» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8179 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698350 នាក់

អ្នក​ជម្ងឺ​កូ​វីត​ថ្មី​នៅតែមាន​ខ្ទង់​៣​លេខ​រាជរដ្ឋាភិបាល​ជម្រុញ​ការនាំ​វ៉ាកសាំង​ចូល​

 


​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុង​ផេ​ក​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៦​មេសា​ថា​៖ បាន​រកឃើញ​អ្នក​ឆ្លង ពី​ជំងឺ​COVID-19​ថ្មី ចំនួន​២៦២​នាក់​បន្ថែម និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៧៤​នាក់​។a co newa

បើ​បូក​ជាមួយនឹង​ករណី​ថ្មី​ពេលនេះ ប្រទេស​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង ជំងឺ​កូ​វីដ​១៩​ថ្មី សរុប​ចំនួន​៥៤៨០ អ្នកជា​សះស្បើយ ១៨៦៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​៣០៤៤​នាក់​និង​មាន​អ្នកស្លាប់​កើន ៣៨ នាក់​ហើយ​។

​ដោយសារ​អ្នក​ជម្ងឺ​កូ​វីត​កើន​ឥត​ឈប់ ជាហេតុ​ធ្វើ​ឲ្យ ការរៀបចំ​ទីកន្លែង​សម្រាក​ព្យាបាល ជូន​បងប្អូន​វិជ្ជមាន​កូ​វីដ​១៩ មានការ​យឺតយ៉ាវ ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ ការតាមដាន​រោគសញ្ញា និង​ការថែទាំ ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ ។​ទ​ន្ទឺ​ម ដោយសារ​ការ យឺតយ៉ាវ​ទាំងនេះ ក្រសួង​បានប្រកាស ពី​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នេះ នៅតាម​ផ្ទះ ជាក់ស្តែង ដូចជា រោគសញ្ញា និង​ការប្រើប្រាស់​ឱសថ​ព្យាបាល ជាដើម​។

​ក្រសួង​បញ្ជាក់ថា ក្នុងករណី​គ្មាន​រោគសញ្ញា បងប្អូន ពុំ​ចាំបាច់​ប្រើ​ឱសថ​ព្យាបាល​ទេ តែ​ផ្ទុយទៅវិញ ប្រសិនបើ មាន​រោគសញ្ញា​ស្រាល ដូចជា កម្តៅ​លើស ៣៧.៥ ឈឺ​សាច់ដុំ ឈឺបំពង់ក ៖ ចំពោះ មនុស្សពេញវ័យ ឫ​កុមារ​ចាំ​ពី ៣០​គីឡូក្រាម​ឡើង ត្រូវ​ប្រើ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ៥០០​ម​.​ក្រាម ១​ថ្ងៃ ៣​ដង ហើយ ចំពោះ កុមារ (២០​ទៅ ២៩​គីឡូក្រាម​) ត្រូវ​ប្រើ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ៣០០​ម​.​ក្រ ១​ថ្ងៃ ៣​ដង​។

​លើសពីនេះទៅទៀត ប្រសិនបើ​មាន​រោគសញ្ញា​បន្ថែម​ដូចជា តឹង​ច្រ​មុំ ឫ​ហៀរ​សំបោរ ឫ​ក្អក (​មាន ឫ​មិនមាន​ស្លេស្ម​)៖​ចំពោះ មនុស្សពេញវ័យ ឫ​កុមារ​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង ត្រូវ​ប្រើ ប្រូ​ម៉ិច​ស៊ីន ៨​ម​.​ក្រ ១​ថ្ងៃ ៣​ដង ឫ សេ​ទី​រី​ហ្ស៉ី​ន ១០​ម​.​ក្រ ១​ដង ក្នុង​មួយថ្ងៃ​។ ក្រៅពីនេះ ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ក្នុង​រយៈពេល​ព្យាបាល​នៅតាម​ផ្ទះ ដូចជា ស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក មាន​អនាម័យ​ស្អាត និង​មាន​ខ្យល់​ចេញ​-​ចូល​ល្អ ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ឲ្យ​ញឹកញាប់ និង​រក្សា​គម្លាត​យ៉ាងតិច ២​ម៉ែត្រ ។ បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ សាច់ បន្លែ ផ្លែឈើ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន ជាដើម​។​

​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ៥០​ម៉ឺន​ដូ​ស ដែល​កម្ពុជា​បញ្ជា​ទិញ នឹង​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ស្អែក​នេះហើយ​។​ស្ថានទូត​ចិន បាន​គូសបញ្ជាក់ថា ទោះបីជា​ប្រទេស​ចិន​ស្ថិតក្នុង​ស្ថានភាព​ដែលមាន​តម្រូវការ​វ៉ាក់សាំង​ក៏ដោយ ក៏​នៅតែ​បន្ត​ផ្តល់​ទៅតាម​តម្រូវ​ការបញ្ជាទិញ​រប​ស់​ភាគី​កម្ពុជា​ដែរ​។ នេះ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ចំណងមិត្តភាព​ដែកថែប​ប្រៀប​ដូច​បងប្អូន​រវាង​ប្រទេស​ទាំងពីរ​។

នេះ​ជា​វ៉ាក់សាំង​ដែល​បញ្ជា​ទិញ​លើក​ទី​២​ហើយ ដែល​នឹង​ដឹក​មកដល់​កម្ពុជា ខណៈដែល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ទិញ​លើក​ទី​១ ចំនួន ១.៥​លាន​ដូ​ស បាន​ដឹក​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ​។​សម្តេច​តេ​ជោ ធ្លាប់បាន​បញ្ជាក់ថា ខែមេសា នេះ​កម្ពុជា ទទួលបាន​វ៉ាក់សាំង ៥០​ម៉ឺន​ដូ​ស ខែឧសភា ចំនួន ១​លាន ៥​សែន​ដូ​ស ខែមិថុនា នឹង​មកដល់​ចំនួន ៣​លាន​ដូ​ស ខែកក្កដា នឹង​មកដល់ ២​លាន​ដូ​ស ខែសីហា នឹង​មកដល់​១​លាន​ដូ​ស​៕a co neww a co us china3 a co neww1 

 

​