» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2047 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747382 នាក់

យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​?

 

​បន្ទាយមានជ័យ​៖ អភិបាលខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ត្រូវបាន​ថៃ​បិទ​នៅវេលា​ម៉ោងជាង ៤​រសៀល ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៥ បន្ទាប់ពី​ច្រកទ្វារ​តំបន់​ទ្វេភាគី និង​ច្រករបៀង​ទាំងអស់ ក៏ត្រូវ​ថៃ​បិទ​ផងដែរ​។​a gate pet close 

​នៅ​រសៀល​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ ច្រក​តំបន់​បឹង​ត្រកួន​ស្ថិតនៅ​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបាន​កង​ម្លាំ​ង​ថៃ​ទាញ​បា​រ៉ា​ស់បិទ​មិន​ឲ្យ​មានការ​ចរាចរណ៍​ឆ្លងកាត់​។​​នៅ​ច្រក​តំបន់ ម៉ាឡៃ​វិញ​គណៈកម្មការ​ច្រក​តំបន់​ម៉ាឡៃ​បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ​គឺ ច្រក​តំបន់​ម៉ាឡៃ​ដំណើរការ​ជាធម្មតា​តែ​យោងតាម​ការជួប​ដំណឹង​របស់​ភាគី​ថៃ​នៅ​រសៀល​ថ្ងៃនេះ​នៅ​ថ្ងៃស្អែក​ទី ០៨ ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់​ថៃ​នឹង​បិទ​លេង​ឲ្យ​ដំណើរការ​ច្រក​ទៀតហើយ​»​។​

​លោក អ៊ុំ រាត្រី បាន​បញ្ជាក់ថា សម្រាប់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​ថៃ​បិទ​នៅវេលា​ម៉ោង​ប្រមាណ ៤:១៦​នាទី​រសៀល​ថ្ងៃនេះ ហើយ​ពួកគេ​ថា ចាប់ពី​ថ្ងៃស្អែក​នឹង​បើក​នៅវេលា​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង​៤​រសៀល​។​
​សួ​ម​បញ្ជាក់​បន្ថែមថា បន្ទាប់ពី​ភាគី​ថៃ​បាន​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​គេ​ឃើញថា​មាន​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​រោង​ក្លឿ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ឈម​នឹង​ច្រកទ្វារ​អន្ត​ជា​រិ​ប៉ោយប៉ែត​ជាច្រើន​នាក់​មានការ​កកស្ទះ​ពេល​ពួកគាត់​បម្រុង​វិល​មក​លំនៅឋាន​វិញ​នៅ​ក្រុង​ប៉ោយប៉ែត​ដូច​សព្វមួយដង​។​

​សេចក្ដី​រាយ​ការបន្ថែម​៖ នៅ​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ដដែល​ភាគី​ថៃ​បាន​ចាក់សោ​បើក​ច្រកទ្វារ​អន្តជាតិ​ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​ចូលមក​ហើយ ដោយឡែក​ខាង​កម្ពុជា​ក៏​ឲ្យ​ជនជាតិ​ថៃ​ចូលទៅ​ប្រទេស​គេ​វិញ​ដែរ​។​សម្រាប់​ការចេញចូល​របស់​ប្រជាពលរដ្ឋ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថៃ​នឹង​សម្រួល​ជូន​រហូតដល់​ម៉ោង​៨​យប់​ថ្ងៃនេះ​។​​ដោយឡែក​នៅ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាមួយ​ថៃ​វិញ​ចាប់តាំងពី​យប់​ថ្ងៃទី ៦ រហូតដល់​ព្រឹក​ថ្ងៃទី ៧ ខែមិថុនា​ឆ្នាំ ២០២៥ វេលា​ម៉ោង ៦ ០០ នាទី​ព្រឹក កម្លាំង​ទ័ព​ឈុតខ្មៅ​ថៃ​បានដាក់​ពង្រាយ​បន្លា​លួស ទៅលើ​ភូមិសាស្ត្រ​ដែលជា​ច្រករបៀង ក្នុងស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក​នៅក្នុង​ខេត្តបាត់ដំបង​។​

​ដោយឡែក​ច្រក​អន្តរជាតិ​ភ្នំ​ដី​ក្នុងស្រុក​សំពៅ​លូន និង​ច្រក​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង រួមជាមួយ​ច្រក​តំបន់​អូរ​អន្លក់ និង​ច្រក​តំបន់ ៤០០ ស្ថិតក្នុង​ស្រុក​សំឡូត គឺ​នៅ​ធ្វើ​ចរាចរណ៍​ជាធម្មតា​ដោយ​ពុំមាន​ការបិទច្រក​ទាំង​នោះឡើយ​។​
​ទោះបីយ៉ាងណា​ការបិទច្រក​ព្រុំដែន​ដោយ​ភាគី​ថៃ​គគ្រឹកគគ្រេង​នេះ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ថ្លែងថា រហូតមកដល់​ពេលនេះ​( ទី​៧ មិថុនា ២០២៥ )​ក្រសួងការបរទេស​មិនទាន់​ទទួលបាន​ព័ត៌មាន​ណាមួយ​ពី​ភាគី​ថៃ ក៏ដូចជា​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា អំពី​ការបិទ​ច្រកព្រំដែន​ណាមួយ​ដោយ​ភាគី​ថៃ នៅឡើយ​ទេ​។

​ទន្ទឹមនឹងនេះ លោកអ្នក​នាំពាក្យ​កំពុង​រង់ចាំ​ការបញ្ជាក់​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះកែវ ចំពោះ​ព័ត៌មាន​អំពី ការបិទច្រក​ព្រំដែន​តំបន់​ដោយ​ភាគី​ថៃ ខាងលើនេះ​។​ការពិត​ក្នុងនាម​ការទូត​លោក​ជុំ សុន្ទរី​និយាយ​ត្រូវ​ព្រោះ​ក្រសួង​ការបារ​ទេស​ត្រូវការ​កា​រ​ជូនដំណឹង​។​តែបើ​យើង​មើល​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ថៃ​គឺ​បានប្រគល់​ភារកិច្ច​ការងារ​ព្រុំដែន​ឲ្យ​ទៅខាង​យោធា​ហើយ​។​ដូចនេះ​ខាង​យោធា​ថៃ​តើ​ជា​អ្នក​បិទ​មិនមែន​ក្រសួង​ការ​បេ​រទេស​ថៃ​ឯណា​។​

​យោងតាម​លិខិត​ជូនដំណឹង របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ការដែល​ថៃ​សម្រេច​ជា​ឯកតោភាគី បិទ​ច្រក​តំបន់ និង​ច្រករបៀង រវាង​ប្រទេស​ទាំងពីរ ជា​បណ្ដោះអាសន្ន ដោយសារតែ​ភាគី​កម្ពុជា​បាន​បដិសេធ មិន​ព្រម​ចរចា ៤​ចំណុច គឺ​តំបន់​ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី និង​តំបន់​មុំ​បី នៅ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​(JBC) ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២៥​។​​ករណី​យ៍​នេះ​សារព័ត៌មាន Thai Enquirer បាន​រាយការណ៍​នៅ​ថ្ងៃទី​៧ មិថុនា​នេះដែរ​ថា អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ លោក​ផា​ណា​ក្លែ​វ​ផ្លូ​ត​ធុ​ក​(Phana Klaewplodthuk )​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដោយ​អនុញ្ញាតឱ្យ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រចាំ​នៅ Burapha និង Suranaree គ្រប់គ្រង​ការបើក និង​បិទ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន​ទាំងអស់​នៅជាប់​កម្ពុជា​។​

​សារព័ត៌មាន​ថៃ​ដដែល បាន​ស្រង់​សំដី​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ​គឺ​ឧ​ត្ត​ម​សេនីយ៍ Winthai មក​ថា ទោះបីជា​ថៃ​ខិតខំ​ប្រឹងប្រែង​បន្ធូរ​ភាព​តានតឹង​តាម​មធ្យោបាយ​សន្តិភាព​ក៏ដោយ ក៏​កម្ពុជា​បាន​បន្ត​ពង្រឹង​ទ័ព និង​បង្កើត​មូលដ្ឋាន​កងទ័ព​នៅជាប់​ព្រំដែន​។ មេទ័ព​ថៃ​អះអាងថា វិធានការ​ថ្មី​របស់ខ្លួន​តាមរយៈ​ការបិទច្រក​របៀង​តាម​ព្រំដែន គឺមាន​គោលបំណង​ការពារ​អធិបតេយ្យភាព​ថៃ និង​រក្សា​សណ្តាប់ធ្នាប់​។​a close gate a gate close a gate close2 a close gate1 a gate close1