» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5621 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695792 នាក់

ក្រសួង​ច្រាន​ចោលការ​បំភ្លៃ​របស់​កាសែត​ថៃ ដែលថា “​ពលករ​ខ្មែរ​ចាកចេញ​ពី​ថៃ​ដោយសារ​ការ​គំរាម​ដក​សញ្ជាតិ និង​រឹបអូស​ដីធ្លី​”


​ភ្នំពេញ​៖​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ទាត់​ចោលកា​រ​ផ្សព្វផ្សាយ​បែប​បំភ្លៃ​របស់​កាសែត​ថៃ​ខាវ​សុ​ត​( Khaosod English )​ដែល​បាន​លើកឡើងថា ពលរដ្ឋ​កម្ពុជា​វិល​មក​កម្ពុជា​យ៉ាងគំហុក​នេះ ក្រោម​ហេតុផល​ការ​គំរាម​ដក​សញ្ជាតិ និង​ការ​រឹបអូស​ដីធ្លី​។​a factory1 

​លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាងថា កម្ពុជា​គ្មាន​ការគំរាមកំហែង​បែបនេះ​ឡើយ ហើយ​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់មក​កម្ពុជា​យ៉ាងគំហុក​នេះ គឺ​ដោយសារ​អំពើហិង្សា​ពី​ក្រុម​ជ្រុលនិយម​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​មិនទាន់មាន​ចំណាត់ការ​នៅឡើយ ការឈ្លានពាន​ពី​យោធា​ថៃ​មក​កម្ពុជា និង​ការអំពាវនាវ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល រួមទាំង​ការចង់​វិល​មកជួយ​សេដ្ឋកិច្ច​ប្រទេសជាតិ​វិញ​របស់​ពលរដ្ឋ​។​

​លោក ស៊ុន មេសា “​ខ្ញុំ​សូម​ច្រានចោល​ការលើកឡើង​រប​ស់កា​សែត​ថៃ​នេះ​ដែល​ជារឿយៗ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ហើយ​បំភ្លៃ​ស្ថានការណ៍​។ នេះ​មិនមែនជា​លើក​ទី​១​នោះឡើយ​។ ជាមួយគ្នានេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ពល​រដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​សូមមេត្តា​កុំ​ជឿ​លើ​ការផ្សាយ​នេះ​ឱ្យសោះ​”​។​​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៥​ន្យេ​ដឹងថា​៖​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ និង​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​ប្រមាណ ៧៥​ម៉ឺន​នាក់​បាន​វិល​មកកាន់​កម្ពុជា​វិញ​។ នេះ​បើ ។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖​ក្រសួង​ការងារ សូម​បញ្ជាក់ជូន​បងប្អូន​មេត្តា​ជ្រាបថា ក្រសួង​ការងារ​បាននិងកំពុង​ធ្វើ​យុទ្ធនាការ​ជំហាន​ទី​២ ដើម្បី​ផ្តល់ឱកាស​ការងារ​ជូន​បងប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​នៅតាម​ឃុំ​ចំនួន ៣០០​កន្លែង​នៅ​ទូទាំងប្រទេស​។​ខេត្ត​ចំនួន​៦​នៅ​កម្ពុជា ប្រកា​សមាន​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ជាង ២​ម៉ឺន​កន្លែង​​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​នៅ​ថ្ងៃទី​៦ ខែសីហា​ថា បណ្ដា​ខេត្ត​ចំនួន​៦ កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម​ពី​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន​សរុប​ជាង ២​ម៉ឺន ២​ពាន់​កន្លែង ដែល​ភាគច្រើន គឺជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។​

​ខេត្ត​ទាំង​៦​នោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និង​ខេត្តបន្ទាយមានជ័យ ដែលមាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ចំនួន ១១៤ កំពុងមាន​តម្រូវការ​កម្លាំង​ពលកម្ម ២២ ៩៤៥ កន្លែង ដែល​ភាគច្រើន​គឺជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។​​បើតាម​ក្រសួង​ការងារ គិត​ត្រឹម​ថ្ងៃទី​៦ ខែសីហា​នេះ ពលករ​ខ្មែរ​ឆ្លងដែន​តាម​ច្រក​នានា​ចេញពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​វិញ មាន​ចំនួន​ប្រមាណ ៧៥ ម៉ឺន​នាក់ ក្នុងនោះ​ពលករ​ចំនួន​ជាង ១​ម៉ឺន​នាក់ ទទួលបាន​ឱកាស​ការងារ​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​។ ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ពលករ ដែល​មានបំណង​ស្វែងរក​ការងារ អាច​ទំនាក់ទំនង​បាន​ទៅកាន់​លេខ ១២៩៧ ដើម្បី​ទទួលបាន​ឱកាស​ការងារ​ភ្លា​ម។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូមឱ្យ​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​មេត្តាជួយ​ផ្សព្វផ្សាយ​ស្តីពី​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរបែប​របស់​កម្ពុ​ជា​ដែល​យើង​មានឱកាស​ការងារ​ទាំង​ថ្មី និង​ចាស់​ប្រមាណ​ជាង ៥៥​ម៉ឺន​កន្លែង និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​ដោយ​គ្រាន់តែ​បញ្ជាក់ថា “​ត្រូវការ​ការងារ និង​ការរៀន​ជំនាញ​សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ១២៩៧”៕a factury 

​