» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6790 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696961 នាក់

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ចោទ​ឧ​ត្ត​ម​សេនីយ៍​១២​រូប​ថា​មាន​បាតដៃ​កខ្វក់​តែ​គ្មាន​ឈ្មោះ​កូន​នាយករដ្ឋមន្ត្រី​!


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៨ មិថុនា​នេះ​ក្រសួងការពារជាតិ បានធ្វើការ​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ដែល​បាន​ចោទប្រកាន់​ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កម្ពុជា​ចំនួន​១២​រូប​ដោយ​គ្មាន​មូលដ្ឋាន​។ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ កំរាស់​ជាង​២០០​ទំព័រ មាន​ចំណងជើង​ថា​«​បុគ្គល​នាយ​ឧ​ត្ត​ម​សេនីយ៍​បាតដៃ​កខ្វក់​១២​រូប​របស់​កម្ពុជា​៖ ប្រវត្តិ​រំលោភសិទ្ធិ​មនុស្ស​ដ៏​យូរអង្វែង​នៃ​នាយ​ឧ​ត្ត​ម​សេនីយ៍​របស់លោក ហ៊ុន សែន​»​។a hun body guard 

ក្រសួងការពារជាតិ​បានចាត់ទុក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(Human Rights Watch) ថា បាន រំលោភបំពាន​ម្តង​ហើយ​ម្តងទៀត មកលើ​អធិបតេយ្យភាព ឯករាជ្យភាព និង​នីតិរដ្ឋ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បំរើ​នយោបាយ​ទុច្ចរិត របស់​ជនបរទេស​មួយ​ចំនួន​និង​ក្រុម​អ្នកនយោបាយ​ក្បត់ជាតិ ដែល​បាន​ប៉ុនប៉ង បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​ដល់​សន្តិភាព​និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​ជាមួយគ្នានេះ ក្រសួងការពារជាតិ​ក៏​អំពាវនាវ​ដល់​អង្គការ Human Rights Watch បញ្ឈប់​ជាបន្ទាន់​នូវ​របាយការណ៍​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទៅលើ​មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​។​a human army 

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​រាយការណ៍ ថា​កម្ពុជា កាន់តែ​ប្រែក្លាយ​ទៅជា​របប​ផ្តាច់ការ និង​ការដឹកនាំ​បែប​ឯក​បក្ស ដោយសារតែ​នាយ​ឧ​ត្ត​ម​សេនីយ៍​មាន​បាតដៃ​កខ្វក់​ទាំង​១២​រូប ក្នុង​ជួរ​កងកម្លាំង​សន្តិសុខ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើជា​ខ្នងបង្អែក​នៃ​របប​នយោបាយ​មួយ​ពោរពេញ​ទៅដោយ​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​មាន​លក្ខណៈ​ផ្តាច់ការនិយម​។​
​អង្គការ Human Right Watch បាន​ផ្តោតទៅលើ​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​ប៉ូលីស​ចំនួន​១២​រូប ក្នុងនោះ​មាន​លោក គន់ គីម លោក សៅ សុខា លោក ប៉ុល សារឿន លោក នេ​ត សាវឿន ជាដើម ។​ល​។​តែ​ចំណុច​គួ​រកត់សម្គាល់​របាយការណ៍ មិនបាន​ពាក់ព័ន្ធ​ទៅនឹង​កូនប្រុស​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ក្នុង​ជួរ​កងទ័ព​ជាតិ​ឡើយ​។​

ដោយឡែក​នៅក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាលពី​ពាក់កណ្តាល​ខែមិថុនា​នេះ ប្រទេស​ប៊ុលហ្គារី តំណាងឱ្យ​សហគមន៍​អឺរ៉ុប និង​ប្រទេស​គាំទ្រ​មួយចំនួន​របស់ខ្លួន បាន​រិះគន់ និង​បដិសេធ​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ខែកក្កដា ខាងមុខនេះ បើ​គ្មាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​ឆ្លើយតប​នឹង​ការលើកឡើង​ដូច្នេះ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ លោក ណី សំអុល បាន​អះអាងថា ការរំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំខ្លួន​មេដឹកនាំ​បក្ស​នេះ​គឺជា​ការអនុវត្ត​ច្បាប់ និង​ពង្រឹង​នីតិរដ្ឋ ហើយ​រាជរដ្ឋាភិបាល មិនមាន​តួនាទី​នៅក្នុង​ការអន្តរាគមន៍​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ​។ រឿងនេះ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅនឹង​ការបោះឆ្នោត​ខាងមុខ​នេះដែរ​។​a human right k1 

​សេចក្តីថ្លែងការណ៍​ដែលមាន​កម្រាស់​បី​ទំព័រ​របស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ដដែល ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ប៊ុលហ្គារី ថា​ធ្វើ​ទ្បើង​ដោយ​មិន​សម​ហេតុផល មិន​ត្រឹមត្រូវ និង​ជ្រៀតជ្រែក​ចូលទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​រំលោភ​គោលការណ៍​ក្រុមប្រឹក្សា និង​ធម្មនុញ្ញ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បន្ទាប​តម្លៃ​អធិបតេយ្យភាព​កម្ពុជា​។​a human riht k a human right k a human brad 

​