» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6960 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666870 នាក់

ប្រធានាធិបតី​អាមេរិក​កំពុង​ស្រាវជ្រាវ​រក​ប្រភព​វីរុស​កូ​វីដ​១៩​ពី​ក្រុង​វូ​ហាន​ថាធម្មជាតិឬស្រាវជ្រាវ

 

​អាមេរិក ៖ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​ទី​១៤​មេសា បាន​ឲ្យ​កាសែត​ដឹងថា រដ្ឋាភិបាល​របស់លោក កំពុងតែ​ព្យាយាម​ធ្វើការ​កំណត់ថា តើ​វីរុស​កូ​រ៉ូ​ណា កើតចេញពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​មែន ឬ​មិនមែន ។​ឯ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​( Mike Pompeo) បាន​និយាយថា ទីក្រុង​ប៉េកាំង ចាំបាច់​ត្រូវតែ​ធ្វើ​ឲ្យ​ច្បាស់ ស្តីពី អ្វីដែល​ពួកគេ​ដឹង​។​a co vuha 

​ចាប់តាំងពី​ចុងឆ្នាំ​២០១៩​រហូតមកទល់​ពេលនេះ ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​ដែលមាន​ឈ្មោះថា​កូ​វីដ​១៩​នៅតែ​ជា​អាថ៌កំបាំង​នៅឡើយ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​អាមេរិក លោក ម៉ាក​មី​ឡេ​(Mark Milley )​នាយអគ្គសេនាធិការ​ចម្រុះ​កង​ទ​ព័​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា របាយការណ៍​សម្ងាត់​អាមេរិក បង្ហាញថា វីរុស​កូ​រ៉ូ​ណា ទំនងជា​កើតមានឡើង​ដោយ​ធម្មជាតិ ដែលជា​ជាការ​ជំទាស់​ថា មិនបាន​បង្កើតឡើង​នៅក្នុង​មន្ទីរពិសោធន៍​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​គ្មាន​ប្រាកដប្រជា​នោះទេ​។​​តែ​នៅក្នុង​សន្និសីទកាសែត​នៅ​សេត​វិមាន លោក ដូ​ណា​ល់ ត្រាំ ពេល​ត្រូវបាន​គេ​សួរ​អំពី​សេចក្តីរាយការណ៍ ស្តីពី វីរុស​គេច​ចេញពី​មន្ទីរពិសោធន៍​ទីក្រុង​វូ​ហាន ហើយ​លោក​បាន​មានប្រសាសន៍ថា លោក​បានដឹង​អំពី​ពួកវា និង​ថា “​យើង​កំពុងតែធ្វើការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ អំពី​ស្ថានភាព​ដ៏​អាក្រក់ ដែល​បាន​កើតមានឡើង​នេះ​”​។​

តែបើ​តាម​សារព័ត៌មាន ស៊ីន​ហួ នៅ​ថ្ងៃទី​១៧​ខែមេសា បាន​ផ្សាយ​ថា ក្រសួងការបរទេស​ចិន​បានប្រកាស​កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​ថា អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​បញ្ជាក់ថា មិនមាន​ភស្តុតាង​បង្ហាញថា កូ​រ៉ូ​ណាវី​រុស (COVID-19)​ដែល​បាន​ឆ្លង​រាតត្បាត​ជុំវិញ​ពិភពលោក​ជាង​២​លាន​នាក់​នោះ គឺ​បង្កើតឡើង​ដោយ​មន្ទីរពិសោធន៍​មួយ​នោះឡើយ ។​

​សូមបញ្ជាក់​ដែរ​ថាបើ​យោងតាម​គេហទំព័រ worldometer គិត​ត្រឹម​ម៉ោង​៨៖០០​នាទី​ព្រឹក ថ្ងៃ​សុក្រ ទី​១៧ ខែមេសា ឆ្នាំ​២០២០ មាន​ចំនួន​មនុស្ស​ស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក កើនឡើង​រហូតដល់ ៣៤,៦១៧​នាក់​ហើយ ខណៈ​ករណី​ឆ្លង​សរុប​ពេលនេះ គឺ ៦៧៧,៥៧០​ករណី ក្នុងនោះ​អ្នកជំងឺ​សរុប ៥៧,៥០៨​នាក់​ហើយ បានជា​សះស្បើយ​។​

​សហរដ្ឋអាមេរិក​នៅតែ​ប្រទេស ដែលមាន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារតែ​ជំងឺ COVID-19 ខ្ពស់ជាង​ដាច់​តែ​ឆ្ងាយ នៅលើ​ពិភពលោក គឺ​ខ្ពស់ជាង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ២ នោះ​រហូតដល់​ទៅជិត ៤​ដង បើ​យើង​គិតតែ​ទៅលើ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​។​យោងទៅតាម​តួលេខ​ស្តីពី​អ្នក​ឆ្លង និង​ស្លាប់​ដោយ​វីរុស​រលាក​ផ្លូវដង្ហើម​ថ្មី (covid-19) ក្នុង​គេហទំព័រ worldometer បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ស្ងាត់​មួយរយៈ នា​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០​នេះ ប្រទេស​ចិន​បានប្រកាស​ឲ្យ​ដឹង​ពី​ការរកឃើញ​អ្នកស្លាប់​ថ្មី​ចំនួន​១,២៩០​នាក់​ក្នុងចំណោម​អ្នកស្លាប់​សរុប ៤,៦៣២​។​a co vuha1 


​