» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701686 នាក់

អាមេរិក នៅតែ​ទាមទា​ឲ្យ​តួ​ក​គី បោះបង់ចោល ប្រព័ន្ធ​មី​ស៊ី​ល S-400 ទិញ​ពី​រុស្ស៊ី​

 

​ទួ​គី​៖ សារព័ត៌មាន CNA នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​សហរដ្ឋអាមេរិក​ជាថ្មីទៀត​នៅតែ​អំពាវនាវ​ឲ្យ​ប្រទេស​តួ​ក​គី បោះបង់ចោល និង​កុំ​ប្រើប្រាស់​ឲ្យ​សោះ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទិញ​ពី​រុស្ស៊ី ។​a torkya 

​ការអំពាវនាវ​របស់​សហរដ្ឋអាមេរិក​ខាងលើនេះ បន្ទាប់ពី​លោក ហ៊ូ​លូ​ស៊ី អាកា (Hulusi Akar) រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី ក្នុង​សប្ដាហ៍​នេះ បាន​ស្នើសុំ​ការសម្រុះសម្រួល​ដោយ​តួ​ក​គី ដែលជា​សម្ព័ន្ធមិត្ត​អង្គការ NATO ដែរនោះ នឹងមិន​ប្រើប្រាស់​ពេញលេញ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ដែល​រុស្ស៊ី​ផលិតឡើង​ទុក​សម្រាប់​ទប់ទល់​នឹង យន្ដហោះ​ចម្បាំង​លោកខាងលិច​នោះទេ​។​

​តែបើ​តាម​លោក ណេ​ដ ប្រា​យស៍ (Ned Price) អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​វិញ បាន​អះអាងថា គោលជំហរ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ S-400 នឹងមិន​កែប្រែ​ឡើយ​។ លោក ណេ​ដ ប្រា​យស៍ (Ned Price) ប​បញ្ជាក់ថា​កាំជ្រួច S-400 មិន​ស័ក្តិសម​ជាមួយ​បរិក្ខា​យោធា​របស់​អង្គការ NATO នោះទេ ហើយ​ថែមទាំង​គំរាម​ដល់​សន្តិសុខ និង​បច្ចេកវិទ្យា​របស់ NATO​។​​ម្យ៉ាងវិញទៀត ចំពោះ​ការដំឡើង ឬ​ការប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ក៏​ផ្ទុយ​ទាំងស្រុង​ពី​ការប្ដេជ្ញាចិត្ត​របស់​តួ​ក​គី ក្នុងនាម​ជា​សមាជិក​ណា​តូ​( NATO) ដែល​នេះ​តម្រូវ​ជា​ចាំបាច់​ឱ្យ​តួ​ក​គី​បោះបង់ចោល និង​កុំ​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល S-400 ឱ្យសោះ​។​

​គួរ​បញ្ជាក់ដែរថា​ទាក់៍ទង​និង​បញ្ហា​ទួ​គី​ទិញ​កាំជ្រួច S-400 លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក ធ្លាប់បាន​សន្យាថា លោក​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​បំផុត​ចំពោះ​ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្គា​ន់ ដោយ​មិន​ធ្វើ​ដូច អតីត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ឡើយ​៕a torky missil 

​