» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7455 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697626 នាក់

ស្ត្រី​ជប៉ុន​ម្នាក់ ជួយ​សង់សាលា​រៀន​ឲ្យ​ខ្មែរ​បាន ៣៤៧​ខ្នង

 

​ភ្នំពេញ​៖​លោកស្រី​អូ​សា​ណៃ​ម៉ៃ​កូ​( Osanai Mieko)​គឺជា​ស្ត្រីជាតិ​ជប៉ុន​ម្នាក់​ដែល​ជួយ​សង់​សាលារៀន​ឲ្យ​កូន​ខ្មែរ​បាន​ចំនួន ៣៤៧​ខ្នង ដល់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។​លោកស្រី​អូ​សា​ណៃ​ម៉ៃ​កូ​( Osanai Mieko)​បានកើត​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៣០​។ បច្ចុប្បន្ន​លោកស្រី​មាន​អាយុ​៨៨​ឆ្នាំ​ហើយ​។​a japon lady2 

​លោកយាយ អូ​សា​ណៃ​ម៉ៃ​កូ​( Osanai Mieko)​ជា​ស្ថាបនិក​អង្គការ​JAPAN TEAM OF YOUNG HUMAN POWER (JHP) ជា​សកម្មជន​មួយរូប​តែង​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន​រាប់មិនអស់​តាំងពី​ដឹងក្ដី​រហូតដល់​វ័យចាស់​ជរា​។ លោកយាយ Osanai Mieko ធ្លាប់បាន​ជួយ​កសាង​សាលារៀន កន្លែង​ជ្រោក​កោន សម្រាប់​ជនភៀសខ្លួន​ដោយសារ​សង្គ្រាម​ដូចជា ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក នេ​ប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។

ក្នុងនោះ​កម្ពុជា​ជា​ប្រទេស​សំខាន់​មួយ​ដែល​លោកយាយ បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ទឹកប្រាក់​ជាច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​។​​មូលហេតុ​លោកយាយ Osanai Mieko ឲ្យ​ដឹងថា ជប៉ុន​ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ ការអភិវឌ្ឍ​ប្រទេស គឺ​ចាប់ផ្ដើម​ពី​ចំណុចសូន្យ​។ ដូច្នេះ​អ្វីៗ​ទាល់​តែមាន​ដៃគូ ពី​មហាមិត្ត​ជួយ​ជ្រោមជ្រែង​ទើប​ការអភិវឌ្ឍ​ប្រទេស មានការ​រីកចម្រើន​ទៅមុខ​បាន​។ ជាក់ស្ដែង​ដូចជា​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មានការ​រីកចម្រើន​ច្រើន គួរ​ជាទី​ចាប់អារម្មណ៍ បើ​ប្រៀបធៀប​ពីមុន​កម្ពុជា​មានតែ​បាតដៃ​ទទេ​នោះ​។​

​ហេតុផល​ខាងលើនេះ ទើប​អង្គការ JHP របស់លោក​យាយ​បាន សម្រេចចិត្ត​មកជួយ ចូលរួមចំណែក​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​កម្ពុជា ដូចជា​៖ ជួយ​កសាង​នូវ​សាលារៀន ផ្លូវ ប្រព័ន្ធ​ទំនប់​ការពារ​ទឹកជំនន់ លូ ប្រព័ន្ធ​ទឹកស្អាត អណ្ដូង ជាពិសេស​ជួយ ផ្ដល់​ជា​សំភារៈ​ផ្សេងៗ ដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រូវការ និង​តម្រូវ​ការចាំបាច់​នាពេល​បច្ចុប្បន្ននេះ​។​

​អង្គការ​JHP​ជប៉ុន​បានចាប់ផ្ដើម​មក​សាងសាលា​រៀន​នៅ​រាជធានី​ភ្នំពេញ ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត ដល់​ឆ្នាំ​១៩៩៨​ទើប​អង្គការ JHP ជប៉ុន​បាន​បន្ដ ចាប់ផ្ដើម​ពង្រីក​នៅ​ទូទាំងប្រទេស​រហូតមក​ដល់​ឆ្នាំ​២០១៨​នេះ សរុប​សាលារៀន​ដែល​អង្គការ​លោកយាយ​បាន​កសាង ចំនួន​៣៤៧​ខ្នង ហើយ​ថែមទាំង​ផ្ដល់​ជា​សម្ភារៈ បំពាក់​នូវ​គ្រឿង​បរិក្ខារ​រួចជាស្រេច​ហើយ​ដែរ ។​​នៅ​ខែសីហា ឆ្នាំ ១៩៩០ លោកយាយ​អូ​សា​ណៃ និង បុគ្គលិក ៦ រូប​ទៀត​បាន​ខិតខំ​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​ក្នុង​ជំរំ​ប្រទេស​ស៊ូដង់ និង​បង្កើត​ក្រុម JIRAC ឡើង​។ ក្រុម​នេះ​ក៏បាន​ជួយ​ដល់​ជនភៀសខ្លួន​ឃឺ​ដ នៅ​ព្រំដែន​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៩១​។​

​នៅ​ឆ្នាំ ១៩៩២ និង ១៩៩៣ JIRAC បាន​បង្កើត​សកម្មភាព​រំដោះ​នៅ​ព្រំដែន​កម្ពុជា ថៃ ដើម្បី​ជួយ​ឲ្យ​ជនភៀសខ្លួន​កម្ពុជា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។ សកម្មភាព​ទាំងនេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកស្រី​អូ​សា​ណៃ ដឹង​ពី​សារសំខាន់​នៃ​ការសាងសង់​សាលារៀន​ស​ម្រា​ប់​ក្មេងៗ​។ ពេលនោះ​ក្រុមការងារ​លោកស្រី អូ​សា​ណៃ បាន​បង្កើត​អង្គការ​The Cambodian Children’s School Construction Organization នៅ​ថ្ងៃទី ១៥ កញ្ញា ១៩៩៣​។ បន្ទាប់មក​បាន​ប្ដូរ​ឈ្មោះ​អង្គការ​នេះ​ទៅជា JAPAN TEAM OF YOUNG HUMAN POWER (JHP) និង​បង្កើត​ប្រព័ន្ធ​សមាជិក​នៅ​ខែមេសា ឆ្នាំ ១៩៩៧​។​a japon lady 

​