» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6230 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696401 នាក់

រាជ​រដ្ឋា​ភិ​បាន​បន្ត​ការអនុវត្ត​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​ថ្ងៃ​ទៀត តែ​រាជធានី​បន្ថែម​ពីរ​សប្តាហ៍​


(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​បន្ត​ការអនុវត្ត យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧​ថ្ងៃ​ទៀត​នៅ​ទូទាំងប្រទេស​គឺ ចាប់ពី​ថ្ងៃទី​១៣-១៩ ខែសីហា ឆ្នាំ​២០២១​ក្រោយ​សុពលភាព​នៃ​ការបិទ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បញ្ចប់​នៅ​យប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ។​a co delta2 

​យោងតាម​សេចក្តីណែនាំ ស្តីពី​ការបន្ត​អនុវត្ត​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចេញ​ថ្ងៃទី​១១​សីហា​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ក្នុង​សេចក្តីណែនាំ ថា​៖ «​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការបន្ត​គ្រប់គ្រង​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) ជាពិសេស ក្រោយ​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប ត្រូវ​បញ្ចប់​តាម​កាលកំណត់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣៖៥៩ នាទី ស្អែក​នេះ​, រាជរដ្ឋាភិបាល សម្រេច​បន្ត​ការអនុវត្ត យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ៧ ថ្ងៃ​បន្ថែមទៀត រហូតដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១»​។​

​សម្រាប់​រាជធានី​ភ្នំពេញ​បម្រាម​គោចរ​ពេលយប់ ដែល​អនុវត្ត​រយៈពេល​២​សប្តាហ៍​កន្លងមកនេះ ក៏ត្រូវ​បន្ត​ឱ្យ​អនុវត្ត​រយៈពេល​១​សប្តាហ៍​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស​មេរោគ​បំប្លែង​ថ្មី Delta​។​​តាម​ប្រកា​៤ នៃ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​នូវ​វិធានការ​នេះ ត្រូវបាន​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម​នានា នៅ​ម៉ោង ២២ (​ម្ភៃ​ពីរ​) ដល់​ម៉ោង ៣ (​បី​) សម្រាប់​រយៈពេល ៧​ថ្ងៃ​វិញ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០២១ លើកលែងតែ​ក្នុងករណី ចាំបាច់​មួយចំនួន​។​

​ក្រៅពី​បំរាម​គោចរ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១​នេះ បានសម្រេច​បន្ត​ដាក់​វិធានការ​រដ្ឋបាល​រយៈពេល​២​សប្តាហ៍​បន្តទៀត​។
​វិធាន​ការដែល​បានដាក់​ចេញ​បន្ត​២​សប្តាហ៍​ទៀត​នេះ រួមមាន​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ចំ​ងឺ​កូ​វីដ​១៩ ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន និង​បម្រាម​គោចរ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាដើម​។​

​យោងតាម​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ បាន​បញ្ជាក់ថា ការផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន និង​បម្រាម​គោចរ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម ត្រូវអនុវត្ត​ចាប់ពី​ម៉ោង ២២ (​ម្ភៃ​ពីរ​) ដល់​ម៉ោង ៣ (​បី​) នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩

​ជាមួយគ្នានេះ ក្នុង​ប្រការ​២ បាន​ចែងថា ក្នុងអំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ដូចខាងក្រោម​៖

- សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន ប៉ុន្តែ អាចធ្វើ​ការបណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ
- អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ- រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា​
- អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ទី​ម​គ្រប់​ប្រភេទ- ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ- រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​a co delta a co delta1 

 

​