» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8242 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698413 នាក់

ជី​ត​បោះឆ្នោត​ប្រធានាធិបតី​មកដល់​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ស្វែងរក​ឥទ្ធិពល​នយោបាយ​ពី​ចិនដីគោក​

​ចិន​៖ អតីត​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក ម៉ា យី​ង​ជឺ (Ma Ying-jeou) បាន​ក្លាយជា​ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់​ដំបូង​គេ ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ចិនដីគោក ចាប់តាំងពី​បដិវត្ត​កុ​ម្មុយ​និ​ស្ត​ឆ្នាំ ១៩៤៩ ដោយ​អតីត​មេដឹកនាំ​កោះ​តៃវ៉ាន់​រូបនេះ បាន​លើកឡើងថា លោក​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​នាំមក​នូវ​សន្តិភាព និង​ធ្វើឱ្យ​ទំនាក់ទំនង​ចិនដីគោក និង​កោះ​តៃវ៉ាន់​កាន់តែ​ប្រសើរឡើង​។a mayin2 

​លោក​ម៉ា ទទួលបាន​ការស្វាគមន៍​នៅឯ​អាកាសយានដ្ឋាន​ពូ​ដុង (Pudong) ក្នុង​ទីក្រុង​សៀង​ហៃ ដោយ​មន្ត្រី​នានា រួមទាំង​អនុប្រធាន​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​កោះ​តៃវ៉ាន់​របស់​ប្រទេស​ចិន លោក ចិន យ័ន​ហ្វេ​ង (Chen Yuanfeng) ។​យ៉ាងណាក៏ដោយ ដំណើរ​ទស្សនកិច្ច​នេះ ទទួលរង​ការរិះគន់​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់លោក​ស្រី សៃ អ៊ីង​វែ​ន (Tsai Ing-wen) ដែល​កំពុងតែ​កាន់អំណាច​នៅ​កោះ​តៃវ៉ាន់ ។ គណបក្សកាន់អំណាចរ​បស់​លោកស្រី​ប្រធានាធិបតី សៃ អ៊ី​ន​វ៉េ​ន ទស្សនកិច្ច​របស់លោក​ម៉ា ពេលនេះ ជាការ​គាំទ្រ​នយោបាយ​ចិន​ចំពោះ​កោះ​តៃវ៉ាន់​។ តៃវ៉ាន់​ត្រូវ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ តែ​គួរ​ស្តាយ​បក្ស​គួ​មីង​តាំង និង​អតីត​ប្រធានាធិបតី​បែរជា​ទៅ​ឈរ​ខាង​បក្សកុម្មុយនិស្ត​ចិន​ទៅវិញ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្សកាន់អំណាច​តៃវ៉ាន់​ដដែល​។ ប៉ុន្តែ​សម្រាប់ លោក ម៉ា យី​ង​ចូ​វ ជា​ឥស្សរជន​ដ៏​សំខាន់​របស់​បក្ស​គួ​មីង​តាំង ដែលជា​បក្សប្រឆាំង​ដ៏​ចម្បង​នៅ​សភា​តៃវ៉ាន់​បច្ចុប្បន្ន មាន​ជំហរ​ចង់​ជិតស្និទ្ធ​នឹង​របប​ក្រុង​ប៉េកាំង​ជានិច្ច តែ​ក៏​បដិសេធ​មិន​ត្រលប់​ទៅ​នៅក្រោម​ចិន​វិញ​ទេ​។​


​តាម​កម្មវិធី​លោក​ម៉ា មិនមាន​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីជាន់ខ្ពស់​ណាមួយ​របស់​ចិន​នៅពេល​លោក​នៅ​ទីនោះ​ទេ ។​ប៉ុន្តែ​ប្រធាន​ប្រតិបត្តិ​របស់លោក​ម៉ា កាលពី​សប្តាហ៍​មុន បាន​និយាយថា លោក​ម៉ា​នឹង "​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ជា​ម្ចាស់ផ្ទះ​" ប្រសិនបើ​ពួកគេ​រៀបចំ​ឱ្យមាន​ការជួបជុំ​បែបនេះ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែមីនា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​កំលុង​ការធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ណាន​ជី​ង (Nanjing) នៃ​ប្រទេស​ចិន លោក ម៉ា បាន​និយាយថា ប្រជាជន​នៅ​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​សុទ្ធតែជា​ចិន​ដូចគ្នា និង​មាន​ដូនតា​តែមួយ​។ យ៉ាងណាក្តី ការប្រើប្រាស់​ពាក្យពេចន៍​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​របស់លោក គឺ​លោក ម៉ា ហាក់​ចង់​សំដៅលើ​ពូជ​អម្បូរ​ដើម​ជា​ជនជាតិ​ចិន ជាជាង​សំដៅ​ទៅលើ​សញ្ជាតិ​ជា​ចិន​។


​គួរបញ្ជាក់​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​នេះ បានធ្វើ​ឡើង​នៅ​ដំណាលគ្នា​នឹង​ភាព​តានតឹង ហាក់​កំពុង​កើតមាន​កាន់តែខ្លាំង​ឡើងៗ​រវាង​រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​តៃប៉ិ ខណៈដែល​ប្រទេស​ចិន​នៅតែ​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​នយោបាយ ដើម្បី​ព្យាយាម​ធ្វើឱ្យ​កោះ​តៃវ៉ាន់​ដែល​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ បើក​ចិត្ត​រួមរស់​ក្នុង​អធិបតេយ្យភាព​របស់​ចិនដីគោក ។​
​សូមបញ្ជាក់ថា​នៅក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំក្រោយ គណបក្ស​គួ​មីង​តាំង ជា​គូប្រជែង​ផ្ទាល់​របស់​បក្ស​កំពុងកាន់​អំណាច​របស់​លោកស្រី​សៃ​អ៊ី​វិ​ន​។ ក្រោម​អាណត្តិ​របស់លោក​ប្រធានាធិបតី ម៉ា​យី​ង​ចូ​វ ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៦ ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​ចិន​ប៉េកាំង បាន​ប្រសើរ​ខ្លាំង រហូត​មាន​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​ស៊ី​ជីន​ពីង​នៅ​សិង្ហ​បុរី​ផង កាលពី​ឆ្នាំ​២០១៥​។ ដូច្នោះ​គេ​ជឿថា​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ល្បិច​ដើម្បី​អូសទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​តៃវ៉ាន់​ដែល​រង​ការដាក់​សម្ពាធ​តាមរយៈ​បង្ហាញ​កម្លាំងយោធា​ពី​ព្រ​ទេស​ចិនដីគោក​។​a mayi3 a mayin1 

​