» មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​? » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជោ​ត​នា​រាម​បាក់​តាង បាននាំគ្នា​ផ្ទុះ​ការតវ៉ា​ទាមទារ​បណ្ដេញ ចៅអធិការ​វត្ត​ចេញពី​វត្ត​ » មុន​នាំ​កាសែត​ជួប​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពត៍​មាន​ប្រកាសថា​កម្ពុ​ជាមាន​សេរីភាព​សារ​ពត៍​មាន​ » ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាក់ទង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និងការកសាងព្រែកជីក » តារា​កំប្លែង​មាឌធំ​នាយ ធុង បានទទួល​មរណភាព​ហើយ នៅថ្ងៃនេះ ដោយសារ​ជំងឺ​សួត​ » អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 543 នាក់

ម្សិលមិញ 4563 នាក់

សរុប 14167919 នាក់

បារម្ភ​រឿង​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​រឿង​គ្មា​បក្ស​ភ្លង​ទៀ​នគ​.​ជ​.​ប ចេញ​គម្រាម​និង​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ការឃោសនា​

​ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន ពី គ​.​ជ​.​ប ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ​បាន​ឲ្យ​ដឹងថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន គ​.​ជ​.​ប បានកត់សម្គាល់​ឃើញថា មាន​បុគ្គល​មួយចំនួន បានធ្វើ​យុទ្ធនាការ តាមរយៈ​ខិ​ត្ដប​ណ្ណ រូបភាព ឬ​ស្ប៉ត​ឃោសនា​នានា តាម​បណ្ដាញ​ព័ត៌មាន​សង្គម ដោយ​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល មិន​ឱ្យទៅ​បោះឆ្នោត​ជាដើម ព្រោះ​គ្មាន​គណបក្ស​ភ្លើងទៀន​។a nec chan

​ករណី​យ៍​នេះ​គ​.​ជ​.​ប សេចក្តីប្រកាស​ពត៍​មាន​បញ្ជាក់ថា​៖១. ការដែល គ​.​ជ​.​ប បដិសេធ ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​ភ្លើងទៀន ក៏ដូចជា​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ គឺជា​ការអនុវត្ត​ច្បាប់ ហើយ​សូម​ជ្រាបថា គ​.​ជ​.​ប គឺជា​ស្ថាប័ន​បច្ចេកទេស និង​អនុវត្ត​ច្បាប់ ដោយ គ​.​ជ​.​ប បាន​អនុវត្ដ​ដោយ​ស្មើភាព និង​គ្មាន​ការរើសអើង​ចំពោះ​គ្រប់​គណបក្សនយោបាយ​។

២. យុទ្ធនាការ​ខាងលើនេះ គឺជា​ការរំលោភបំពាន​លើ​មាត្រា ១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ចែងថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ទៅ ២០.០០០.០០០ (​ម្ភៃ​លាន​) រៀល ដោយ គ​.​ជ​.​ប ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ដូចជា ៖​រារាំង​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​មិនឱ្យ​ទៅ​បោះឆ្នោត​, ធ្វើឱ្យមាន​ការភាន់ច្រឡំ នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត និង​បង្ក​ការរំខាន​មិនឱ្យ​ដំណើរការ​បោះឆ្នោត​បាន​។

​គជប​បានចាត់ទុក យុទ្ធនាការ​នេះ គឺជា​សកម្មភាព ដែល​ប្រាសចាក​ទៅនឹង​ព្រះរាជសារ​អំពាវនាវ ឱ្យទៅ​បោះឆ្នោត​របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​ខ្លឹមសារ “​ខ្ញុំ សូម​ជនរួមជាតិ​ទាំងអស់ មេត្តា​ប្រើ​សិទ្ធិសេរីភាព បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្សនយោបាយ​ណាមួយ​ដោយ​សេរី​”​។​លើសពីនេះ​ទៀត ចំណុច​ទី​១ មាត្រា ៤២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ គ​.​ជ​.​ប “​គ​.​ជ​.​ប ចាត់វិធានការ​គ្រប់​រូបភាព ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រ​ព្រឹ​ត្ដទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត ដោយ​សម្ងាត់​”​។

​ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏បាន​អំពាវនាវ ដល់​បុគ្គល​ទាំងឡាយ ដែលមាន​ចេតនា​ទុច្ចរិត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២២ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ពីព្រោះ​ជា​ឱកាស​តែមួយគត់ រៀងរាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស ថ្នាក់ដឹកនាំ​របស់​យើង និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់​។​គ​.​ជ​.​ប នឹងមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​សកម្មភាព​ទាំងឡាយណា ដែល​រំលោភ​លើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប​។​គ​.​ជ​.​ប សង្ឃឹម និង​ជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ​គណបក្សនយោបាយ រួមទាំង​អ្នកគ្រប់គ្រង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ នឹង​អនុវត្ដ​តាម​ការអំពាវនាវ​នេះ ឱ្យមាន​ប្រសិទ្ធ ភាព​៕a nec people