» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8965 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699136 នាក់

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សាងសង់​រួច ១០០% ពិធី​ប្រគល់ ទទួល​គ្រោង​ធ្វើ​នៅ​ខែតុលា


ភ្នំពេញ​៖​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​បាន​សាងសង់​រួចរាល់ ១០០% ហើយ ខណៈ​ពិធី​ប្រគល់ និង​ទទួល​សមិទ្ធផល​ប្រវត្តិសាស្ដ្រ​នេះ គ្រោង​ធ្វើឡើង​នៅ​ខែតុលា ឆ្នាំ​២០២១ ខាងមុខ​។​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​កាសែត​ដឹង​ពេល​ចុះ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​លម្អិត ទាំង​ក្នុង និង​ក្រៅ​ជុំវិញ​ពហុ​កីឡដ្ឋាន​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ថ្ងៃទី​១៩ ខែសីហា​ដើម្បី​ត្រៀម​រៀបចំ​ការបោះ​ជំរំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ទ្រង់ទ្រាយ​ធំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។​a hun stadium1 

​លោក​វ៉ា​ត់​ចំរោះ​ន​លើកឡើងថា «​ជាទូទៅ​ពិនិត្យឃើញថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ពេលនេះ គឺ​ចប់សព្វគ្រប់ ១០០% ហើយ ដូច​យើង​ដើរ​មើល គឺ​នៅតែ​ការតុបតែង កែលម្អ​តិចតួច​ប៉ុណ្ណោះ ព្រោះ​ធម្មតា​សំណង់​ធំ​ស្កឹមស្កៃ​បែបនេះ យើង​ត្រូវ​ការជួសជុល​តិចតួច​បន្ថែម ប៉ុន្ដែ​ជារួម សំណង់​ទូទៅ ទីលាន​ទូទៅ បន្ទប់​ទូទៅ ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ទឹក គឺ​រួច​អស់ហើយ​។ យើង​កំពុងតែ​ពិនិត្យមើល​លទ្ធភាព និង​ពេលវេលា ហើយ​ខាង​ក្រុមហ៊ុន​សាងសង់​ចិន ក៏បាន​ដក​កម្មករ​ជំនាញ​ទៅវិញ​បណ្ដើរៗ ហើយ​ត្រៀម​រៀបចំ​បណ្ដុះបណ្ដាល​កម្មក​រ​ខ្មែរ ជំនាញការ​ខ្មែរ និង​វិស្វករ​ខ្មែរ កំពុង​រៀបចំ​បណ្ដើរៗ រហូតដល់​ថ្ងៃ​ប្រគល់ និង​ទទួល ដែល​តាម​គម្រោង អាច​ក្នុង​ខែតុលា​...»​។​

«​ប៉ុន្ដែ​ជាទូទៅ​គណៈកម្មការ​ពិនិត្យ​បច្ចេកទេស ទាំង​ភាគី​ចិន ស្ថានទូត​ចិន​នៅ​កម្ពុជា ក៏​ដូច​គណៈកម្មការ​ត្រួតពិនិត្យ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន គឺ​បាន​ឯកភាពគ្នា​អស់ហើយ គឺថា សំណង់​ទាំងមូល និង​បច្ចេកទេស មាន​លក្ខណៈ​គ្រប់គ្រាន់​អស់ហើយ ទាំង​ទីលាន​បាល់ទាត់ និង​ទីលាន​អត្តពលកម្ម មាន​គ្រប់​ទាំងអស់ ស្របតាម​ស្ដង់ដារ​ទាំងអស់​។ នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ ហើយ​យើង​សង្ឃឹមថា យើង​នឹង​ទទួល​នូវ​មោទនភាព​ជាតិ​ទាំងអស់គ្នា ចំពោះ​ការទទួលបាន​នូវ​សមិទ្ធផល​ថ្មី​ដ៏​មហាសាល​ក្នុងសម័យ​តេ​ជោ​ពេលនេះ​»​។ លោក វ៉ា​ត់ ចំរើន បន្ថែម​។​
​

គណៈកម្មាធិការ​ជាតិ CAMSOC ក៏​កំពុង​រៀបចំ​កម្មវិធី និង​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ជាមួយ​ភាគី​ចិន ដើម្បី​អបអរសាទរ​មរតក​ដ៏​អស្ចារ្យ​នេះ​។ បន្ទាប់មក​ស្ដា​ត​ថ្មី​នេះ នឹង​អាច​ទទួល​រៀបចំ​ការប្រកួត​អន្ដរជាតិ​បាន ដូចជា​ការដាក់​បេក្ខភាព​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ AFF Suzuki Cup 2021 នា​ខែធ្នូ និង​ការប្រកួត​ជាច្រើន​ទៀត ពិសេស​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ និង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ស្ថិតនៅ​សង្កាត់​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ចម្ងាយ ១២​គីឡូម៉ែត្រ ពី​វត្តភ្នំ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៨៥​ហិកតា​ដំណាក់កាល​ទី​១ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​គម្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី ១០០​លាន ទៅ ២០០​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។​​សម្រាប់​កីឡដ្ឋាន​ធំ​វិញ គឺមាន​សណ្ឋាគារ​ចំនួន ៣៤​បន្ទប់​, ហាង​លក់ទំនិញ​សម្លៀកបំពាក់​កីឡា ឧបករណ៍ សម្ភារៈ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផល​ផ្សេងៗ​, មាន​បំពាក់​កន្លែង​កម្សាន្ត​រប​ស់​កុមារ​, មាន​សាល​ហាត់​កីឡា​មួយចំនួន​ក្រោម​អគារ​ធំ ហើយ​លក្ខណៈពិសេស​នោះ​របស់​កីឡដ្ឋាន​ធំ​នេះ គឺមាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស ៦​ម៉ឺន​នាក់​ក្នុង​រយៈ​តែ ៧​នាទី​ប៉ុណ្ណោះ​។a hun stadium a hun stadium3 

​