» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3538 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773295 នាក់

ដីព្រៃ​ជាច្រើន​ហិកតា​ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រែ​វាល​និង​បក្ខពួក​ឃុបឃិត​ជាមួយ​ឈ្មួយ​ទន្ទ្រាន​ធ្វើជា​កម្ម​សិទ្ធ​?


​ខេត្ត​ព្រះ​វិ​ហ៊ា​រ​៖ ប្រភព​ព័​ត៍​មាន​ពី​ពលរដ្ឋ​ស្រុក​ឆែប​នឹង​ស្រុក​ជ័យ​សែន​បាន​ឲ្យ​ដឹងថា​៖​ដី​ដែន​ព្រៃ​ឡង់​ចំណុច​ជាំ​អំពៅ ជាំ​ត្រាវ ចំណុច​ស្រះ​៣ ចំណុច​ព្រៃ​វាល​ព្រិច នឹង​ចំណុច​ក្រសាំង ឋិត​នៅ​ឃុំ​ឆែប​១ ស្រុក​ឆែប​ខេត្តព្រះវិហារ ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​ប្រចាំ​បើក​ឲ្យ​មានការ​ចូល​ឈូស​ទន្ទ្រាន​យក​អស់​ជាច្រើន​ហិកតា​។​a chhaep1 

​ប្រភព​ដដែល​និយាយថា​៖​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​សា​ធា​រណះ​របស់​រដ្ឋ​ខាងលើ ក្រុមមន្ត្រី​បរិស្ថាន​ដែល​បាន​ឃុបឃិត​ជា​បក្សពួក​នោះ គឺមាន​លោក ផិត វណ្ណៈ នាយ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ លោក ហេង តឹក ឡាយ ប្រធាន​ស្នាក់ការ​ស្រែ​វាល បុគ្គល​ទាំង​២​រូប​ដែល​មេ​ស្នាក់ការ​នេះ​តាម​ប្រភព​បញ្ជាក់ថា ក្នុង​ម្នា​ក់បាន​រំលោភ​យក​ដីព្រៃ​សា​ធា​រណះ​របស់​រដ្ឋ​មិន​ក្រោម​៥០​ទៅ​៦០​ហិកតា​នោះទេ ។​ករណីនេះ​បុគ្គល​ទាំង​២​រូបនេះ មិនដែល​តាំងខ្លួន​ជា​មន្ត្រី​អភិរក្ស​នោះឡើយ ជារឿយៗ​តែងតែ​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ចូលទៅ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នឹង​រំលោភ​ទន្ទ្រាន​ដីព្រៃ​សា​ធា​រណះ​របស់​រដ្ឋ​អស់​ជាច្រើន​ហិកតា​ក្នុង​ដែន​អភិរក្ស​របស់ខ្លួន ។​ជាក់ស្តែង​ថ្មីៗ​នេះ មាន​ក្រុម​ឈ្មួញ​មានឈ្មោះ ខ​ង ឈ្មោះ ម៉ាប់ នឹង​ឈ្មោះ ខ​ង​ម្នាក់ទៀត​ដែលជា​ថៅ​ធំ ដែលជា​ឈ្មួញ​មកពី​ខេត្ត​ត្បូងឃ្មុំ បានមក​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​២​រូប​ខាងលើ ចូលមក​ទន្ទ្រាន​នឹង​ឈូសឆាយ​បំផ្លិចបំផ្លាញ​ដី​ដែនជម្រកសត្វព្រៃ​ដែល​ខ្លួន​អភិរក្ស​រៀងរាល់​យប់​ថ្ងៃ​អស់​ជាច្រើន​សិប​ហិកតា ។​

​ជុំវិញ​ករណី​ដីព្រៃ​ជាច្រើន​ហិកតា​ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ស្រែ​វាល​និង​បក្សពួក​ឃុបឃិត​គ្នា​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​នឹង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នេះ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក ផិត វណ្ណៈ នឹង ហេង តឹក​ឡាយ ដែលជា​មន្ត្រី​បរិស្ថាន​ប្រចាំ​ភូមិសាស្ត្រ​ខាងលើ មិនអាច​សុំ​ការបំភ្លឺ​បានទេ​ជុំ​វិករ​ណី​នេះ ចំណែកឯ​លោក មឿ​ន សុ​ភេទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ អ្នកសារព័ត៌មាន​បាន​ខ​ល​តាម​ប្រព័ន្ធ​Telegram​ទៅ​លោក​គឺ​លោក​ពុំមាន​ការឆ្លើយតប​ឡើយ ។​ប៉ុ​ប្តែ​បើតាម​ការបំភ្លឺ​របស់​ម​ន្ទីរ​បរិស្ថាន​កាលពី​ថ្ងៃទី​១៦​ឧសភា​ចំពោះ​ការចុះផ្សាយ​របស់​គេហ​ទំ​ព​រ័​ខ្មែរ​ឥ​សាន្ត​ខាង​បរិស្ថាន​បាន​បដិសេធថា​មិនមាន​មូលដ្ឋាន​សម្រាប់​ការចោទប្រកាន់​ខាងលើនេះ​ទេ​។​

​ក្រៅពីនេះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០​ឧសភា​ថា​មាន​ក្រុមមន្ត្រី​បរិស្ថាន​១​ក្រុម​បាន​ទៅ​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើលិខិត​បដិសេធ​ការចោទប្រកាន់ថា​មន្ត្រី​បរិស្ថាន​បលក​ឲ្យ​មានការ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្ម​សិទ្ធ​។​សម្រាប់​អ្នកកាសែត​មិន​ទាមទារ​ថា​ការផ្សព្វផ្សាយ​របស់ខ្លួន​ត្រូវ​១០០​ភាគរយ​នោះទេ​ព្រោះ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​។​ការចុះផ្សាយ​គឺ​ដើម្បី​ជា​តម្រុយ​ឲ្យ​ស្ថាប​ន័​មាន​សម​ត្ត​កិច្ច​និង​ជំនាញ​ចុះ​ស្រាវជ្រាវ​ផង​ព្រោ​ប្រជ​សព​លរ​ដ្ខ​ប្រាប់ថា​តំបន់​នោះ​ហិនហោច​អស់​ព្រៃ​ច្រើន​ហិកតា​ណាស់​ដោយ​ខាង​ម​ន្ត្​េ​ី​បរ​ស្ថាន​ធើ​មិនដឹង​មិន​អនុវត្តន៍​តួនាទី​ខ្លួន​ទប់ស្កាត់​បើទោះជា​ឃើញ​មាន​ត្រាក​ទ​រ័​ចូល​ឈូសឆាយ​ក៏ដោយ​!​។​a chhaep a chhaep2 a chhaep3 a chhaepa a chhaepa1