» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9384 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699555 នាក់

គ​.​ជ​.​ប ប្រុង​រៀបចំ​ការបោះឆ្នោត សាកល្បង​បច្ចេកទេស​នៅ​ដើមឆ្នាំ​២០២១



(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។a elect exam

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​០៤ ខែធ្នូ​នេះ​ប្រាប់​កាសែត​ថា​៖ មាន​ភាគី​ពាក់ព័ន្ធ​មួយចំនួន នៅ​មិនទាន់​យល់ច្បាស់​អំពី​ការបោះឆ្នោត​សាកល្បង ដែល​គ្រោង​រៀបចំ​នៅ​ដើមឆ្នាំ​២០២១​នោះ លោក​ពន្យល់ថា គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង នៅ​ដើមឆ្នាំ​២០២១ ខាងមុខនេះ គ​.​ជ​.​ប រៀបចំឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​មួយចំនួន​ដូចជា ការប្រើប្រាស់​កម្មវិធី​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) និង​ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ​ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ ដូចជា កម្មវិធី​ទទួល​បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​, កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​។​

​លោក សោម សូ​រី​ដា លើកឡើង​ទៀតថា ការបោះឆ្នោត​សាកល្បង​នេះ ប្រជាពលរដ្ឋ​មិនមែន​បោះឆ្នោត​តាម​អន​ឡាញ (Online)​ទេ គឺ​នៅតែ​ធ្វើការ​បោះឆ្នោត​ដោយ​ដៃ ដូច​ការបោះឆ្នោត​អាណត្តិ​មុនៗ​ដដែល​។ ម្យ៉ាងវិញទៀត ការបោះឆ្នោត​សាកល្បង​នេះ មិនត្រូវ​បានរៀបចំ​នៅ​ទូទាំងប្រទេស​ទេ ដោយ​ត្រូវធ្វើ​នៅតាម​ឃុំ សង្កាត់ ដែលជា​គោលដៅ​មួយចំនួន តាម​ការកំណត់​របស់ គ​.​ជ​.​ប តែប៉ុណ្ណោះ​។​

​លោក សោម សូ​រី​ដា បញ្ជាក់ដែរថា មុននឹង​ឈានដល់​ការរៀបចំ​ការបោះឆ្នោត​សាកល្បង នៅ​ដើមឆ្នាំ​២០២១ គ​.​ជ​.​ប ត្រូវ​រៀបចំ​បទបញ្ជា និង​នីតិវិធី ហើយ​ត្រូវ​រៀបចំ​នូវ​កិច្ចប្រជុំ​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ពិភាក្សា​ពិគ្រោះ​យោបល់ មុននឹង​អនុម័ត​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នេះ ពីព្រោះ គ​.​ជ​.​ប មិនមែន​ធ្វើដោយ​អត្តនោម័ត​នោះទេ ហើយ​ការបោះឆ្នោត​មួយ​ទទួលបាន​ជោគជ័យ ដោយសារ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ទាំងអស់​។​
​បើតាម​លោក សោម សូ​រី​ដា ប្រសិនបើ​ការបោះឆ្នោត​សាកល្បង​នៅ​ដើមឆ្នាំ​២០២១​នោះ ដំណើរ​ការល្អ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព កម្មវិធី​ទំនើបកម្ម​នៃ​ដំណើរការ​នេះ នឹង​យកទៅអនុវត្ត​សម្រាប់​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣៕

​