» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8405 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698576 នាក់

អភិបាលខេត្ត​កំពង់ចាម​ជួប​អ្នកគ្រូ​លោកគ្រូ​រំលឹក អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​សម្តេច​តេ​ជោ​


​កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​គិតគូរ​យ៉ាងខ្លាំង​អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។​a chan da1 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ​ជាង​៩០០​នាក់ ក្នុង​ក្រុង​កំពង់ចាម ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក ហង្ស ច័ន្ទ​វរ​: សកលវិទ្យា​ធិ​ការរង​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ផងដែរ​។​​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា តួអង្គ​សំខាន់​សំខាន់ៗ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស មានដូចជា រដ្ឋាភិបាល លោកគ្រូ​អ្នកគ្រូ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ ទើប​ធ្វើ​ឲ្យ​លទ្ធផល នៃ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទទួលបាន​ជោគជ័យ​។

បច្ចុប្បន្ន​ដោយសារ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ រដ្ឋាភិបាល​មាន​ចំណូល​ច្រើន តាមរយៈ​ការប្រមូល​ពន្ធ​ផ្សេងៗ ទើប​មានលទ្ធភាព​ក្នុង​ការតំឡើង​ប្រាក់បៀវត្ស​ជូន​គ្រូបង្រៀន​របស់​យើង ទាប​បំផុត ជាង ១​លាន​រៀល និង​ខ្ពស់បំផុត ជាង​២​លាន​រៀល​ក្នុង​១​ខែ​។ ដូច្នេះ​យើង​ត្រូវខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្តទៅទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទើប​ធ្វើ​ឲ្យ​កម្មវិធី​កំណែទម្រង់​លើ​វិស័យ​អប់រំ របស់​រដ្ឋាភិបាល ទទួលបាន​ជោគជ័យ ពោលគឺ យើង​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា តាមរយៈ​កំណែទម្រង់​នេះ ដែល​ធ្វើ​ឲ្យ​មានការ​លើកកម្ពស់​គុណ​ភាព​នៃ​ការអប់រំ និង​ការលើកកម្ពស់​កម្រិតជីវភាព​គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មាន​ភាពប្រសើរឡើង​ផងដែរ​៕a chan da2 

​