» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671540 នាក់

ក្រុមហ៊ុន​វិនិយោគ​មួយ​បាន​អាជ្ញា​បណ្ណ​គ្រោង​បូម​ខ្សាច់​ព្រែ​កកោះ​ប៉ោ​តែ​អាជ្ញាធរ​រសើប​កោះប្រជុំ​ជាមួយ​ពលរដ្ឋ​សិន

 

​ខេ​ត្ក​កោះកុង​៖​អាជ្ញាធរ​ខេត្តកោះកុង បង្ហើប​ថា​មាន​ក្រុមហ៊ុន​ឯកជន​មួយ​គ្រោង​ធ្វើ​អាជីវកម្ម​យក​ធនធាន​ខ្សាច់​នៅតាម​ដងព្រែក​កោះ​ប៉ោ ស្ថិតនៅក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដើម្បី​យកទៅ​ផ្គត់ផ្គង់​ធ្វើ​តារាង​វាយ​កូន​ហ្គោល​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​គម្រោង​នេះ​កំពុងមាន​ការពិគ្រោះ​យោបល់​គ្នា​លម្អិត​ជាមុនសិន​។​នេះ​បើតាម លោក ទៀ សុ​រៈ​ឆ័យ អភិបាលរង​ខេត្តកោះកុង ឲ្យ​កាសែត​ដឹង​។​a tea vichhay1 

​យោងតាម​ឯកសា​ដែល​កាសែត​ទទួលបាន​ក្រុមហ៊ុន​ហ៊ុន​ដែល​គ្រោង​ធ្វើ​អាជីវកម្ម​ខ្សាច​នៅ​កោះ​ប៉ោ​នោះ​ឈ្មោះ​អេ​ស៊ា​អ៊ី​ណែ​ជី​អ៊ិណ​ធឺ​ណា​សូ​ណា​ល់​( Asia Energy International Co.,LTD) ។​ក្រុមហ៊ុន​នេះ​គ្រោង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ពី​បាតដៃ​ព្រែ​កកោះ​ប៉ោ ដែលមាន​ទំហំ ២៩.៤២​ហិកតា ក្រោយ​ការផ្តល់​អាជ្ញា​បណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​។ នេះ​បើតាម​ឯកសារ​របស់លោក ទៀ សុ​រៈ​ឆ័យ អភិបាលរង​ខេត្តកោះកុង ផ្តល់​ឲ្យ​កាសែត​។​

​ដោយសារ​បញ្ហា​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ជា​បញ្ហា​រសើប​បង្ក​ការមិនសប្បាយចិត្ត​ដល់​ប្រជា​ពើ​រដ្ឋ​និង​មាន​ការតវ៉ា​ពី​ក្រុម​បរិស្ថាន​នាពេល​កន្លងមក​នោះ​លោក​អភិបាលរង​ខេត្តកោះកុង ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​សម្តេច​ពិជ័យ​ទៀ​បាញ់​បាន​ឲ្យ​កាសែត​ដឹងថា ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ណាមួយ​កើតឡើង​អំឡុងពេល​ប្រតិបត្តិការ​គម្រោង ក្រសួង​រ៉ែ និង​ថាមពល ក្រុមហ៊ុន​វិនិយោគ អាជ្ញាធរខេត្ត​ស្រុក និង​ប្រជាពលរដ្ឋ បាននិងកំពុង​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​គ្នា​លម្អិត​អំពី​នីតិវីធី បែបបទ និង​បច្ចេកទេស​នៃ​ការធ្វើ​អាជីវកម្ម ដើម្បី​ជាការ​យល់ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

 

 

​ជាក់ស្តែង​កាលពី​ប៉ូ​ន្មា​ន​ខែ​មុននេះ​លោក កែវ រតនៈ រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល​បានសម្រេច​ផ្អាក​លែង​ឲ្យ​មាន សា​ឡង់​ចូលទៅ​បូម​ខ្សាច់​នៅ​តំបន់​ភូមិ​កោះ​ស្រឡៅ ខេត្តកោះកុង​ដោយសារតែ​ក្រុមហ៊ុន​រំលោភ​កិច្ចសន្យា​។​។
​លោក សាន់ ម៉ា​ឡា អ្នកតស៊ូ​មតិ​លើ​ផ្នែក​ធនធានធម្មជាតិ បាន​ឲ្យ​ដឹងថា​តំបន់​កោះ​ស្រឡៅ ស្ថិតក្នុង​ឃុំ​កោះ​កាពិ ខេត្តកោះកុង ជា​តំបន់​មួយ​ដែលមាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ ពីព្រោះ​តំបន់​នោះ​មាន​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ព្រមទាំង​មាន​ព្រៃកោងកាង​ជាដើម​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​ធ្វើការ​អភិវឌ្ឍ​តំបន់​នោះ ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ជាជាង​ការផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវៈចម្រុះ ធនធានធម្មជាតិ និង​ប៉ះពាល់​ដល់​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​លោក សាន់ ម៉ា​ឡា​។​


​លោក សាន ម៉ា​ឡា​មិន​ប្រឆាំង​ដាច់ខាត​ចំពោះ​អាជីវកម្ម​ខ្សាច់​ទេ​តែ ការធ្វើ​អាជីវ​កម្មនេះ ត្រូវ​បើកចំហ​ព័ត៌មាន ដើម្បី​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ពិសេស​ការរត់ពន្ធ​ខ្សាច់​ខុសច្បាប់​។​សូមជម្រាបថា​បើតាម​មន្ត្រី​ក្រសួង​រ៉ែ​ធ្លាប់​ឲ្យ​កាសែត​ដឹង ករណី​យ៍ល​ក់​ខ្សាច់​សមុទ្ទ​នៅ​ខេត្តកោះកុង​នេះ​កាលពី​ឆ្នាំ​២០២១ ក្រសួង​រ៉ែ និង​ថាមពល​បានប្រកាស​ដេញថ្លៃ​ទីតាំង​អាជីវកម្ម​ខ្សាច់​៧​ទីតាំង នៅក្នុង​ខេត្តកោះកុង​និង​ព្រះសីហនុ ដែលមាន​ទំហំ​ជាង ២០០០​ហិកតា​។ ក្រសួង​រ៉ែ និង​ថាមពល បានផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​ជាង ១០០​អាជ្ញាប័ណ្ណ​នៅ​ទូទាំងប្រទេស​។a tea vichhay2 a tea vichhay3 a tea vichhaya 


​