» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6615 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696786 នាក់

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត

 


​ភ្នំពេញ​៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៥ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​សុខភាព​សាធារណៈ​សំខាន់ៗ​ចំនួន​ពីរ ដែល​រួមមាន ការសិក្សា​ស្រាវជ្រាវ ការតាមដាន​រួមគ្នា​សម្រាប់​ការយល់ដឹង និង​ការពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត នៅ​ប្រទេស​កម្ពុជា​(VIRAGE វើ​រ៉ា​ច​) និង​ការវាយតម្លៃ​ហានិភ័យ នៃ​ការរីក​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺឆ្លង​ច្រើន​ប្រភេទ​ក្នុង​ទិដ្ឋភាព​សុខភាព​តែមួយ (RACSMEI រស្មី​) ។a dog crazy 

​ថ្លែង​ក្នុង​ពិធី​ដែលមាន​អ្នកចូលរួម​ជាង ១៥០​រូប​ក្នុង​មាន លោក​សាស្ត្រាចារ្យ André Spiegel នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក Jacques Pellet ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និង​អ្នកជំនាញ​មកពី​ស្ថាប័ន​ជាតិ និង​ខេត្ត ព្រមទាំង​អង្គការ​ជា​ដៃគូ លោកស្រី យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើកឡើងថា សុខភាព​តែមួយ គឺ​ត្រូវ​សម្របសម្រួល ទាំង​សុខភាព​មនុស្ស សុខភាព​សត្វ សុខភាព​បរិស្ថាន ដោយនៅ​កម្ពុជា មានការ​ពុល​ចំណី មានការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី ជាដើម​។ លោកស្រី​វេជ្ជបណ្ឌិត បន្តថា សុខភាព​សត្វ ក៏​សំខាន់​ដូចគ្នា​ដែរ ប្រសិនបើ​មាន​ឥទ្ធិពល​ឆ្លង​មក​មនុ​ស្សបាន វា​ក៏​ជា​បញ្ហា​ដែរ ហើយ​មនុស្ស​ទៅ​មនុស្ស​ក៏មាន​បញ្ហា​។ ម្យ៉ាងវិញទៀត បញ្ហា​បរិស្ថាន​ជា​រឿង​សំខាន់ ដូចជា​បម្រែបម្រួល​អាកាសធាតុ ផ្សែង​ពុល ដែល​ប​ច្ច​ប្បន្ន​នេះ ក្រសួងបរិស្ថាន​កំពុង​យកចិត្តទុកដាក់​ដោយ​បំពាក់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​តាម​បណ្តា​ខេត្ត​-​រាជធានី​ផងដែរ ។

​លោកស្រី បាន​មានប្រសាសន៍ថា “​គម្រោង​ទប់ស្កាត់​ជំងឺ​ឆ្កែឆ្កួត ដែល​កន្លងមក​កម្ពុជា​ធ្លាប់បាន​ជួបប្រទះ​ហើយ មាន​ប្រជាជន​នៅតាម​ខេត្ត​មាន​សត្វ​ចិញ្ចឹម គាត់​បាន​ចាក់​វ៉ាក់សាំង ប៉ុន្តែ​សត្វ​ដែល​ដើរ​តាម​ចិញ្ចើមថ្នល់ សត្វ​ដែល​ដើរ​ពាសវាល​ពាសកាល មិនបាន​ចាក់​វ៉ាក់សាំង​ទេ​។ រីឯ​ប្រជាពលរដ្ឋ​ដែល​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ ដឹងថា​ជំងឺ​ឆ្កែឆ្កួត​នេះ មាន​ភាពកាចសាហាវ​ខ្លាំង​ធ្វើឱ្យមាន​គ្រោះ​គ្រោះថ្នាក់ ដូច្នេះ​ប្រជាពលរដ្ឋ​នោះ អាច​ទៅ​ចាក់​វ៉ាក់សាំង ត្បិត​មាន​មន្ទីរពេទ្យ​ជាច្រើន​ដែលមាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​។ ផ្នែក​ឯកជន ក៏មាន​វ៉ាក់សាំង​នេះដែរ តែ​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង គឺ​បណ្តាលឱ្យមាន​គ្រោះថ្នាក់ »​។

​បើតាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានឱ្យដឹងថា គម្រោង​ទាំងពីរ​នេះ មាន​គោលបំណង​បង្កើត​ឱកាស​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​មកពី​រាជធានី​ខេត្ត​ទាំង​២៥ នៃ​ប្រទេស​កម្ពុជា ដោយ​លើកកម្ពស់​ការចូលរួម និង​ការសម្របសម្រួល​ក្នុង​កម្រិត​ផ្សេងៗ​គ្នា ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​សកម្មភាព​នៃ​ការសិក្សា​ស្រាវជ្រាវ​ទាំងពីរ​។​កម្មវិធី​ដែល​ទទួលបាន​ការគាំទ្រ ដោយ​ស្ថានទូត និង​ក្រសួង​កិច្ចការ​អឺរ៉ុប និង​បរទេស​នៃ​ប្រទេស​បារាំង ការសិក្សា​ស្រាវជ្រាវ VIRAGE មាន​គោលបំណង​បង្រួម​គម្លាត​សំខាន់ៗ​នៃ​ការការពារ និង​ការគ្រប់គ្រង​ជំងឺ​ឆ្កែឆ្កួត​។

​សម្រាប់ ការសិក្សា​ស្រាវជ្រាវ RACSMEI ដែល​ផ្តល់​មូលនិធិ​ដោយ Wellcome Trust Foundation និង​ដោយ AFD តាមរយៈ​គំនិត​ផ្តួចផ្តើម ECOMORE ក្នុង​តំបន់ នឹង​រៀបចំ​ធ្វើ​អង្កេត​សេ​រ៉ូ​ប្រេ​វ៉ាឡង់ (seroprevalence) ទូទាំងប្រទេស​ជា​លើកដំបូង​សម្រាប់​ជំងឺឆ្លង​ជាច្រើន រួមទាំង​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស ជំងឺ​ដែល​អាច​ការពារ​បាន​ដោយ​រ៉ា​ក់​សាំង ជំងឺ​ស្ថិតក្នុង​គោលដៅ​លុបបំបាត់ និង​ជំងឺឆ្លង​ដ៏ទៃទៀត​។ វិធីសាស្ត្រ​សុខភាព​មួយ ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ នឹង​រួមបញ្ចូល​ទិន្នន័យ មនុស្ស សត្វ និង​បរិស្ថាន ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​តាមដាន​ជំងឺ​នៅ​ប្រទេស​កម្ពុជា និង​កំណត់​គោលដៅ​អន្តរាគមន៍ ផ្នែក​សុខភាព សាធារណៈ ប្រកបដោយ​ភាពជាក់លាក់​។a dog crazy1 

 

​