងពីរ ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង ជិតស្និទ្ធ​ជាមួយ​ភាគី​ថៃ បាន​រកឃើញថា ម្ចាស់​ផលិត​អង្ករ​នេះ ជា​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ Voyage India មាន​ទីតាំងនៅ​រដ្ឋ Maharashtra នៃ​ប្រទេស​ឥណ្ឌា​។​

​ផ្អែកលើ​លទ្ធផល​សហការ​ស្រាវជ្រាវ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានសម្រេច​ឲ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា ចាត់វិធានការ​ជា​ប្រញាប់​តវ៉ា​ទៅ​ភាគី​ឥណ្ឌា ឲ្យ​ក្រុមហ៊ុន Voyage : India បញ្ឈប់​ជាបន្ទាន់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់ខ្លួន ព្រោះ​ទង្វើ​នេះ​ប្រាសចាក​នឹង​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ព្រមទាំង​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្ដីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ថែម​ទៀតផង​។​ជា​លទ្ធផល ក្រុមហ៊ុន​ឥណ្ឌា​នេះ​បាន​បញ្ឈប់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់ខ្លួន​តាម​សំណើ​រហើយ​។​a rice india a rice india2  

​