» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7681 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697852 នាក់

គណបក្សប្រឆាំង​តៃវ៉ាន់​ជ្រើសតាំង​ចៅហ្វាយក្រុង​តៃប៉ិ​ជា​បេ​គ​ក្ខ​ជន​ប្រធានាធិបតី​

​តៃវ៉ាន់​៖ គណបក្សប្រឆាំង​ធំជាងគេ​របស់​កោះ​តៃវ៉ាន់ គឺ​គណបក្ស គួ​មីន​តាង (Kuomintang/KMT) នៅ​ថ្ងៃ​ពុធ​ទី​១៧​ឧសភា បានសម្រេច​ជ្រើសរើស អភិបាលក្រុង​តៃប៉ិ​ថ្មី (New Taipei City) លោក ហូ យ៉ូ​អ៊ី (Hou Yu-ih) ជា​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៤​។a tai  codidate 

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឲ្យ​ដឹងថា​ប្រធាន​បក្ស​គួ​មីន​តាង​( KMT) លោក អេ​រិ​គ ជូ (Eric Chu) បាន​និយាយថា ដើម្បី​អនាគត​របស់​កោះ​តៃវ៉ាន់ និង​សន្តិភាព​នៅ​ត្រើយ​ទាំងសងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ គណបក្ស KMT ចាំបាច់​ត្រូវតែ​វិលត្រឡប់​មកកាន់​អំណាច​វិញ​។ គួរ​បញ្ជាក់ថា ជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​តៃវ៉ាន់ លោក ហូ បាន​បន្ត​ជាប់ឆ្នោត​ជា​អភិបាល​ទីក្រុង​តៃប៉ិ​ថ្មី ជាមួយ​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី នៅក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពី​ចុងឆ្នាំ​មុន នៅពេលដែល​គណបក្សកាន់អំណាច​របស់​លោកស្រី​ប្រធានាធិបតី​សៃ​អ៊ី​វិ​ន​បច្ចុប្បន្ន​គឺ DPP បានទទួល​បរាជ័យ​ក្រោម​ដៃ​បក្ស KMT​។

សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​តៃវ៉ាន់ នា​ខែមករា ឆ្នាំ​២០២៤ លោក ហូ នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​អនុ​ប្រធានាធិបតី​តៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) ដែលជា​បេក្ខជន​តំណាង​បក្ស DPP ហើយ​កំពុង​តែមាន​សំឡេងគាំទ្រ​នាំមុខ ក្នុង​លទ្ធផល​ស្ទង់​មតិ ដែល​ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ​។​ការបោះឆ្នោត​ឆ្នាំ​២០២៤​ជ្រើសរើស​ប្រធានាធិបតី​ថ្មី មក​ជំនួស​លោកស្រី សៃ អ៊ីង​វេន ដែល​ត្រូវ​ចប់​អាណត្តិ​។ ការបោះឆ្នោត​ដែលមាន​សារៈសំខាន់​បំផុត ព្រោះ​អនាគត​រដ្ឋាភិបាល​ថ្មី គឺជា​អ្នកកំណត់​ទិសដៅ​នយោបាយ​របស់​តៃវ៉ាន់​និង​ចិន​។​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​លោកស្រី​សៃ អ៊ីង​វេន គឺ​លោក Lai William អាយុ​៦៣​ឆ្នាំ បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​។ ទាក់ទិន​នឹង​សំណុំរឿង​ចិន លោក​ម្នាក់នេះ មាន​គោលជំហរ​រឹង​ខ្លាំង ហើយ​ប្រាថ្នា​ចង់​ឲ្យ​តៃវ៉ាន់​មាន​ឯករាជ្យ​ពេញ​បរិបូរ​។​

​លោក ហ៊ូ យូ​អ៊ី (Hou Yu-ih) អាយុ ៦៥​ឆ្នាំ ត្រូវបាន​គណបក្ស​គួ​មីន​តាង តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​ការបោះឆ្នោត​នៅ​ខែមករា​ខាង​មុខជា​អភិបាលក្រុង​តៃប៉ិ​ថ្មី ដែល មាន​ប្រជាជន​រស់នៅ​ប្រមាណ​៤​លាន​នាក់​។ ជា​អ​តី​នាយ​នគរបាល លោក​បាន​ចូលប្រលូក​ក្នុង​នយោបាយ នៅ​ឆ្នាំ​២០១០ ដោយបាន​ធ្វើជា​អភិបាលរង​ទីមួយ ដែល​កាលនោះ​គឺ​លោក Eric Chou បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​គួ​មីន​តាង ជា​អភិបាល​។​​គួរ​កត់សំគាល់ថា ការតែងតាំង​លោក ហ៊ូ យូ​អ៊ី ជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​គួ​មីន​តាង គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈពេល​កន្លងមក គឺ​លោក Terry Gou ស្ថា​បិ​ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់ Foxconn ដែល​ត្រូវគេ​ជឿថា​អាច​ក្លាយជា​បេក្ខជន​របស់​បក្ស​គួ​មីន​តាង​។​

​គួរ​បញ្ជាក់ថា គណបក្ស​គួ​មីន​តាង ត្រូវគេ​ស្គាល់​ថា ជានិច្ច​ជា​កាល​មាន​ទំនោរ​ចង់ភ្ជាប់​ទំនាក់ទំនង​ល្អ ជាមួយ​ចិនដីគោក​។ នៅពេល​អ្នកកាសែត​ចោទសួរ ស្តីអំពី​ទំនាក់ទំនង​ទៅ​ថ្ងៃ​អនាគត រវាង​តៃវ៉ាន់ និង​ចិន លោក ហ៊ូ យូ​អ៊ី បាន​បញ្ជាក់ថា លោក​មិន​គាំទ្រ ឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ​នោះទេ ហើយ​លោក​ក៏​មិន​គាំទ្រ គោលការណ៍ “​ប្រទេសមួយ​ប្រព័ន្ធ​នយោបាយ​២” នោះដែរ​។ លោក​បាន​អះអាងថា ចិន​បានស្នើ​ប្រើប្រាស់​គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធ​២​នេះ មក​តៃវ៉ាន់ ដូច​នៅ​ហុងកុង​ដែរ​។ ក៏ប៉ុន្តែ​ប្រជាជន​តៃវ៉ាន់​ជាទូទៅ​មិន​គាំទ្រ​ទេ បន្ទាប់ពី​បានឃើញ​អ្វីដែល​ចិន​បានធ្វើ​ទៅលើ​ហុងកុង​។​

​នៅក្នុង​ស​ន្និសិទ​កាសែត នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​គួ​មីន​តាង កាលពី​ថ្ងៃ​ពុធ​ទី​១៧​ឧសភា លោក​ហ៊ូ យូ​អ៊ី បាន​បញ្ជាក់ថា ប្រសិនបើ​លោក​ឈ្នះឆ្នោត គឺ​លោក​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ថែរក្សា​តៃវ៉ាន់ ការពារ​ការរីកចម្រើន​របស់​តៃវ៉ាន់​។ លោក​អះអាងថា តៃវ៉ាន់​គឺជា​ផ្ទះ​របស់​ប្រជាជន​តៃវ៉ាន់ ដែល​ត្រូវតែ​រួម​សាមគ្គី​គ្នា កសាង​ឯកភាព ការពារ​ផ្ទះ​នេះ និង​ស្ថាបនា​អនាគត​សម្រាប់​យុវជន​កូនចៅ​ជំនាន់​ក្រោយ​។ លោក​បន្ថែមថា បច្ចុប្បន្ន ដោយសារតែ​ការបែកបាក់​គ្នា​នេះ តៃវ៉ាន់​ត្រូវ​ប្រឈម​នឹង​សង្គ្រាម ដោយសារតែ​បរិបទ​អន្តរជាតិ ចំណែក​យុវជន​តៃវ៉ាន់​វិញ រស់នៅ​ដោយ​គ្មាន​ក្តីសង្ឃឹម​។​គណបក្ស​គួ​មីន​តាង​( KMT )​គ្រប់គ្រង​អំណាច​គឺ​កាលពី​ចន្លោះ​ឆ្នាំ​២០០៨-២០១៦ អំលុង​គ្រា​ដែល​ទំនាក់ទំនង មាន​ភាពកក់ក្តៅ​ជាមួយ​ចិន​។


​