» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695827 នាក់

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការបន្ថែម​ម៉ោង​បង្រៀន នៅតាម​សាលា​គោលដៅ ទទួលបាន​ការគាំទ្រ​ពី​អាណាព្យាបាល​សិស្សានុសិស្ស


​កំពង់ឆ្នាំង​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤​នេះ បាន​លើកឡើងថា ការបន្ថែម​ម៉ោង​បង្រៀន នៅក្នុង​វិធានការ​គន្លឹះ​វិស័យ​អប់រំ នៅតាម​សាលា​គោលដៅ ទទួលបាន​ការគាំទ្រ ពី​អាណាព្យាបាល​សិស្សានុសិស្ស​។​a manet teacher 

​ក្នុងឱកាស​ដែល សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព ការងារ​អនុវត្ដ​គម្រោង​សាលារៀន​គំរូ នៅ​សាលាបឋមសិក្សា​អនុវត្ដ ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ព្រឹង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ដ​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឪពុក​-​ម្ដាយ ចង់បាន​ឲ្យ​កូន​រៀន​បន្ថែម​ម៉ោង​ឲ្យ​ច្រើន មិញ​ខ្ញុំ​សួរ ថាបើ​ថែម​១​ម៉ោង​កន្លះ អត់​មាន​អ្នក​ចង់​បានទេ គឺ​ចង់បាន​២​ម៉ោង [...] ឪពុក​-​ម្ដាយ ៩០​ភាព​រយ ចង់បាន​ឲ្យ​កូន​រៀន​ម៉ោង​បន្ថែម​»​។​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់ សុវត្ថិភាព​សិស្ស​នៅតាម​សាលា ជាពិសេស​ពេល​ម៉ោង​ចេញទៅ​ផ្ទះ ដោយ​ត្រូវមាន​នគរបាល ឬ​ប្រជា​ការពារ ជួយ​សម្រួល​ចរាចរណ៍​ផងដែរ​។​
​សូមជម្រាបថា កន្លងទៅ​រាជរដ្ឋាភិបាល បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល (​គ​.​វ​.​អ​.) ដែល​ដឹក​ផ្ទាល់​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ទេសរដ្ឋមន្ដ្រី ពេ​ជ សោភ័ណ ជា​ប្រធាន​លេខាធិការដ្ឋាន​។​

​លេខាធិការដ្ឋាន គ​.​វ​.​អ​. ជា​សេនាធិការ​ក្នុងការ​ដឹកនាំ សម្របសម្រួល និង​ជួយ​បំពេញបន្ថែម​លើ​ចំណុច​ខ្វះខាត ក្នុង​វិស័យ​អប់រំ​កន្លងមក សំដៅ​ឈានទៅ​សម្រេច​តាម​គោលដៅ នៃ​វិធានការ​គន្លឹះ ដែល​ត្រូវអនុវត្ត​នូវ​សកម្មភាព​សំខាន់ៗ​មាន​ជាអាទិ៍​៖* ការជ្រើសរើស​សាលារៀន​គោលដៅ​កម្រិត​បឋមសិក្សា​, ការជ្រើសរើស​គ្រូ​បង្គោល ដែលជា​អតីត​នាយក​សាលា​ធ្លាប់មាន​ស្នាដៃ​ល្អ​, ការចង​ក្រ​ស្នាដៃ​នៃ​ឧ​ត្ត​មា​នុ​វត្ត​របស់​សាលា​ជោគជ័យ និង​ផ្តល់​វគ្គ​បណ្តុះបណ្ដាល​គ្រូ​បង្គោល​, ការចុះអនុវត្ត​វគ្គ​គាំទ្រ​ដល់​សាលា​គោលដៅ​ផ្ទាល់​, ព្រមទាំង​ការចុះ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល ជាដើម​។​

​កន្លងមក​លេខាធិការ​ដ្ឋា​ន គ​.​វ​.​អ​. បានជ្រើសរើស​អតីត​នាយក​សាលា​ចូលនិវត្តន៍ ដែល​ស្នាដៃ​ដឹកនាំ​ល្អ​ចំនួន​២២​រូប ដើម្បី​ជួយផ្តល់​វគ្គ​គាំទ្រ ចែករំលែក​បទពិសោធ ចំណេះដឹង និង​ការអនុវត្ត​ជាក់ស្តែង ដល់​សាលា​គោលដៅ​ចំនួន​៤២​សាលា ដែល​ត្រូវបាន​ជ្រើសរើស​ពី​ក្នុងចំណោម​រាជធានី​ខេត្ត​ចំនួន​៩ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​គន្លឹះ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​៕a manet teacher1 

​