» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11476 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701647 នាក់

បារាំង​និង​វៀតណាម ចុះហត្ថលេខា​លើ​កិច្ចសន្យា​និង​កិច្ចព្រមព្រៀង​ពាណិជ្ជ​ន មានតម្លៃ​១០​ពាន់​លាន​ដុល្លារ​អាមេរិក​


​វៀតណាម​៖​នាយករដ្ឋមន្ត្រី​បារាំង​លោក ហ្វី​លី​ព អេ​ដ័​រ និង​សម​ភាគី​វៀតណាម​លោក​ង្វៀនសួនហ្វឹក(Nguyễn Xuân Phú បាន​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​ជាមួយ លើ​កិច្ចសន្យា​និង​កិច្ចព្រមព្រៀង​ផ្សេងៗ​មានតម្លៃ​១០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្របដណ្ដប់​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​។a france vn

នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post របស់​ឥណ្ឌូនេស៊ី​និង​សា​រព​តិ​មាន​វឿ​ត​ណា​ម​VOV​។
​មេដឹកនាំ​ប្រទេស​ទាំងពីរ​(​បារាំង​វឿ​ត​ណា​ម​)​បាន​ប្ដេជ្ញា​ថា​នឹង​ព​ន្លឿ​ន​គម្រោង​សំខាន់ៗ​ដែល​កំពុង​ធ្វើ​រួមគ្នា ក៏ដូចជា​ជំរុញ​ទំនាក់ទំនង​រវាង វៀតណាម​និង​សហភាព​អឺរ៉ុប​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ តាម​ប្រភព​ដដែល នាយករដ្ឋមន្ត្រី​បារាំង​លោក ហ្វី​លី​ព អេ​ដ័​រ បាន​លើកឡើងថា​បារាំង​គាំទ្រ​ដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម​និង​សហភាព​អឺរ៉ុប​ដែល​ធ្វើ​នាពេល​កន្លងមក​។​

​ប្រទេស​ទាំងពីរ បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​បារាំង​ឲ្យ​វិនិយោគ​លើ​វិស័យ​នានា​ដែលជា​តម្រូវការ​របស់​វៀតណាម​មានដូចជា​កា​រ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល អាកាសចរណ៍ សុខភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ទំនាក់ទំនង ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​។ បន្ថែម​លើ​នេះ​មេដឹកនាំ​ប្រទេស​ទាំងពីរ បាន​ធ្វើជា​សាក្សី​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ក្នុង​វិស័យ​នានា​រួមមាន​ការបណ្ដុះបណ្ដាល ការអភិវឌ្ឍ​និង​ធ្វើ​ទំនើបកម្ម​ការគ្រប់គ្រង​រដ្ឋបាល​របស់​រដ្ឋ​តាម​បច្ចេកវិទ្យា​អិន​ធឺ​ណិ​ត ការថែទាំ​សុខភាព ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ការការពារ​បរិស្ថាន ការផ្តល់​យន្តហោះ Airbus ការគ្រប់គ្រង​ទីក្រុង​និង​ថាមពល​។

បារាំង ជា​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​វៀតណាម​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP ទំហំ​ពាណិជ្ជកម្ម​រវាង​វៀតណាម​ជាមួយ​បារាំង​មាន​រហូតដល់​៧,៦ ពាន់​លាន​ដុល្លារ​។​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ គណៈកម្មការ​អឺរ៉ុប​(EU)​បានសម្រេច​អនុម័ត​ដាក់បញ្ចូល​វៀតណាម​ឲ្យ​ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី (FTA=Free Trade Areas) ដែល​អាច​លុបបំបាត់​ព​ន្ធ​រហូតដល់​៩៩​ភាគរយ លើ​ប្រភេទ​មុខទំនិញ​ដែល​វៀតណាម​នាំទៅ​លក់​នៅ​អឺរ៉ុប​។​

គួរ​បញ្ជាក់ថា ឆ្នាំ​២០១៨​នេះ ជា​ខួប​៤៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​បារាំង​និង​វៀតណាម​៕

​