» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9334 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699505 នាក់

កិច្ចសហប្រតិបត្តិការ​កម្ពុជា​អាមេរិក​អំឡុងពេល​ជំនួប​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​

 

​កម្ពុជា​អាមេរិក​៖​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក កាលពី​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក អេ​ន​តូ​នី ប្លី​ង​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។​a khon usa 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​បញ្ជាក់ថា លោក ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក ធ្វើការ​ពិចារណា​ឡើងវិញ​លើ​ការដាក់កំហិត​ទិដ្ឋាការ​ដោយ​អយុត្តិធម៌ ទាក់ទង​នឹង​បញ្ហា​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ​-​អាមេរិក ដោយ​ធានា​ដល់​សម​ភាគី​អាមេរិក​អំពី​កិច្ចសហប្រតិបត្តិការ​ពេញលេញ​របស់​កម្ពុជា​លើ​ដំណើរការ​នេះ​។​​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក ប្លី​ង​ខេន បានកត់សម្គាល់​ដោយ​សេចក្តី​ពេញចិត្ត ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​វិស័យ​ជាច្រើន ដូចជា​ការកើនឡើង​នូវ​ការផ្លាស់ប្តូរ​ខាង​ផ្នែក​សេដ្ឋកិច្ច សុខាភិបាល អប់រំ ការ​បោសសំអាត​មីន ការប្រឆាំង​អំពើ​ភេរវកម្ម ការរក្សា​សន្តិភាព ការការពារ​បេតិកភណ្ឌ​វប្បធម៌ ការរុករក​អដ្ឋិធាតុ​ទាហាន​ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម និង​ឈ្លើយសឹក​អាមេរិក និង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។​
​លោកឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ពាណិជ្ជកម្ម​គឺជា​ឧទាហរណ៍​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​ជ្ជ​មាន​ដ៏​ល្អប្រសើរ​បំផុត​រវាង​ប្រទេស​ទាំងពីរ ហើយ​បាន​សម្តែង​នូវ​សេចក្តី​សង្ឃឹមថា ប្រ​ព័​ន្ឋ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) សម្រាប់​កម្ពុជា​នឹងត្រូវ​បាន​បន្ត​សុពលភាព​ជាថ្មី​ឡើងវិញ ដើម្បី​គាំទ្រ​បន្ថែមទៀត ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​កម្មករ​កម្ពុជា នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង ដែល​ភាគច្រើន​ជា​ស្ត្រី​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​ផងដែរ នូវ​ការ​អរគុណ​របស់​កម្ពុជា ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្ពុជា ក្នុង​វិស័យ​ជាច្រើន ដែល​ថ្មីៗ​បំផុត​នេះ គឺ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ លោក អេ​ន​តូ​នី ប្លី​ង​ខេន បានបង្ហាញ​ពី​ការត្រៀមខ្លួន​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​បន្ថែមទៀត​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា និង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ថែមទៀត ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ​៕a khon us a khon us1 a khon us2 

​