» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5881 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696052 នាក់

កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​»


​បារាំង​៖​នៅ​ទីក្រុង​ប៉ារីស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Emmanuel Macron ប្រធានាធិបតី​បារាំង នា​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្តានុពល​មួយចំនួន​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​រួមមាន វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ការពារជាតិ និង​សន្តិសុខ ថាមពល និង​វប្បធម៌ ជាដើម​។​a manet  macron 

​លោក​ប្រធានាធិបតី​បារាំង ម៉ា​ក្រុន​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ដែល​បានទទួល​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ​ជាថ្មី​ម្តងទៀត​នៅ​ប្រទេស​បារាំង និង​បាន​គូសបញ្ជាក់ថា លោក​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ឆ្នាំ​២០២៦ ខាងមុខនេះ​។​​លោក​ប្រធានាធិបតី​បារាំង គូសបញ្ជាក់ថា រដ្ឋាភិបាល​បារាំង​នឹង​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦ ឱ្យបាន​ជោគជ័យ​។​
​សម្តេច​មហា​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ប្រធានាធិបតី ដែល​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦​។​

​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី សម្តេច​មហា​បវរ​ធិបតី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​កម្ពុជា​និង​បារាំង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ទាំងពីរ ក្នុងការ​រៀបចំ​ឯកសា​រ​ផែនទី​បង្ហាញផ្លូវ (Roadmap) មួយ ដើម្បី​ឈានដល់​ការលើក​កម្រិត​នៃ​ទំនាក់ទំនង​កម្ពុជា​-​បារាំង ជា «​ដៃគូ​យុទ្ធសាស្ត្រ​»​។​​លោក​ប្រធានាធិបតី​បារាំង​បាន​ឲ្យ​ដឹងថា នឹង​បញ្ជូន​គណៈប្រតិភូ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ លោក​ប្រធានាធិបតី​បារាំង បាន​សង្កត់ធ្ងន់ថា ពិភពលោក​បានទទួល​ស្គាល់​នូវ​ជំនាញ និង​ស្នាដៃ​របស់​កម្ពុជា​ក្នុង​វិស័យ​បោសសម្អាត​មីន​។ រដ្ឋាភិបាល​បារាំង​នឹង​បន្ត​គាំទ្រ​វិស័យ​ការពារជាតិ​នៅ​កម្ពុជា​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី សម្ដេច​មហា​បវរ​ធិបតី និង​លោក​ប្រធានាធិបតី បាន​ពិភាក្សា​អំពី​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​អាទិភាព​មួយចំនួន ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អង្គការសហប្រជាជាតិ​។​
​សូមបញ្ជាក់ថា​សម្តេច​ប​វ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្តីពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃទី​០៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​a manet macron1 


​