» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9456 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699627 នាក់

លោក​សមរង្ស៊ី​ជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​នឹង​លា​លែង​ភ្លាម​ក្រោយពេល​លោក​កឹម​សុខា​មាន​សេរីភាព​


​ភ្នំពេញ​៖​លោក សម រង្ស៊ី​ត្រូវបាន​សន្និសីទ​ពិភពលោក នៅ​ទីក្រុង Atlanta រដ្ឋ​ច​ចា សហរដ្ឋអាមេរិក​២​ថ្ងៃ រៀបចំ​ដោយ​សាខា​អតីត គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលមាន​អ្នកចូលរួម​ជាង​៤០០​នាក់​ប្រកាស​គាំទ្រ​ឲ្យ ធ្វើជា​អតីត​ប្រធាន ស្ដីទី​របស់​អតីត​គណបក្ស CNRP ទោះ​ជាមាន​ក្រុម​លោក កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​មិន​ទទួលស្គាល់ ក៏ដោយ​។​a kem law5 

​លោក សម រង្ស៊ី ថា “​ទាំងអស់គ្នា​ទទួល​ថា លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​ចង់​ជួប​នរណា​ក៏បាន ទាំង​ក្នុងស្រុក ក្រៅ​ស្រុក ជួប​យើង​បាន​ងាយស្រួល ហើយ​ខ្ញុំ​សង្ឃឹម​ខ្លាំងជាងគេ ខ្ញុំ​នឹង​មក​ចាប់ដៃ​ជាមួយ កឹម សុខា ហើយ​ចាប់ដៃ​ចំពោះមុខ​ប្រជារាស្ដ្រ​ខ្មែរ ហើយ​ពេលនោះ កឹម សុខា មាន​សេរីភាព​ពេញលេញ​ហើយ ពេលនោះ សម រង្ស៊ី សុំលាលែង​ហើយ អត់​ធ្វើជា​ប្រធានស្ដីទី​ទៀត​ទេ​”​។​

​លោក​សមរង្ស៊ី​ប្ដេជ្ញាចិត្ត​ថា នឹង​ដឹកនាំ​អតីត CNRP ក្នុង​គ្រា​លំបាក​នេះ ដើម្បី​ឲ្យ​មាន​ក្បាលម៉ាស៊ីន ឲ្យ​មាន​ថ្នាក់ដឹកនាំ និង​ឲ្យ​CNRP មានដំណើរ​ការឡើង​វិញ ។​លោក​អះអាងថា គឺ​លោក​មិន​ប៉ះពាល់​រចនាសម្ព័ន្ធ​រប​ស់​CNRP​ទេ ហើយ​តួនាទី​ប្រធានស្ដីទី​នេះ នឹង​ចប់​ដោយ​ស្វ័យប្រវត្តិ នៅពេលណា​ដែល​លោក កឹម សុខា ទទួល​សេរីភាព​ពេញលេញ​ឡើងវិញ​។​
​លោក សម រង្ស៊ី អះអាង​ទៀតថា កឹម សុខា នៅតែ​ជា​ប្រធាន CNRP ដដែល ហើយ​ការ​ជ្រើស​យក​លោក​នាពេលនេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ CNRP មាន​ភាពរឹងមាំ​ឡើងវិញ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ​តែប៉ុណ្ណោះ​។​

​សេចក្ដីថ្លែងការណ៍​រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​លោក​កឹម​សុខា នៅ​ថ្ងៃទី​៣ ធ្នូ បាន​ឲ្យ​ដឹងថា “​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ការសម្រេច​របស់​សន្និសីទ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង Attanta សហរដ្ឋអាមេរិក​ដោយ​ក្រុមគាំទ្រ​លោក សម រង្ស៊ី ដែល​រុញ​លោក សម រង្ស៊ី ឲ្យ​ធ្វើជា​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ផ្ទុយ​ទាំងស្រុង​ពី​លក្ខន្តិកៈ គណបក្ស​សង្គ្រោះ​ជាតិ និង​មិនអាច​យកជាការ​បានជា​ដាច់ខាត​” ។​

​បក្សប្រឆាំង​បញ្ជាក់ថា អ្នក​ដែល​អាច​ក្លាយជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បាន​មានចែង​ក្នុង​ប្រការ​៤៥ ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ខ្លឹមសារ​ជាអាទិ៍​៖ នៅពេល​អវត្តមាន​ប្រធាន អនុប្រធាន​ត្រូវបាន​ទទួល​សិទ្ធិ ជា​ប្រធានស្តីទី និង​បើ​អវត្តមាន​អនុប្រធាន ការទទួល​សិទ្ធិ​នេះ​ត្រូវបានធ្វើ​ទៅតាម​ឋានានុក្រម​បន្តបន្ទាប់ ដែល​មានចែង​នៅក្នុង​ប្រការនេះ ។

ដូច្នេះ​មិនមាន​អ្នកណា​ក្រៅពី​ថ្នាក់ដឹកនាំ​ក្នុង​ឋានានុក្រម​បន្តបន្ទាប់​នេះ មក​ធ្វើជា​ប្រធានស្ដីទី​បានទេ ។ មានតែ​អង្គសមាជ ឬ​អង្គសន្និបាត​គណបក្ស​ដែលមាន​សមាជិក​ក្រុម​ប្រឹក្សាជាតិ របស់​គណបក្ស​ចូលរួម​ទេ ទើប​អាច​ស្នេហ៍​អ្នកផ្សេងៗ ចូលមកក្នុង​ឋានានុក្រម​ថ្នាក់ដឹកនាំ​បាន ។​

​ចំពោះ​ការសម្រេច​របស់​សន្និសីទ​នេះ មិនអាច​ចាប់បង្ខំ ឬ​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស ត្រូវតែ​ធ្វើតាម​នោះទេ ព្រោះ​អ្នកចូលរួម​ធ្វើ​សេចក្ដី សម្រេច​នេះ​មិនមាន​នីតិសម្បទា ដែលមាន​សិទ្ធិ​ជា​អ្នកស្នើ​ឲ្យ អ្នកសម្រេច​ជ្រើសរើស ឬ​ជ្រើសតាំង​ប្រធានស្តីទី​គណបក្ស​ឡើយ ដូច្នេះ​សេចក្ដីសម្រេច​នេះ គ្រាន់តែ​ជា​មតិយោបល់​របស់​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ ។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់ថា “​ឧបាយកល​ប៉ុនប៉ង​ចង់​ធ្វើ​ឲ្យ​ខ្មោច​អតីត​បក្សប្រឆាំង​នេះ​រស់​ឡើងវិញ គឺ​មិនអាច​ទៅរួច​ទាល់តែសោះ ហើយ​ឧបាយកល​ចង់​ប្រោះព្រំ​យក​ទណ្ឌិត សម រង្ស៊ី មក​ដឹកនាំ​អតីត​បក្ស​នេះ​ក៏​អត់​បានការ​ដែរ​” ។​a kem law a kem lawa a kem lawa1 a kem lawa2 

​