» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6931 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697102 នាក់

ពាក់កណ្តាល​ខែឧសភា​ក​ម្ពុ​ជា ត្រៀម​ចរចា​ជាមួយ​អាមេរិក​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ នៅ​វ៉ាស៊ីនតោន


​ភ្នំពេញ​៖ កម្ពុជា និង​អាមេរិក កំពុង​ត្រៀម​សម្រាប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក ដែល​នឹង​ប្រព្រឹត្តទៅ​ដោយផ្ទាល់​នៅ​ថ្ងៃទី​១៤-១៥ ខែឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ នា​រដ្ឋធានី​វ៉ាស៊ីនតោន​។a manet port

​បើតាម​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​៖​ការត្រៀម​ចរចា​ពាណិជ្ជកម្ម​ដោយផ្ទាល់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា​-​អាម៉េរិក ជួបប្រជុំ​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ដឹកនាំ​ដោយ លោកស្រី Sarah Ellerman អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នា​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៥​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ ផ្តោត​សំខាន់​លើ​វឌ្ឍនភាព​ការងារ និង​ការត្រៀម​សម្រាប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាម៉េរិក ដែល​នឹង​ប្រព្រឹត្តទៅ​ដោយផ្ទាល់ នៅ​ថ្ងៃទី​១៤-១៥ ខែឧសភា ឆ្នាំ​២០២៥ នា​រដ្ឋធានី​វ៉ាស៊ីនតោន​។​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​ដែលមាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា នាយករដ្ឋមន្ត្រី នឹង​បន្តធ្វើ​កិច្ចការងារ​នេះ ដោយ​យកចិត្តទុកដាក់​បំផុត​។​

​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៥ បានដាក់​ពន្ធ​លើ​ប្រទេស​នានា​ជាង​២០០​ប្រទេស នៅលើ​ពិភពលោក​។ ជាមួយគ្នានេះ អាមេរិក​បានកំណត់​យ​ក​ពន្ធ​ពី​កម្ពុជា​ចំនួន ៤៩​ភាគរយ ប៉ុន្តែ​ពន្ធ​នេះ​អនុវត្ត​ជា​បណ្តោះអាសន្ន​ត្រឹមតែ ១០​ភាគ​ប៉ុណ្ណោះ ក្នុង​រយៈពេល​៣​ខែ គិត​ចាប់ពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២៥ មក​។ ការដាក់​ពន្ធ​របស់​ស​ហ​រដ្ឋ​អាមេរិក ធ្វើឡើង​ក្រោម​ហេតុផល​ថា អតុល្យភាព​ទំហំ​ពាណិជ្ជកម្ម ដោយ​ប្រទេស​ទាំងនោះ​នាំ​ចូលទៅ​សហរដ្ឋអាមេរិក​ច្រើនជាង​សហរដ្ឋអាមេរិក​នាំចេញ​ត្រឡប់​ទៅវិញ​៕a k  talk us 

​