» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1737 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262847 នាក់

សម្ដេច ស ខេង​៖ ធ្វើ​ប៉ូលិស​ទៅ​សេព​គ្រឿងញៀន គឺ​ហានិភ័យ​ធំ​និង​ហាម​ផ្ទេរ​នគរបាល​ចេញពី​ប៉ុស្តិ​

​កណ្ដាល ៖ សម្ដេច​ក្រឡាហោម ស ខេង ថ្លែងថា បើ​ខ្លួន​ធ្វើជា​ប៉ូលីស ហើយ​បែរ​ទៅជា​ជក់​គ្រឿងញៀន គឺ​នឹង​បង្ក​ហានិភ័យ​ដល់​សង្គមជាតិ ព្រោះ​តួនាទី​នគរបាល គឺជា​អ្នកថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។​a drug kheng1 

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់ដឹកនាំ​នគរបាល នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ស្ថិតនៅ​ស្រុក​កៀន ស្វាយ នា​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា មកដល់ពេលនេះ ការធ្វើកំណែទម្រង់​នគរបាល គឺ​ធ្វើជា​បន្តបន្ទាប់ ដោយ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​អង្គភាព​ប្រើប្រាស់​កម្លាំង ជាពិសេស អង្គភាព​ដែល​បាន​បណ្តុះបណ្តាល​តែម្តង​។ សម្តេច​ក្រឡាហោម បញ្ជាក់ថា «​បើ​ខ្លួន​ធ្វើ​ប៉ូលីស ខ្លួន​បែរជា​ញៀន​គ្រឿងញៀន គឺ​បង្ករ​នូវ​ហានិភ័យ​ធំ​ណាស់​…! រួចហើយ បង្កើត​នូវ​បញ្ហា​ផ្សេងទៀត​។ យើង​ដឹង​ហើយ​តួនាទី​នគរបាល គឺ​ដើម្បី​ថែម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​រួមទាំង​គ្រឿងញៀន​»​។​

សម្តេច ស ខេង បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃទី​២៨ ធ្នូ សម្តេច នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ឆ្លង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​នឹងត្រូវ​ថែម​ចំណុច​មួយចំនួន ទាក់ទង​នឹង​ការបើកបរ និង​បញ្ហា​គ្រៀង​ញៀន ។​​សម្តេច​ថា​«​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នឹង មានការ​បន្ថែម​ចំណុច​មួយ ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ យានយន្ត​ទាំងអស់ ត្រូវតែ​ធ្វើតេស្ត​សារធាតុ​ញៀន ហើយ​ត្រង់​ថា​យើង​នឹងត្រូវ​កំណត់​ធ្វើ​ប៉ុន្មាន​ឆ្នាំ​ម្តង យ៉ាងណា​នោះ គឺ​នឹង​កំណត់ដោយ​រាជរដ្ឋាភិបាល ហើយ​ធ្វើតេស្ត​នៅទីណា ឬ​កន្លែង​ណា​នោះ​ក៏​នឹង​កំណត់​នៅពេល​ក្រោយ​។ ប៉ុន្តែ​ជាគោលការណ៍ គឺ​ត្រូវតែ​ធ្វើតេស្ត​ចំពោះ​អ្នកបើក​យានយន្ត ទាំងអស់ តាំងពី​អ្នកបើក​ម៉ូតូ​, ម៉ូតូ​កង់​បី​. ឬ​កង់​បួន​ក៏​ត្រូវតែ​ធ្វើ​ដូចគ្នា​ដែរ​» ។​

សម្តេច ស ខេង ពន្យល់​ផងដែរ​ថា ការធ្វើ​តេស្ត​រក​សារធាតុ ញៀន​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​នេះ គឺ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការប្រើប្រាស់ សារធាតុ​ញៀន និង​ដើម្បី​កាត់បន្ថយ​ការ គ្រោះថ្នាក់​ចរាច​ណ៍​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ខណៈ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាច​ណ៍​នេះ​បាន​កំពុងមាន​កង្វល់ យ៉ាងខ្លាំង​នៅ​កម្ពុជា​នេះ​។​សម្តេច ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ អ្នក​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ប្រហែល​បួន​ម៉ឺន​នាក់ ខណៈ​ជិត​ពីរម៉ឺន​នាក់ ជាប់​ពាក់ព័ន្ធ​ក្នុងការ​រកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន​។​

ក្រៅពី​រឿង​គ្រឿងញៀន​សម្តេច​ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ទាក់ទង​នឹង​ការផ្ទេរ​មន្ត្រីនគរបាល​ប៉ុស្តិ៍​(​ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​ថ្វើ​ការជ្រើសរើស​ពី​ក្នុង​មូលដ្ឋាន​) ក្រសួងមហាផ្ទៃ​មិន​អនុញ្ញាតឱ្យ​ផ្ទេរ​នោះទេ ចាប់ពីពេលនេះ​តទៅ​។ ប៉ុន្តែ​ក្នុងករណី​ចាំបាច់​(​ការផ្ទេរ​) លុះត្រាតែ​មានការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ចំពោះ​ការជ្រើសរើស​មន្ត្រី ក្រសួង​ក៏បាន​ដាក់​វិធានការ​ចុងក្រោយ ដោយបាន​នឹង​កំពុងធ្វើការ​ទាក់ទង និង​ការជ្រើសរើស​បំពេញ​កម្លាំង​នគរបាល នៅតាម​ប៉ុស្តិ៍​ឱ្យមាន​កម្លាំង​គ្រប់គ្រាន់ បាន​សិក្សា​រៀនសូត្រ មាន​សមត្ថភាព និង​អនុវត្តតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​នៅក្នុង​ឃុំ​-​សង្កាត់​ខ្លួន​ទទួលបាន​ជោគជ័យ​៕a car trafic2