វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5662 នាក់
ម្សិលមិញ 5378 នាក់
សរុប 14084955 នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៩នាក់ថែមទៀត ខណៈអ្នកជំងឺ ៣៤នាក់ បានជាសះស្បើយ។
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៏សហគមន៍២០កុម្ភៈ ចំនួន ២៧នាក់ និង ២នាក់ទៀត ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺ ៣៤នាក់បានជាសះស្បើយ។ក្រសួងសុខាភិបាល បានឱ្យដឹងបន្តថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អ្នកកើតកូវីដ១៩សរុប ១៨១៧នាក់ ជាសះស្បើយ ១០៣៣នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ចំនួន ៧៧៧ នាក់ ៕