» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5813 នាក់

ម្សិលមិញ 5272 នាក់

សរុប 17111438 នាក់

អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី


​ឧ​ត្ត​រ​មានជ័យ​៖​លោក​ហោ ណាំហុង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ទើប​ទទួលបាន​គោ​រម្យ​ងារ​សម្ដេច​ឥស្សរ​វិទេស​បញ្ញា និង​ជា​ឥស្សរជន​កម្ពុជា​ដែល​ធ្លាប់​តតាំង​ឲ្យតុលាការអន្តរជាតិទីក្រុងឡាអេ(ICJ)បកស្រាយសាលក្រមកម្ពុជា​ឈ្នះ​ថៃ​ក្នុង​ង​សំណុំរឿង​ប្រាសាទព្រះវិហារ បានរម្លឹកប្រាប់យោធានៅសមរភូមិមុខពីការអាម៉ាស់មុខដោយសារចាញ់ក្តីរបស់ថៃក្នុងសំណុំរឿងប្រាសាទព្រះវិហ៊ារ ។a h hong 

​នៅ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ការចង្អុលបង្ហាញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីតរដ្ឋមន្ត្រី​ការបរទេស​ដែលមានវ័យ៩០ឆ្នាំរូបនេះ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និង​កងកម្លាំងប្រដាប់អាវុធ ដែល​ឈរជើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ។​​សម្ដេច​ឥស្សរ​វិទេស​បញ្ញា ហោ ណាំហុង បាន​ថ្លែង​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដោយ​សម្តែង​នូវ​ការកោតសរសើរ​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​ការលះបង់​គ្រប់បែបយ៉ាង​របស់​កង​ទ័ព ដើម្បី​ការពារ «​ជាតិ សាសនា ព្រះ​ម​ហា្ស​ត្រ​»​។​

​សម្ដេច​ឥស្សរ​វិទេស​បញ្ញា ហោ ណាំហុង ក៏បាន​បញ្ជាក់ថា ការចុះ​សួរសុខទុក្ខ​នាពេលនេះ គឺ​ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​កងទ័ព​នៅ​ជួរមុខ ដែល​ថែរក្សា​អធិបតេយ្យ​ជាតិ និង​ព្រំដែន​ជាតិ​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។ សម្តេច​ឥស្សរ​វិទេស​បញ្ញា ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ស្មារតី​តស៊ូ​ដ៏​អង់អាច​ក្លាហាន ប្រកបដោយ​វីរភាព​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ដែន​អធិបតេយ្យ​ជាតិ និង​ជាតិ​មាតុភូមិ​កម្ពុជា​ដ៏​បវរ​នៃ​យើង​ផងដែរ​។​

​ក្នុង​ពី​ធី​សំណេះសំណាល​សម្តេច​ឥស្សរ​វិទេស​បញ្ញា ហោ ណាំហុង បាន​រម្លឹក​រឿង​ដែល​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ ទាំង​២​លើក នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។​​សម្តេច​ឥស្សរ​វិទេស​បញ្ញា បញ្ជាក់ថា ថៃ​ចាញ់ក្តី​ដ៏​អាម៉ាស ព្រោះតែ​ការឈ្លានពាន​ដែនដី​កម្ពុជា​ដោយ​បំភ្លៃ​ការពិត តាមរយៈ​ការយក​ផែនទី​គូស​ដោយ​ឯកតោភាគី​ទៅ​តតាំង ខណៈ​កម្ពុជា​ឈ្នះ​ដោយសារ​យក​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​គូស​ដោយ​សន្ធិសញ្ញា​បារាំង​និង​សៀម​ទៅ​តតាំង​។​

​សូមបញ្ជាក់ថា​សម្តេច​ឥស្សរ​វិទេស​បញ្ញា ហោ ណាំហុង ធ្លាប់បាន​បម្រើ​ការងារ​ជា​មន្ត្រី​ការបរទេស តាំងពី​ក្នុងសម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មកម្ល៉េះ​។ លុះ​ក្រោយ​របប​ខ្មែរក្រហម ដួលរលំ​លោក​ក៏ត្រូវ​បានរ​បរប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​ផ្តល់​ការងារ​ជាម​ន្ត្រី​ការបរទេស ដោយ​តែង​បាន​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ជាប់​ជានិច្ច​។ លោក ហោ ណាំហុង បាន​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស រយៈពេល​ប្រមាណ​ជា ២១​ឆ្នាំ ដោយ​ធ្វើ​ចន្លោះ​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​១៩៩៣ មុន​រូបលោក​ត្រូវបានតែងតាំង​ទៅ​បំពេញការងារ​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​សហភាព​អឺរ៉ុប ចន្លោះ​ឆ្នាំ​១៩៩៣-១៩៩៨ ហើយ​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​រដ្ឋមន្ត្រីការបរទេស​ជាថ្មី​ម្តងទៀត​ពី​ឆ្នាំ ១៩៩៨ រហូតដល់​រហូតដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ទើបត្រូវ​បាន​ប្តូរ​ចេញពី​តួនាទី​មួយ​នេះ​។​

នៅក្នុង​ខែកញ្ញា​ឆ្នាំ​២០២៣​នៃ​អាណ​ត្តី​ទី​៧​នៃ​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​លោក​ហោ​ណាំហុង​ត្រូវបាន​ព្រះមហា​ខ្ស​តែងតាំង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​ព្រះមហាក្សត្រ​។មានឋានៈសក្ម់ឧបានយករដ្ឋមន្ត្រី​បន្ទាប់មក​ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នេះ បានចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន​គោរមងារ ជូន​លោក​កិត្តិ​បរិរក្ស​បណ្ឌិត ហោ ណាំហុង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជា «​សម្តេច ឥស្សរ​វិទេស​បញ្ញា​»​។

​ទាក់​បញ្ហា​តុលាការ​ក្រុងឡាអេ​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៥​បានឱ្យដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​សម​ភាគី​ថៃ កាលពី​ថ្ងៃទី​៦ មិថុនា ២០២៥​។ ក្នុង​លិខិត​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា លោក​ផ្ញើលិខិត​នេះ “​ក្នុង​ស្មារតី​នៃ​មិត្តភាព និង​ប្រកបដោយ​ការប្ដេជ្ញា​ដ៏​ស្មោះត្រង់ ក្នុងការ​រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន និង​សុខដុមរមនា របស់​ប្រជាជាតិ​យើង​ទាំងពីរ​។​”

​តាម​ខ្លឹម​សារលិខិត បាន​លើកឡើងថា​៖ វិវាទ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បាន​បន្ត​អូសបន្លាយ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ទោះបី​ជាមាន​យន្តការ​ទ្វេភាគី​ជាច្រើន និង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុច្ឆន្ទៈ ក្នុងការ​ដោះស្រាយ​ក៏ដោយ​។ គួរឱ្យ​សោកស្ដាយ បញ្ហា​ដែល​ពុំទាន់​អាច​ដោះស្រាយ​ទាំងនេះ នៅតែ​ជា​ប្រភព​នៃ​ការយល់ច្រឡំ និង​ភាព​តានតឹង​ដែល​តែងតែ​កើតឡើង​វិញ និង​បង្កឱ្យមាន​ឧប្បត្តិហេតុ​ជា​អកុសល​ជាច្រើន​។

​លិខិត ក៏បាន​លើកឡើងថា ថ្មីៗ​នេះ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ការប្រឈមមុខ​ដាក់គ្នា​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នៅពេលដែល​កងកម្លាំង​យោធា​ថៃ​បាន​បើក​ការវាយប្រហារ​មកលើ​លេណដ្ឋាន​កងទ័ព​កម្ពុជា និង​បណ្តាលឱ្យ​ទាហាន​ខ្មែរ​១​រូប​បាត់​បង់ជីវិត​។ ឧប្បត្តិ​ហេតុនេះ បានបញ្ជាក់​បន្ថែមថា ការស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព និង​សន្តិភាព គឺជា​រឿង​បន្ទាន់​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ក្នុង​លិខិត​ថា ដោយសារ​ភាព​ស្មុ​គ្រ​ស្មាញ លក្ខណៈ​ប្រវត្តិសាស្ត្រ និង​ភាព​រសើប​នៃ​វិវាទ​ទាំងនេះ យើង​ឃើញ​កាន់តែច្បាស់​ថា កិច្ចសន្ទនា​ទ្វេភាគី​អាច​នឹងមិន​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដ៏​ទូលំទូលាយ និង​យូរអង្វែង​។ ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ជឿជាក់ថា មាគ៌ា​ទៅមុខ​ដែល​សមស្រប និង​សន្តិវិធី​បំផុត​នោះ គឺ ការបញ្ជូន​បញ្ហា​ពាក់ព័ន្ធ​នឹង​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​កាត់ក្ដី​។

​លោក​បាន​បន្តថា សេចក្តីសម្រេច​ដែល​ចេញ​ដោយ​តុលាការអន្តរជាតិ ICJ ផ្អែកលើ​ច្បាប់​អន្តរជាតិ​នឹង​ផ្តល់​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ មិន​លំអៀង និង​យូរអង្វែង​។ សេចក្ដីសម្រេច​នេះ នឹង​ផ្ដល់​ភាពច្បាស់លាស់​ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ព្រំដែន​គោក​រៀងខ្លួនៗ​របស់​យើង ហើយ​សំខាន់បំផុត​នោះ​គឺ​នឹង​ជួយ​ជំរុញឱ្យមាន​បរិយាកាស​ប្រក ប​ដោយ​សន្តិភាព​យូរអង្វែង ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​យើង​ទាំងពីរ​។ ដំណើរការ​នេះ​ក៏​នឹង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ទៅវិញទៅមក​របស់​យើង​ក្នុងការ​ប្រកាន់ខ្ជាប់​នីតិរដ្ឋ ការរក្សា​ភាព​សុខ​ដុ មរ​មនា​ក្នុង​តំបន់ និង​ការជំរុញ​វិបុលភាព​រួម​សម្រាប់​ប្រជាជន​របស់​យើង​នៅក្នុង​សហគមន៍​អាស៊ាន​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សូម​ជំរុញ​រាជរដ្ឋាភិបាល​ថៃ ពិចារណា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​នាំយក​វិវាទ​ព្រំដែន​នេះ​ទៅ​តុលាការអន្តរជាតិ ICJ​។ យើង​គួរ​ចាប់យក​ឱកាស​នេះ ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​រួម​របស់​យើង​ចំពោះ​កិច្ចសន្ទនា​ដោយ​សន្តិវិធី ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ និង​អនាគត​នៃ​អ្នកជិតខាង​ដ៏​ល្អ​។a h hong1 a h hong2 a h hong3 a joum sunary