» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5296 នាក់

ម្សិលមិញ 5272 នាក់

សរុប 17110921 នាក់

ច្រកទ្វារព្រំដែន ប៉ែក​ខាងកើត ( កម្ពុជា​-​វៀតណាម ) ប្រជា ពលរដ្ឋ​ខ្មែរ​សប្បាយ​នឹង​ការលេង​ល្បែង​សុ​ី​សង​ជល់​មាន់​យ៉ាង​គគ្រឹកគគ្រេង​ក្នុងកា​សុ​ី​ណូ Casino Hotel Hero 777 ឯ ច្រកទ្វារព្រំដែន​ប៉ែក​ខាងលិច ( កម្ពុជា​- ថៃ )​ប្រជាពលរដ្ឋ ភ័យព្រួយ​នឹង​ការផ្ទុះអាវុធ​បាញ់​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង កងទ័ព​ខ្មែរ


​ខេត្តព្រៃវែង : កាលពី​ថ្ងៃទី​២៨​ខែឧសភា ឆ្នាំ​២០២៥ ក្រុម​ការ ងារ​ព័ត៌មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ និង​គេហទំព័រ សាត សុ​ី​ន​ញូ​សិ៍ បាន​ចុះ​បេសកកម្ម​ទៅយក​ព័ត៌មាន ដោយផ្ទាល់ នៅ​តំបន់​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី ស្ថិតក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដើម្បី​ចង់ ដឹង​ការពិត​ពី​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ រស់ នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៃ​ច្រកទ្វារព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង ស្តីពី សកម្មភាព​របស់​ក្រុម​អ្នកញៀន​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ ពិសេស​ល្បែង​ជល់​មាន់ នៅក្នុង កាស៊ីណូ Hotel Hero 777 បាន​នឹង​កំពុង​នាំគ្នា​ចូល​លេងល្បែង សុ​ី​សង​ក្នុងកា​សុ​ី​ណូ ៧៧៧ ជា​រៀងរាល់ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង ឮ​សម្លេង​ហ៊ោរ​កញ្ជ្រៀវ​ទ្រហឹងអឺងកង ។a casino vort

ករណី នេះ គឺមាន​ពិតប្រាកដ ដូច សេចក្តី​រាយ​ការ​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​មែន នៅពេលដែល​ក្រុមការងារ​បាន​ចុះ​ដល់​បាន​ថត​យក​សកម្មភាព ជាក់ស្តែង​របស់​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​បាននាំគ្នា​ដឹកជញ្ជូន​មាន់​ជល់ តាម​ម៉ូតូ និង តាម​រថយន្ត​ស៊េរី​ទំនើបៗ​ជិះ​ចូ​ុ​ល ទៅ​ឈប់​ចត​ទុក​ខាងក្នុង​បរិវេណ​កាស៊ីណូ ៧៧៧ និង​កា​សុ​ី​ណូ​១​កន្លែង​ទៀត គ្មាន​ស្លាក​ឈ្មោះ​មាន​ទីតាំង​នៅក្បែរ​គ្នា ។ សូមបញ្ជាក់ថា​:​ទីតាំង​កា​សុ​ី​ណូ​ទាំង​២​នេះ មាន​កម្លាំង​សន្តិសុខ យាមកាម​តឹងតែង​បំផុត មនុស្ស ចេញ​- ចូល​បាន​ទាល់តែ​ក្រុមអ្នកលេង​ល្បែង​សុ​ី​សង​ដែល​គេ​បាន ស្គាល់​ច្បាស់លាស់ បើ​មិន​ស្គាល់ ច្បាស់លាស់​ទេ​ក្រុម​សន្តិសុខ​មិន អនុញ្ញាតិ​អោយចូល​ជាដាច់ខាត ជាពិសេស​ក្រុមអ្នកកាសែត ។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ខាង​កាស៊ីណូ ៧៧៧ បាន​ប្រាប់ថា : ជា​រៀងរាល់ថ្ងៃ អ្នក​ចូលមក​លេងល្បែង​សុ​ី​សង មាន់​ជល់​មាន​រាប់រយ​នាក់ មាន​ទាំង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម មិនដឹងថា : មាន​លិខិតឆ្លងដែន​គ្រប់គ្នា​ដែរ​ឬ​អត់​ទេ ?

ប៉ុន្តែ​ពួក​អ្នកញៀន​ល្បែង​មាន់​ជល់​ទាំងនោះ អាច​ចេញ​-​ចូល ក្នុង​កាស៊ីណូ ដោយ​សេរី ។ អ្នកមើល​ការខុស ត្រូវ​ម្នាក់ ( សុំ​មិន​បញ្ចេញ​ឈ្មោះ ) បាន​បញ្ជាក់ថា : ថៅកែ​ធំ​ទទួលខុសត្រូវ​ក្នុងកា​សុ​ី​ណូ ៧៧៧​នេះ ជា​មន្ត្រី​យោធា​ជាន់ ខ្ពស់​ពាក់​ផ្កាយ ១​ខ្សែស្រឡាយ​ឧបនាយករដ្ឋមន្ត្រី នៅ​ក្រសួង ការពារជាតិ​ជា​អ្នករ៉ាប់រង លើ​ការ​ចំណាយលុយ​សែនព្រេន ជា ប្រចាំខែ ដល់​អ្នកតា​ម្ចាស់​ទឹកដី នៃ​ខេត្តព្រៃវែង តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ទើប​គេ​អាច​បើក​ដំណើរការបាន​ដោយ​រលូន គ្មាន​ការរំខាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ទេ ។ ក្រុម​សន្តិ សុខ​ប្រាប់ថា : បើសិន ជា​អ្នក កាសែត ចុះ​មករក​ថ្លៃ​បាយ ទឹក ឬ​សាំង​ឡាន​រងចាំ នៅ​ខាងក្រៅ​សិន​ទៅ ចាំ​គេ​ទាក់ទង​អ្នកមើលការខុសត្រូវ​នៅ​ខាង ក្នុង​យកមក​អោយ ។

ដោយ ឡែក ប្រភពព័ត៌មាន​បែកធ្លាយ​ពី​ក្រុម​អ្នក កាសែត ដែលមាន​បញ្ជី​ឈ្មោះ​អង្គភាព បាន​ចុះ​នៅក្នុង​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង បាន​លួច​ប្រាប់​មក​អង្គភាព មាតុភូមិ​អោយដឹងថា : ថៅកែ​ធំ ឬ​អ្នកទទួលខុសត្រូវ ក្នុង​កាស៊ីណូ ៧៧៧ បាន​ឧបត្ថម្ភ​ប្រាក់ តាមរយ​: QR cod វេរ​លុយ និង​ទទួល​លុយ សែនព្រេន ចំពោះ​អ្នកតា​ម្ចាស់​ទឹកដី​នៃ​ខេត្តព្រៃវែង ក្នុង​១​ខែ​រហូតដល់​៥​ពាន់​ដុល្លារ​អាមេរិក ជា​ថ្នូរ នៃ​ការមិន​ចុះ​ចាប់​បង្ក្រាប ឬ ហាមឃាត់​ពលរដ្ឋ​ខ្មែរ មិន​អោយចូល​លេងល្បែង​សុ​ី​សង​ក្នុងកា​សុ​ី​ណូ​777 នេះ និង​កា​សុ​ី​ណូ​១​ទៀត​នៅក្បែរនោះ ? ។ ក្នុង ១​ថ្ងៃៗ​គេ​បើក​ប្រជល់មាន់ ចាក់​ភ្នាល់​រាប់សិប​គូរ ក្នុង​១​គូរៗ​ចាក់​ភ្នាល់​សុ​ី​សង​ចាញ់ឈ្នះ រាប់សិប​លាន​រៀល ឬ រាប់ពាន់​ដុល្លារ ក៏ មាន​ដែរ ។ ករណី សេចក្តី​រាយ ការណ៍​ព័ត៌មាន​ខាង លើ​នេះ​ពី​ប្រជាពលរដ្ឋ ជាការ​ពិត ឬ​មិន​ពិត នោះ ក្រុមការងារ​យក​ព័​ត៌ មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ www.meato- phoum.com និង សាត​សុ​ី​ន​ញូ​សិ៍ បាន​ស្នើសុំ​ការបំភ្លឺ​ពី​លោកស្រី នូ សាមួន មេឃុំ បន្ទាយ​ចក្រី តាម​ទូរស័ព្ទ លោកស្រី​មេឃុំ​បាន​ប្រាប់ថា​: កា​សុ​ី​ណូ​៧៧៧ អត់​មានច្បាប់ ធ្លាក់​មកដល់​ដៃ​គាត់​ទេ ។

លោកស្រី​បញ្ជាក់ថា : កា​សុ​ី​ណូ​៧៧៧​ពិតជា​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ឃុំ​បន្ទាយ​ចក្រី​ពិតប្រាកដ​មែន តែ​រឿង​បន​ល្បែង​សុ​ី​សង​នៅ​ក្នុងកា​សុ​ី​ណូ​នេះ​មានច្បាប់​ឬ​អត់​ច្បាប់​គឺ​មានតែ​ថ្នាក់ដឹកនាំ​ខាងលើៗ​ទេ ដែល​ដឹង​ច្បាស់ ? ។ ដើម្បី​បញ្ជាក់​ព័ត៌មាន នេះ ថា​ជា​ការពិត ឬ​អត់ ភ្នាក់ងារ​យើង បាន​សុំ​ការបំភ្លឺ ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ឈឿន ប៊ុន​ឆន ស្នងការ​នគរ បាល​ខេត្តព្រៃវែង តាមរយ​: Telegram ដែរ ប៉ុន្តែ​លោក ស្នងការ​ចូល​មើល​ក្នុង​តេ​ឡេ​ក្រាម​ដែរ តែ​ពុំ​ឆ្លើយតប ទេ បែរជា​លុបចោល​នូវ​សារ សំនួរ សំភាសន៍ ចោល​ទៅវិញ​? ។ មហាជន និង​ប្រជាពលរដ្ឋ បាន​លើកឡើងថា : ការព្រងើយ កន្តើយ​មិន​យកចិត្តទុកដាក់ គោរព​អនុវត្តតាម​បទបញ្ជា របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ស្តីពី​ការ ប្រឆាំងនឹង​ល្បែង​សុ​ី​សង​គ្រប់ ប្រភេទ ពី​សំណាក់​អាជ្ញាធរ​ដែនដី និង កម្លាំង​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​របស់ ខេត្តព្រៃវែង គឺជា​ទង្វើ យក​គូថ​ស្តាប់ ។

ឥលូវ​ខណ​:​ពេលនេះ ប្រជាពលរដ្ឋ និង​មហាជន​កំពុង តែ​ចាប់អារម្មណ៍ និង​តាមដាន​នូវ ព្រឹត្តិការណ៍​ព័ត៌មាន ស្តីពី​ការ ប៉ះ ទង្គិច​គ្នា ដោយ​អាវុធ​រវាង​ទាហាន ថៃ និង​យោធា​ខ្មែរ​នៅតាម​ខ្សែ បន្ទាត់​ព្រំដែន​ប៉ែក​ខាងលិច​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ បណ្តាល អោយ​យោធា​ខ្មែរ​ម្នា​ក់បាន​ស្លាប់ ដោយ​ត្រូវ​កាំភ្លើង​របស់​ទាហាន ថៃ​បាន​បាញ់​ចូល​លេណដ្ឋាន ឈរជើង​ការពារ​ខ្សែក្រវាត់​ព្រំដែន ។ ខណ​:​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​នឹង កំពុង​យកចិត្តទុកដាក់ បាញ់​ឆ្ពោះ​ទៅលើ​មូលដ្ឋាន​កងទ័ព នៅ​សមរភូមិ​ជួរមុខ​រវាង​កម្ពុជា​-​ថៃ ដើម្បី​ចរចារ​រក​ដំណោះស្រាយ​បន្ធូរបន្ថយ​ភាព​តានតឹង​ចំពោះ ការប្រឈមមុខ​ដាក់គ្នា​ដោយ​ប្រើ ប្រាស់​កងកម្លាំងប្រដាប់អាវុធ ក្នុង​កិច្ចការពារ​បូរណភាព និង អធិបតេយ្យភាព​ទឹកដី ប៉ុន្តែ​បែរ ជា​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង ខេត្ត ព្រៃវែង សម្ងំសុខ​ស្រួល សប្បាយ​នឹង​ការប្រមូល​លាភ​សក្ការ​:​ពី​បន​ល្បែង​សុ​ី​សង នៅតាម​តំបន់​ព្រំដែន​កម្ពុជា​- វៀតណាម ធ្វើ​ព្រងើយ មិន គោរព​អនុវត្ត​បទបញ្ជា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស​។​

​អង្គភាព គេហទំព័រ មាតុភូមិ នៅតែ​ស្វាគមន៍​ជានិច្ច​នូវ​ការ បកស្រាយ​បំភ្លឺ​ព័ត៌មាន ពី​គ្រប់ ភាគី​ពាក់ព័ន្ធ តាមរយ​: លេខ​Tel : 012 953 824 / 016 953 222 / 088 55 34 100 តាមច្បាប់​ស្តីពី របប​សារព័ត៌មាន ៕ ដោយ : ស៊ុន សុផល​a casino vort1 a casino vort2 a casino vort3 a casino vort4 a casino vort5 a casino vort6 a casino vort7 a casino vort8