វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5928 នាក់
ម្សិលមិញ 5272 នាក់
សរុប 17111553 នាក់
អាមេរិក៖អភិបាលក្រុងឡូសអាន់ជីឡេស( Los Angeles )លោកស្រី Karen Bass បានប្រកាសបម្រាមគោចរសម្រាប់ផ្នែកតូចមួយនៃទីក្រុង Los Angeles ស្របពេលការតវ៉ាប្រឆាំងការបង្ក្រាបជនអន្តោប្រវេសន៍របស់លោក Donald Trump កំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានមួយលោកស្រី Bass បាននិយាយថា បម្រាមគោចរនោះ នឹងអនុវត្តលើផ្ទៃដី២,៦គីឡូម៉ែត្រ និងចូលជាធរមានចាប់ពីម៉ោង៨យប់ថ្ងៃអង្គារ ដល់ម៉ោង៦ព្រឹកថ្ងៃពុធសប្ដាហ៍នេះ ម៉ោងនៅសហរដ្ឋអាមេរិក។
លោកស្រី Bass បានបញ្ជាក់ពីលូមហេតុថា ឥឡូវនេះអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ឬត្រូវបានបំផ្លិចបំផ្លាញកាលពីយប់ថ្ងៃអង្គារ ដោយមានអាជីវកម្មចំនួន ២៣ កន្លែងត្រូវបានលួច ។ករណីយ៍នេះលោកស្រីគិតថា ប្រសិនបើអ្នកបើកបរឆ្លងកាត់ទីក្រុង Los Angeles នោះផ្ទាំងគំនូរមិនល្អមានគ្រប់ទីកន្លែង ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងទ្រព្យសម្បត្តិមួយចំនួន។ប្រសិនបើអ្នកមិនរស់នៅ ឬធ្វើការនៅក្នុងទីក្រុងនេះទេ គួរជៀសវាងកុំទៅកាន់តំបន់នោះ។ ក្រុមមន្ត្រីអនុវត្តច្បាប់ នឹងចាប់ខ្លួនបុគ្គលដែលបំពានបម្រាមគោចរ ហើយអ្នកនឹងត្រូវកាត់ទោស។អភិបាលក្រុងរូបនេះ បានបន្តថា លោកស្រីរំពឹងថាបម្រាមគោចរនឹងនៅតែជាធរមានរយៈពេលជាច្រើនថ្ងៃ ។
សូមបញ្ជាក់ថាទាក់ទងការថ្វើបាតុកម្មដែលកាន់តែរាលដាលលោកប្រធានាធិបតី Donald Trump បានព្រមានថាការតវ៉ាណាមួយក្នុងអំឡុងពេលព្យុហយាត្រាយោធាដ៏សំខាន់នៅចុងសប្តាហ៍នេះក្នុងទីក្រុងវ៉ាស៊ីនតោននឹងត្រូវបានជួបការដាក់ពង្រាយកម្លាំងដ៏ច្រើន ។ក្រុមបាតុករក្នុងទីក្រុង Chicago កាលពីថ្ងៃអង្គារ១០មិថុនាសប្ដាហ៍នេះដែរ បានប៉ះទង្គិចជាមួយនគរបាលអំឡុងបាតុកម្មដែលនៅតែបន្តប្រឆាំងការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ ខណៈការតវ៉ារាលដាលពាសពេញសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អំឡុងសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតីOvalថាប្រសិនបើមានបាតុករណាម្នាក់ចង់ចេញមក ពួកគេនឹងជួបជាមួយកម្លាំងដ៏ច្រើន។លោក ពុំបានឮ សូម្បីតែការតវ៉ាមួយ ប៉ុន្តែមានមនុស្សដែលស្អប់ប្រទេសលោក។ការគំរាមរបស់លោក Trump បានកើតឡើងស្របពេលកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ និងទាហានម៉ារីនប្រហែល ៧០០នាក់ ស្ថិតក្នុងទីក្រុង Los Angeles ដោយប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាអំពីរបៀបវារៈអន្តោប្រវេសន៍របស់ប្រធានាធិបតី។ លោក Trump បានអះអាងការពារវិធានការបង្ក្រាបថាកាលពីថ្ងៃអង្គារដោយគ្មានភ័ស្តុតាងថាបាតុករត្រូវសងការខាតបង់ចំពោះការបះបោររបស់ពួកគេ ហើយនិយាយថាទីក្រុងនេះ នឹងជួបប្រទះការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើន ប្រសិនបើរូបលោកមិនបញ្ជូនកងឆ្មាំជាតិទៅទីនោះទេ។
លោក Trump បាននិយាយពីការតវ៉ានៅទីក្រុង Los Angeles ថាប្រសិនបើពួកលោកមិនវាយប្រហារឲ្យខ្លាំងទេនោះ បាតុកម្មទាំងនោះនឹងផ្ទុះនៅទូទាំងប្រទេស។ប៉ុន្តែលោកអាចប្រាប់កន្លែងផ្សេងៗទៀតនៃសហរដ្ឋអាមេរិក ថានៅពេលពួកគេធ្វើ ប្រសិនបើពួកគេធ្វើ ពួកគេនឹងត្រូវជួបប្រទះដោយកម្លាំងស្មើគ្នាឬខ្លាំងជាង។ការអត្ថាធិប្បាយនេះកើតឡើងស្របពេលសេតវិមាន និងមន្ត្រីអនុវត្តច្បាប់នៅទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំសម្រាប់ក្បួនព្យុហយាត្រាយោធានៅថ្ងៃសៅរ៍សប្ដាហ៍នេះ ដែលស្របពេលជាមួយនឹងខួបលើកទី២៥០របស់កងទ័ព និងខួបកំណើតលើកទី៧៩ ឆ្នាំ របស់លោក Trump ។កាលពីថ្ងៃអង្គារ១០មិថុនា ក្បួនរថក្រោះមួយខ្សែប្រវែងមួយម៉ាយល៍ បានទៅដល់ទីក្រុងវ៉ាស៊ីនតោន ហើយរបាំងកំពុងត្រូវបានដំឡើងជុំវិញបរិវេណសេតវិមាន៕