» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12233 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702404 នាក់

តុលាការ​សម្រេច​ឃុំខ្លួន​ប្រធាន​ផ្សារ​ទួល​ពង្រ និង​មនុស្ស​៣​នាក់​ទៀត ពាក់ព័ន្ធ​ការដើរ​ប្រមូល​ចំណូល​ដោយ​មិន​ទទួលបាន​សិទ្ធិ​ពីរ​ដ្ឋ​


​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ ទី​២១ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក ហុក ពៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ខាងលើ បានសម្រេច​ឃុំខ្លួន​ទី​១៖ ឈ្មោះ ណៃ ដា​ណែ​ត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ ប្រធាន​ផ្សារ​ទួល​ពង្រ ដាក់ពន្ធនាគារ​(​ម​២) ដោយឡែក អ្នក​ទី​២៖ ឈ្មោះ ប៊ុន ស៊ិន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ជាង​ថត​វីដេអូ​​ទី​៣៖ ឈ្មោះ ម៉ី សា​ផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ សន្តិសុខ​ផ្សារ​ទួល​ពង្រ​
​ទី​៤៖ ឈ្មោះ សា​ម៉ាក់ ឆាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្សារ​ទួល​ពង្រ ដាក់ពន្ធនាគារ​(​ម​១)​។​a acu puro 

​សូមបញ្ជាក់ថា​នៅ​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៥ អង្គភាព​ACU​បាន​បញ្ជូន​ស្ត្រី​ប្រធាន​ផ្សារ​ទួល​ពង្រ និង​មនុស្ស​៣​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ឃាត់​ខ្លូន​ពាក់ព័ន្ធ​ការដើរ​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​លក់ដូរ តាម​ដងផ្លូវ ដែលជា​ការដើរ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ដោយ​មិន​ទទួលបាន​សិទ្ធិ​ពីរ​ដ្ឋ​។​​លោក សយ ច័ន្ទ​វិចិត្រ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឥ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៥​នេះ​ថា ករណី​សន្តិសុខ​ផ្សារ​ទួល​ពង្រ ដើម​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​លក់ដូរ​តាម​ដងផ្លូវ ត្រូវបាន​គេ​ចុះផ្សាយ ដ៏​ច្រើន​សន្ធឹកសន្ធាប់​តាម​បណ្ដាញ​សង្គម ដែល​សកម្មភាព​របស់​ក្រុម​សន្តិសុខ​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​ប្តី​ប្រពន្ធ​ប្រធាន​ផ្សារ​។​
​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ជាប់​សង្ស័យ​អំពី​អំពើពុករលួយ​ក្នុង​បទល្មើស «​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ដោយ​មិន​ទទួលបាន​សិទ្ធិ​ពីរ​ដ្ឋ មាត្រា ៨៩​និង​មាត្រា ៩៧ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ និង​ការ​សមគំនិត តាម​មាត្រា ២៩​នៃ​ក្រមព្រហ្មទណ្ឌ​»​។​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានសម្រេច​ឃាត់ខ្លួន​បុគ្គល​ទាំង​៤​នេះ កាលពី​វេលា​ម៉ោង ១៦៖១០​នាទី​នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៥​។​a acu puro1 a acu puro2 


​