» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12211 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702382 នាក់

ប្រទេស​ស៊ី​រ៊ី​មាន​នាយករដ្ឋមន្ត្រី​ប​ណ្ណោះ​អាសន្ន​ហើយ​ដើម្បី​គ្រប់គ្រង​សភាពការណ៍​

 

​ប្រទេស​ស៊ី​រី​៖ លោក​ម៉ូ​ហា​ម៉េ​ដ​អាល់​បា​ស្សៀ​( Mohammed al-Bashir )​ត្រូវបាន​ក្រុម​ឧទ្ទាម​ដ៏​មាន​ឥទ្ធិពល​នៅ​ស៊ី​រី Hayat Tahir al-Sham (HTS) និង​សម្ព័ន្ធមិត្ត​របស់ខ្លួន តែងតាំង ជា​ប្រមុខ​រដ្ឋាភិបាល​អន្តរកាល ដើម្បី​គ្រប់គ្រង​ប្រទេស រហូតដល់​ថ្ងៃទី​០១ ខែមីនា​ឆ្នាំ​២០២៥​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​។​a bashire 

​គេ​មិនសូវ​ស្គាល់​លោក​ម៉ូ​ហា​ម៉េ​ដ​អាល់​បា​ស្សៀ​( Mohammed al-Bashir )​ច្រើន​ទេ ប៉ុន្តែ​យោងតាម​ប្រវត្តិរូប​សង្ខេប លោក​បានទទួល​ការបណ្តុះបណ្តាល​ផ្នែក​វិស្វករ​អគ្គិសនី និង​បម្រើ​ការងារ​នៅ​រោងចក្រ​ឧស្ម័ន​មួ​យក​កន្លែង មុនពេល​ផ្ទុះ​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​២០១១​។ នៅ​ខែមករា លោក​បា​ស្សៀ​(Bashir)​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​សង្គ្រោះ​(SG) ដែល​ក្រុម HTS​បាន​បង្កើតឡើង ដើម្បី​គ្រប់គ្រង​ដែនដី​ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ពួកគេ​។ SG​ត្រូវបាន​បង្កើតឡើង​ក្នុង​រូបភាព​ដូចជា​រដ្ឋ​មួយ ដែលមាន​ក្រសួង នាយកដ្ឋាន​តំបន់ អាជ្ញាធរ​តុលាការ​និង​សន្តិសុខ​។ ប្រជាជន​ប្រហែល​៤​លាន​នាក់ ភាគច្រើន​ភៀសខ្លួន​ពី​កន្លែង​ផ្សេងៗ​គ្នា​នៅក្នុង​ប្រទេស បានមក​រស់នៅ​ទីនេះ​។​

​សហគមន៍​អន្តរជាតិ ពិបាក​ជឿជាក់​លើ​ក្រុម​ដែល​ចូលមក​ដឹកនាំ​ប្រទេស​ស៊ី​រី​ថ្មី ព្រោះ HTS​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​របស់​អង្គការសហប្រជាជាតិ​និង​អាមេរិក ក៏ដូចជា​ប្រទេស​មួយចំនួនទៀត ដែល​ចាត់ទុកថា​ជា​ក្រុម​ភេរ​វករ​។ សម្រាប់ អាមេរិក​តាមរយៈ​រដ្ឋ​មន្ត្រី​ការបរទេស​លោក Antony Blinken បាន​ដាក់ចេញ​លក្ខខណ្ឌ​ជា​បន្តបន្ទាប់​ដើម្បី​ជាំ​ថ្នូ​នៃ​ការទទួលស្គាល់​និង​គាំទ្រ ហើយ​ប្រសិនបើ​លក្ខខណ្ឌ​ទាំងនោះ​ត្រូវបាន​បំពេញ នោះ​នឹង​ឃើញ​ស៊ី​រី​រីករាយ និង​ការទទួលស្គាល់​ពេញលេញ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។ លោក​Blinken​ថា វា​ជាការ​ចាំបាច់​ណាស់ ដែល​តួអង្គ​ទាំងអស់ ដែល​ពាក់ព័ន្ធ ការពារ​ជន​ស៊ីវិល ការគោរព​សិទ្ធិមនុស្ស ជាពិសេស ជនជាតិភាគតិច​ដែល​ងាយ​រងគ្រោះ ថែរក្សា​ស្ថាប័នរដ្ឋ ផ្តល់​សេវា​ដើម្បី​បំពេញតម្រូវការ​ប្រជាជន​ស៊ី​រី និង​កសាង​ឆ្ពោះទៅរក​អភិបាលកិច្ច​រួម​។​

​ទាក់ទង​នឹង​ប្រវត្តិ​មិនល្អ​របស់​ក្រុម​ដែល​កំពុង​គ្រប់គ្រង​ស៊ី​រី បើតាម​បេសកជន​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​ស៊ី​រី​លោក​Geir Pedersen បាន​ប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា HTS​ត្រូវធ្វើ​សកម្មភាព​ជាក់ស្តែង ដើម្បី​បង្ហាញ​និង​ចេញ​ជា​លទ្ធផល​វិជ្ជា​មាន នោះ​លោក​ជឿជាក់ថា សហគមន៍​អន្តរជាតិ អាច​ពិនិត្យឡើងវិញ​ពី​ការដក​ក្រុម​នេះ ចេញពី​បញ្ជី​ក្រុម​ភេរ​វករ​។ លោក​ថា ក្រុង​Damascus​ជា​ចំណុច​ចាប់ផ្តើម​ដក​ពិសោធន៍​ដ៏​សំខាន់ ដែល​រដ្ឋាភិបាល​អន្តរ​កាល​ត្រូវ​រៀបចំ​និង​អនុវត្ត​។​​បន្ទាប់ពីការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​ភ្លាម​លោក Bashir បាន​ចូលធ្វើ​ការងារ​ភ្លែត ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៅក្នុង​ប្រទេស​។ នៅ​ថ្ងៃ​អង្គារ លោក​Mohammed al-Bashir ដែលជា​អតីត​ប្រធាន​រដ្ឋបាល​ក្រុម​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យ បាន​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​មួយ នៅក្នុង​ទីក្រុង Damascus ដោយមាន​ការចូលរួម​ពី​សមាជិក​រដ្ឋាភិបាល​ថ្មី​របស់លោក និង​អតីត​គណៈរដ្ឋមន្ត្រី របស់​អតីត​ប្រធានាធិបតី​ស៊ី​រី​លោក Bashar al-Assad ដើម្បី​ពិភាក្សា​ពី​ការ​ផ្ទេរតំណែង​រដ្ឋមន្ត្រី​និង​ស្ថាប័ន​។​

​លោក​បាស្សៀបាន​អញ្ជើញ​សមាជិក មកពី​រដ្ឋាភិបាល​ចាស់​និង​បុគ្គល​មួយចំនួន​មកពី​Idlib​និង​តំបន់​នៅ​ជុំវិញ ដើម្បី​ជួយ​សម្រួល ដល់​ការងារ​ចាំបាច់​ទាំងអស់ សម្រាប់​រយៈពេល​២​ខែ​ខាងមុខ រហូតដល់​មាន​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ ដែល​អាច​បម្រើប្រជាជន​ស៊ី​រី​បាន​។ លោក​នឹង​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៀត ដើម្បីឱ្យ​ស្ថាប័ន​ផ្សេងៗ មាន​សកម្ម​ភាពរស់រវើក​ឡើងវិញ ដើម្បី​អាច​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ប្រជាជន​។​

​ទន្ទឹមនឹង​នេះដែរ ជីវិត​រស់នៅក្នុង​ក្រុង Damascus​ហាក់ដូចជា​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​បន្តិច​ម្តងៗ បន្ទាប់ពី​រយៈពេល​ជិត​២​ថ្ងៃ​នៃ​ការបិទ​ខ្ទប់ នៅពេលដែល​ក្រុម​ឧទ្ទាម​ធ្វើ​សកម្មភាព​វាយលុក រហូត​បណ្តេញ​លោក​Assad​ឱ្យ​រត់គេចខ្លួន​ចេញពី​ប្រទេស​នៅ​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០២៤​។ សារព័ត៌មាន​BBC ឱ្យដឹងថា ឃើញ​មាន​អ្នក​ថ្មើ​ជើង​និង​រថយន្ត​ជាច្រើន​គ្រឿង ចេញ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ហើយ​ហាង​និង​ភោជនីយដ្ឋាន​មួយចំនួន ក៏បាន​បើក​ដំណើរ​ឡើងវិញ​ផងដែរ​។​

​សង្គ្រាមស៊ីវិល​រយៈពេល​១៤​ឆ្នាំកន្លងមក បានសម្លាប់​មនុស្ស​ជាង​៥០​ម៉ឺន​នាក់ និង​បង្ខំ​ឱ្យ​មនុស្ស​ពាក់កណ្តាល​ប្រទេស​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​។ នាយករដ្ឋមន្ត្រី​អន្តរកាល លោក​Mohammed al-Bashir នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែធ្នូ​បាន​ថ្លែងប្រាប់​ទូរទស្សន៍ Al Jazeera របស់​ប្រទេស​កាតា នៅក្នុង​បទសម្ភាសន៍​លើកដំបូង​របស់លោក ចាប់តាំងពី​ត្រូវបានតែងតាំង​ថា ឥឡូវនេះ​វា​ដល់ពេល​ហើយ​សម្រាប់​ប្រជាជន​រីករាយ ជាមួយ​ស្ថិរភាព​និង​ភាពស្ងប់ស្ងាត់ បន្ទាប់ពី​លោក​Assad​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច ដែល​បាន​បិទ​បញ្ចប់​ការដឹកនាំ​ជាង​២​ទសវត្សរ៍​របស់លោក​និង​យាយ​ដោយឡែក និង​និយាយ​ជារួម​រយៈពេល​៥​ទសវត្សរ៍​ដោយ​ត្រកូល​លោក​អាសាដ​។

​