» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 370 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708250 នាក់

ប្រធានាធិបតី​អាមេរិក​បន្ទរថា​រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​ដូច​ពូ​ទីន​និយាយ​ដែរ​!!

​អាមេរិក​៖​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន អះអាងថា មានការ​គំរាមកំហែង​ពិតប្រាកដ​មែន ដែលថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​ប្រកាសថា ខ្លួន​បានដាក់​អាវុធ​មួយចំនួន​នៅលើ​ទឹកដី​នៃ​សម្ព័ន្ធមិត្ត​ជិត​បំផុត​របស់ខ្លួន​។​a byden nuk1 

​ថ្លែង​ទៅកាន់​ក្រុម​អ្នកផ្តល់ជំនួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​ខែមិថុនា លោក បៃ​ដិ​ន លើកឡើងថា ការ​ចល័ត​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​នៅ​បេឡា​រុស អាចជា​សញ្ញា​មួយ​ដែលថា ខ្លួន​កំពុង​រៀបចំ​ប្រើប្រាស់​នុយក្លេអ៊ែរ ថ្វីបើ​ថ្មីៗ​នេះ​សេត​វិមាន បាន​បដិសេធ​អំពី​លទ្ធភាព​បែបនេះ​ក៏ដោយ​។​​លោក​និយាយថា “​នៅពេល​ខ្ញុំ​និយាយ​ចេញពី​ទីនេះ​ប្រហែល​២​ឆ្នាំមុន​ថា ខ្ញុំ​ព្រួយបារម្ភ​អំពី​ទន្លេ Colorado រីងស្ងួត មនុស្ស​គ្រប់គ្នា​មើល​មក​ខ្ញុំ​ថា ដូចជា​មនុស្ស​ឆ្កួត​។ ពួកគេ​មើល​មក​ខ្ញុំ​នៅពេល​ខ្ញុំ​និយាយថា ខ្ញុំ​បារម្ភ​អំពី​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រើ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​។ នេះ​ជាការ​ពិត​”​។​

​គួរបញ្ជាក់​ជាថ្មី ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​មីន​ស្កិ៍ បានសម្រេច​កិច្ចព្រមព្រៀង ស្តីពី​ការដាក់​អាវុធ​នុយក្លេអ៊ែ​រ​យុទ្ធសាស្ត្រ​នៅលើ​ទឹកដី​បេឡា​រុស​កាលពី​ខែ​មុន​។​យោងតាម​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu, ក្បាល​គ្រាប់​បរមាណូ នឹង​ត្រូវបាន​បំពាក់​នៅលើ​មី​ស៊ី​ល​IskanderM​និង​យន្តហោះ​ចម្បាំង ដែល​ត្រូវបាន​កែប្រែ​ជាពិសេស​សម្រាប់​គោលបំណង​នេះ​។​មុននឹង​ប្រ​ធានា​ថិ​ប​តី​អាមេរិក​ព្រមាន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និយាយថា រុស្ស៊ី នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ បើ​ខ្លួន​ប្រឈមមុខ​នឹង​ការគំរាមកំហែង​អត្ថិភាព​។​​លោក​ប្រធានាធិបតី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​គោលជំហរ​របស់លោក​លើ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg (SPIEF) ។​

​លោកពូ​ទីន​និយាយថា “​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​សន្តិសុខ​របស់​យើង​ក្នុងន័យ​ទូលំទូលាយ​បំផុត និង​អត្ថិភាព​នៃ​រដ្ឋ​រុស្ស៊ី​។ យើង​មិនមាន​តម្រូវការ​បែបនេះ​ឡើយ ហើយ​ការពិភាក្សា​អំពី​ប្រធានបទ​នេះ បានធ្វើ​ឲ្យ​កម្រិត​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ធ្លាក់ចុះ​លែង​ខ្លាំង​ដូច​មុន​”​។​លោក ពូ​ទីន បាន​និយាយ​អំពី​ការដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី នៅ​បេឡា​រុស ដោយ​បញ្ជាក់ថា ដំណើរការបាន​ចាប់ផ្តើម​រួចហើយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​។​

​លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា ទីក្រុង​មូ​ស្គូ នឹងមិន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​លោកខាងលិច​ឡើយ ព្រោះថា បើ​រុស្ស៊ី កាត់បន្ថយ​ឃ្លាំង​អាវុធ នោះ​ខ្លួន​នឹងមាន​គុណវិបត្តិ​។​
​គួរ​បញ្ជាក់ថា សន្ធិសញ្ញា New Start គឺជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​នៅសល់​ចុងក្រោយ​រវាង​ទីក្រុង​មូ​ស្គូ និង​វ៉ាស៊ីនតោន បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា INF និង Open Skies ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ​។​​កិច្ចព្រមព្រៀង​នេះ កំណត់​ការ​ស្តុក​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​ទាំងពីរ ហើយ​អាច​ឲ្យ​ពួកគេ​ត្រួតពិនិត្យ​ទីតាំង​យោធា​របស់​គ្នា​ទៅវិញទៅមក ដើម្បី​បញ្ជាក់​ពី​ការអនុលោម​តាមច្បាប់​៕a byden nuk a byden nuk1 


​