» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5951 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619191 នាក់

ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​

 

​ភ្នំពេញ​៖​សម្រាប់​ការចរចា​ពន្ធគយ​ជាមួយ​អាមេរិក​ថ្នាក់ដឹកនាំ​កម្ពុជា​-​អាមេរិក​នឹង​ជួបប្រជុំ​ចរចារ​ជុំ ៣ ជុំវិញ​ពន្ធ​បដិការ​រវាង​កម្ពុជា​-​អាមេរិក​នៅពេល​ឆាប់ៗ​ខាងមុខនេះ​បន្តទៀត​។​នេះ​បើតាម​សេចក្តីប្រកាស​ពត៍​មាន​របស់​រាជរដ្ឋាភិបាល​។​a sun nimol1 

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ០៤​ដល់​០៦ ខែមិថុនា លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​អាមេរិក​ដើម្បី​ជួបប្រជុំ​ចរចា​ជុំ​ទី ២ ជាមួយ​លោកស្រី Sarah Ellerman អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​។​​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រឹមតែ​បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​កិច្ចប្រជុំ​ចរចារ​ជុំ​ទី​២ នេះ ភាគី​ទាំងពីរ​បាន​បន្ត​ពិភាក្សាគ្នា លើ​អត្ថបទ​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ដោយ​ឈរលើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈានទៅ​ឯកភាពគ្នា​លើ​បញ្ញត្តិ​ជាច្រើន​»​។ ភាគី​ទាំងពីរ​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ចរចារ​ជុំ​ទី​៣ នៅពេល​ឆាប់ៗ ខាងមុខនេះ នៅ​រដ្ឋធានី​វ៉ា​ស៊ីន​តោ​នុំ​

​សូមបញ្ជាក់ថា​កម្ពុជា និង​អាម៉េរិក បាន​ជួបចរចា​ផ្ទាល់​ជុំ​ទី​១ ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ​នេះ​កាលពី​ថ្ងៃទី​១៣-១៥ ខែឧសភា​កន្លងទៅ​ម្តង​រួចមកហើយ ។​លទ្ធផល​នៃ​ជំនួប​ជុំ​ទី​១ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា ភាគី​ទាំងពីរ បាន​ផ្លាស់ប្តូរ​យោបល់​ដោយ​ត្រង់​ទៅ​ត្រង់​មក​ក្នុង​បរិយាកាស​យោគយល់​គ្នា លើ​ការពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី និង​បាន​ពិភាក្សា​ស៊ីជម្រៅ លើ​អត្ថបទ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​។​បានន័យថា​អត់​ទាន់​បានការ​អី​ដូច​លើក​នេះដែរ​។

​ពិភពលោក​នៅចាំ​ថា​កាលពី​ថ្ងៃទី​២ ខែមេសា​២០២៥ ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ នៅបាន​ប្រកាស​ដាក់​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ចំនួន​១៥០​ប្រទេស​ក្នុងនោះ​កម្ពុជា​ជាប់ពន្ធ​នាំចូល​អាមេរិក​រហូតដល់ ៤៩​ភាគរយ​ក្រោមលេស ដើម្បី​កាត់បន្ថយ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា ដែលមាន​៩៧​ភាគរយ​។ តាម​តារាង​ពន្ធ​នេះ​កម្ពុជា ជា​ប្រទេស​រង​ការដាក់​ពន្ធ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ាន​។ ពីរ​ថ្ងៃ​បន្ទាប់ កម្ពុជា​បានប្រកាស​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន តាមរយៈ​ទម្លាក់​ពន្ធ​លើ​ទំនិញ​នាំចូល​អាម៉េរិក ចំនួន​១៩​ប្រភេទ ស្មើនឹង​មុខទំនិញ​ចំនួន​៨៥​ភាគរយ​ពី​អត្រាពន្ធ​៣៥​ភាគរយ មក​នៅត្រឹម​៥​ភាគរយ​។​

​ក្រោយមក​ពន្ធគយ​ទៅវិញទៅមក (​បដិកា​Reciprocal Tariff) ចូល​ជា​ធរមាន ពោលគឺ​ថ្ងៃទី​៩ ខែមេសា ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅលើ​បណ្តាញ​សង្គម Truth Social របស់គាត់​ដោយ​សម្រេច​ផ្អាក​ការអនុវត្ត​ពន្ធគយ​លើ​បណ្តា​ប្រទេស​ច្រើ​ង​ជាង​៧៥ ហើយ​យក​ពន្ធគយ​ត្រឹម ១០​ភាគរយ​វិញ​សម្រាប់​រយៈពេល​៩០​ថ្ងៃ លើកលែងតែ​ប្រទេស​ចិន​ប៉ុណ្ណោះ​។a sun nimol 

​