» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10925 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701096 នាក់

​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទែ បាន​ប្រាប់​ទៅ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ជាប់​ព្រំដែន​ថៃ ត្រូវ​ត្រៀម​រៀបចំ និង​បម្រុង​ទុក​រួច​ជាមុន​នូវ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលមក​ក្នុងប្រទេស​វិញ និង​អ្នករស់នៅ​តំបន់​ព្រំដែន ក្នុងករណី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំងប្រដាប់អាវុធ ដែល​អាច​កើតឡើង​ជាយថាហេតុ ឬ​មាន​ការបិទ​ច្រកទ្វារព្រំដែន​។​សេចក្តីណែនាំ​ក៏បាន តម្រូវ​ឲ្យ រៀបចំ​ទីជម្រក​សុវត្ថិភាព​បណ្តោះអាសន្ន មធ្យោបាយ​ដឹកជញ្ជូន ជំនួយ​សង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត និង​អគ្គិសនី ជាដើម​។a sokha provinca1

​តាម​សេចក្ដីណែនាំ​របស់​ក្រសួង នៅ​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​ផ្ញេ​ី​ជូន អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ដែលមាន ៣​ទំព័រ និង​៩​ចំណុច​សំខាន់ៗ​រួមមាន ឱ្យ​ការពារ​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ប្រក្រតីភាព​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ​។​ក្នុង​ស្ថានការណ៍​មិន​ច្បាស់លាស់​នៅតាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ​ពេលនេះ ក្រសួងមហាផ្ទៃ​បាន​តម្រូវឱ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ​ត្រូវ​ណែនាំ​កងកម្លាំង​ដែល​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​បន្ត​តាមដាន ទប់ស្កាត់ និង​កត់ត្រា​រាល់​សកម្មភាព​គឃ្លើន​ជា​ឯ​តោ​ភាគី​របស់​ថៃ​ដែលនាំឱ្យ​ប្រែប្រួល​ស្ថានការណ៍​តំបន់​ព្រំដែន​ដែលមាន​ចែង​នៅក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ ២០០០​។ ទោះយ៉ាងណា និង​បើតាម​ក្រសួងមហាផ្ទៃ កងកម្លាំង និង​អាជ្ញាធរ​ខ្មែរ​ទាំងអស់​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​កង​កម្លាំង​ថៃ ក្នុង​ការរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ការអត់ធ្មត់​ខ្ពស់បំផុត​។​

​គួររម្លឹកថា ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​ទាហាន​ថៃ​បាន​ចូល​បើក​ការបាញ់ប្រហារ​លើ​លេណដ្ឋាន​កងទ័ព​កម្ពុ​ជាប​ណ្តា​ល​ឱ្យស្លាប់​ទាហាន​ខ្មែរ​ម្នាក់​យ៉ាង​អ​ណោ​ច​អាធ័ម​នៅ​តំបន់​មុំ​បី ខេត្តព្រះវិហារ​មក ជម្លោះព្រំដែន​កម្ពុជា ថៃ​បាន​ឡើងក​ម្តៅ និង​ឈានដល់​ការបិទ ឬ​ផ្លាស់ប្តូរ​ពេលវេលា​ចេញចូល​ឆ្លងកាត់​ព្រំដែន នៅតាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​មួយចំនួន​ជា​ឯកតោភាគី​ពី​ភាគី​ថៃ​ចាប់ពី​ថ្ងៃទី​៧​មិថុនា ដោយ​គ្មាន​ការជូនដំណឹង​ផ្លូវការ​មក​ភាគី​កម្ពុជា​ឡើយ​។​

​បន្ទាប់មក ក្នុង​ថ្ងៃទី​៨ មិថុនា អាជ្ញាធរ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បានសម្រេច​ព្រមព្រៀង​កែសម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់​មុំ​បី​ដែលមាន​ជម្លោះ ក្រោម​ហេតុផល​បញ្ជៀ​ស​ការប៉ះទង្គិច​គ្នា​ដោយ​បង្ហូរឈាម​ក្នុង​ទ្រង់ទ្រាយ​ធំ​។ សម្រាប់​កា​រស​ម្រុ​ប​សម្រួល​គ្នា​លើក​ការឈរជើង​យោធា​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ទោះ​មានការ​កែសម្រួល​កម្លាំង​ទ័ព​នៅ​ព្រំដែន​ថៃ​ក៏​កម្ពុជា​នៅតែ​បន្ត​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​គ្មាន​ការកែសម្រួល​បន្ទាត់​ព្រំដែន​អ្វី​ទាំងអស់​។​

​នៅ​យប់​ថ្ងៃទី​១០ មិថុនា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​បង្កើត​គណៈ​កម្ម​ការរៀបចំ​ឯកសា​រ​ដើម្បី​ប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) លើ​ករណី​តំបន់​រសើប ទាំង ៤ គឺ​តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី​។ បើតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី ៦ ខែមិថុនា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស គឺជា​ប្រធាន​គណៈកម្មការ​នេះ​ដែលមាន​អនុប្រធាន ៥​រូប និង​សមាជិក​៩​រូប​.​។​ដូច្នោះ​ពី​ពេលនេះ​រហូតដល់​ថ្ងៃទី​១៤​មិថុនា​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណកម្មការ​ចំរុះ​ព្រុំ​ដែនកម្ពុជា​ថៃ​(JBC)​មិនដឹងថា​កើត​បានដែ​ឬ​អត់​នោះទេ​?​ព្រោះថា​កម្ពុជា​និង​ថៃ​មាន​ជំហរ​ខុសគ្នា​លើ​របៀបវារៈ​កិច្ចប្រជុំ​។​តាម​ការសន្និដ្ឋាន​ប្រសិនបើ​ប្រជុំ​មិន​ត្រុ​វ​គ្នា​ទំនាស់​ព្រុំ​ដែនកម្ពុជា​ថៃ​នឹង​ឡើងក​ម្តៅ​ជាមិនខាន​។​a sokha provinca a sokha province a sokha province1 a sokha province2 a sokha provinca2 
​