» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5665 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618905 នាក់

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ


​រតនគិរី ៖ ថ្លែង​ចេញពី​ទឹកដី​តំបន់​ភូមិ ភាគ​ឦ​សាន្ត​ខេត្ត​រតនគីរី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ពី​ជំហ​របស់​កម្ពុជា ដោយ​ប្រើ​យន្តការ​៣ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ទី​១,​យន្តការ​បច្ចេកទេស ទី​២,​តាម​ផែនទី ទី​៣, ប្រើ​យន្តការ​អន្តរជាតិ ច្បាប់​អន្តរជាតិ ។​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជា​នឹង​បញ្ជូន​សំណុំរឿង​ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី និង​តំបន់​មុំ​បី ទៅកាន់​តុលាការ យុត្តិធម៌​អន្តរជាតិ ICJ​ឲ្យ​ខាងតែបាន នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​បញ្ចប់រឿង​ជាមួយ​ប្រទេស​ថៃ​។a manet roitanakirY

​សម្តេច​ធិបតី​បានលើកឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ ក្នុងការ​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើ ប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​ទាំងឡាយ​ក្នុង​វិស័យ​អប់រំ​នៅ​ខេត្តរតនគិរី ដែលជា​មរតក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​​ទោះជា​យ៉ាងណា​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រទេស​កម្ពុជា មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ នៅក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ចំពោះ​ការយក​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ មិនមែន​ជាការ​បញ្ឆេះ​សង្គ្រាម​ទេ តែ​ជាការ​រំលត់​បញ្ហា​។ តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ សម្រេច​បែបណា​កម្ពុជា​នឹង​ទទួលយក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការវាស់វែង​ខណ្ឌសីមា ការបោះបង្គោល​ព្រំដែនរ​វាង​ប្រទេស​ទាំងពីរ ដែល​នៅ​សេសសល់​ក្រៅពី​ចំណុច​ទាំង​៤ ដែល​កម្ពុជា​បាន​យកទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី​រវាង​គណៈកម្មកា​រ​ព្រំដែន​ចម្រុះ JBC កម្ពុជា​-​ថៃ​។ សម្តេច​ធិបតី បាន​បញ្ជាក់ថា​៖ «​យើង​មិន​ចោល​យន្តការ​ទ្វេរ​ភាគី​ទេ យើង​មាន​យន្តការ​ច្រើនណាស់​ទ្វេរ​ភាគី រវាង​ក្រសួងការបរទេស និង​ក្រសួងការបរទេស រវាង​ក្រសួងការពារជាតិ និង​ក្រសួងការពារជាតិ រវាង​ភូមិភាគ និង​ភូមិភាគ យើង​បន្ត​ដោះស្រាយ​ហើយ​រឿង​ព្រំដែន​នេះ​៨០០​គីឡូម៉ែត្រ អី​ឡូ​វ​នេះ​យើង​រកឃើញ​ប្រហែល ២០០ គីឡូ ម៉ែត្រ យើង​រកឃើញ​៤៤​បង្គោល លើ​៧៣​បង្គោល ហើយ​នៅសល់​រាប់រយ​គីឡូ​ទៀត ដែល​ត្រូវ​កំណត់​ខណ្ឌសីមា បោះបង្គោល​ព្រំដែន​»​។ ចំពោះ​ទីតាំង​ដែល​បាន​ជាប់គាំង គឺ​ត្រូវ​ស្វែងរក​ភាគី​ទី​៣ ដើម្បី​ចូលរួម​ដោះស្រាយ​ដើម្បី​បញ្ហា​វិវាទ ខណៈ​ទីតាំង​ដទៃទៀត ភាគី​ទាំងពីរ ត្រូវតែ​បន្ត​អនុវត្ត​ទៅតាម​យន្តការ​នានា ទៅតាម​ការឯកភាព​គ្នា​ដែលមាន​រវាង​ប្រទេស​ពីរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​សង្កត់ធ្ងន់ថា ចំពោះ​ការដោះស្រាយ​កំណត់​បង្គោល​ខណ្ឌសីមា រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ភាគី​ទាំង​ដោះស្រាយ​តាម​យន្តការ​បច្ចេកទេស ប្រសិនបើ​នៅ​បន្ត​ជាប់គាំង​ច្បាស់​ណាស់ គឺ​ត្រូវតែ​ស្វែង​យន្តការ​អន្តរជាតិ ចូលរួម​ដោះស្រាយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​។ ចំពោះ​ការប្ដឹង នេះ គឺ​ដើម្បី​ពន្លត់​កុំឱ្យ​កម្ពុជា​-​ថៃ មាន​បញ្ហា​ព្រំដែន​តំបន់​នេះ​បន្ត​រ៉ាំរ៉ៃ បញ្ជៀ​ស​នូវ​សង្គ្រាម ហើយ​លទ្ធផល​យ៉ាង​។​ណា​កម្ពុជា​នឹង​ទទួលយក​។​​តាម​គម្រោង កម្ពុជា​-​ថៃ នឹង​ជួប​ពិភាក្សាគ្នា​រឿង​បញ្ហា​ព្រំដែន​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខ ក្នុង​រាជធានី​ភ្នំពេញ ទោះជា​យ៉ាងណា​រដ្ឋាភិបាល​កម្ពុ​ជាប​ញ្ជា​ក់ថា​នឹងមិន​ជជែក​បញ្ហា​ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី និង​តំបន់​មុំ​បី ជាមួយ​ថៃ​នោះទេ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​នូវ​ក្ដី​សង្ឃឹមថា​កិច្ចប្រជុំ​ខាងមុខ​នឹង​ចរចា​បញ្ហា​ដែល​នៅ​សេសសល់​ពី​តំបន់​៤​ខាងលើ ដោយ​ផ្អែកលើ MOU ឆ្នាំ​២០០០ និង​ស​ន្និ​សញ្ញា​ដែល​បាន​ព្រមព្រៀងគ្នា​ពីមុនមក​។​​បញ្ហា​ព្រំដែន​នៅ​ចំណុច​ប្រាសាទតាមាន់តូច តា​មាន់ តា​ក្របី និង​តំបន់​មុំ​៣ បាន​ក្លាយជា​បញ្ហា​រកាំរ​កូ​សរ​វាង​កងទ័ព​ថៃ និង​កម្ពុជា​មកជា​យូរ​មកហើយ រហូត​មានការ​ឈ្លានពាន​ឆ្មក់​ចូលមក​បាញ់សម្លាប់​ទាហាន​ខ្មែរ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ដែល​ធ្វើឱ្យ​ស្ថានការណ៍​ព្រំដែន​កាន់តែ​កើន​កម្ដៅ​បន្ថែមទៀត​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​សមាជ​រដ្ឋសភា​-​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​៣ ខែមិថុនា​ថ្មីៗ បានប្រកាសថា​កម្ពុជា​នឹង​បញ្ជូន​ករណី​ជម្លោះ​នៅ​តំបន់​ទាំង​៤ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បញ្ចប់​បញ្ហា​ដែល​រ៉ាំរ៉ៃ​នេះ និង​ត្រូវបាន​អង្គសមាជ​បោះឆ្នោត​គាំទ្រ​ជា​សំឡេង​រួម​ឱ្យ​បន្ត​ដំណើរការ​បណ្ដឹង​ផងដែរ​។​​សម្រាប់​ការសម្ពោធ​សមិទ្ធិផល​វិញ​បើតាម​របាយការណ៍​រប​ស់លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​នាពេល​បច្ចុប្បន្ននេះ មាន​ម​ត្តេ​យ្យ​សិក្សា​គ្រប់​រូបភាព​ចំនួន ២២៨​កន្លែង​, បឋមសិក្សា​ចំនួន​២៣៨, អនុវិទ្យាល័យ​ចំនួន​២២, វិទ្យាល័យ​ចំនួន​១៨ និង​សាលា​ឯកជន​ចំនួន​៥០៦​កន្លែង​។ ចំនួន​សិស្ស​សរុប ៦៣.៥២៣​នាក់ ស្រី​៣១,០២២​នាក់ ក្នុងនោះ​សិស្ស​ជនជាតិដើម​ភាគតិច ២៧,៤៧៣​នាក់ ស្រី ១៣,៤៧៨​នាក់ និង​បុគ្គលិក​អប់រំ​សរុប ចំនួន ១,៧១៩​នាក់ ស្រី ៧៧៩​នាក់​។​

​ខេត្ត​បានរៀបចំ​គាំទ្រ​សាលារៀន​ស្ដង់ដា​គំរូ​សាធារណៈ​ចំនួន ៤០​កន្លែង ក្នុងនោះ ម​ត្តេ​យ្យ​សិក្សា ១​កន្លែង បឋមសិក្សា ២៤​កន្លែង និង​មធ្យមសិក្សា​១៥​កន្លែង ព្រមទាំង​រៀបចំ​គាំទ្រ​ការផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ អប់រំ​ចំនួន ៣​កន្លែង​គឺ ម​ត្តេ​យ្យ​សិក្សា ១​កន្លែង និង​វិទ្យាល័យ ២​កន្លែង​។​​របាយការណ៍ បានបង្ហាញ​ផងដែរ​ថា គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅក្នុង​ខេត្តរតនគិរី បើ​ធៀប​៥​ឆ្នាំមុន​កើនឡើង ៨២​សាលា ចំនួន​សិស្ស​កើនឡើង ៤,១៧០​នាក់ ស្រី ១,៩៨១​នាក់​។​

​លោក​អភិបាលខេត្ត​រតនគិរី បានឱ្យដឹងថា គិត​មកទល់ពេលនេះ​សំណង់​អគារសិក្សា​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ចំនួន ៤៨​ខ្នង ស្មើនឹង ៣០២​បន្ទប់ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ផ្សេងៗ​ទៀត​។ ក្នុងនោះ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ដែល​មិនទាន់​បានធ្វើ​ពិធី​សម្ពោធ​មាន ២៦​កន្លែង និង​ខ្លោងទ្វារ​ចំនួន ៤​កន្លែង រួមមាន​៖ អគារសិក្សា​ចំនួន ១៤​កន្លែង ស្មើនឹង ១១០​បន្ទប់ អាគារ​ទីចាត់ការ​ចំនួន ៨​កន្លែង ស្មើនឹង ៣២​បន្ទប់ អគារ​សយនដ្ឋាន​ចំនួន ៥​កន្លែង ស្មើនឹង ៩១​បន្ទប់ អគារ​ពិសោធន៍ ចំនួន ១​កន្លែង ស្មើនឹង ៥​បន្ទប់​។​a manet roitanakiry1 a manet roitanakiry2 a manet roitanakiry3 


​