» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12314 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702485 នាក់

ការ​ចាប់ដៃ​យោធា​រុស្ស៊ី​-​ឥណ្ឌា​អាចធ្វើឱ្យ​ទាំង​អាមេរិក​និង​ចិន​ព្រួយ​!?


​ប្រទេស​ឥណ្ឌា​៖​ការប្រកាស​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង​រុស្ស៊ី​និង​ឥណ្ឌា​ត្រូវបាន​ចាត់ទុកថា​ជា​វិធានការ​មួយ​ដែល​អាច​បណ្តាលឱ្យ​ទាំង​ចិន​និង​អាមេរិក​ត្រូវ​គី​ពិចារណា​។​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​រវាង​ឥណ្ឌា​និង​រុស្ស៊ី​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​ស្មុគស្មាញ​មួយ​ដោយសារ​កត្តា​ភូមិសាស្ត្រ​នយោបាយ​។​ប៉ុន្តែ​ជំនួប​កំពូល​កាលពី​សប្តាហ៍​មុន​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិន​ដា​ម៊ូ​ឌី​( Narenda Modi )​និង​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លា​ឌី​មៀ​ពូ​ទីន​(Vladimir Putin)​បានបង្ហាញ​ថា​ពួ​គេ​មានបំណង​ចង់​ធ្វើឱ្យមាន​ភាពជិតស្និទ្ធ​ជាមួយគ្នា ។ ទង្វើ​នេះ​អាច​នឹងធ្វើ​ឲ្យ​ទាំង​អាមេរិក​និង​ចិន «​មាន​អតុល្យភាព​ខួរក្បាល​»​។​a india russy 

​ក្នុងជំនួប​កាលពី​សប្តាហ៍​មុន​មេដឹកនាំ​ទាំង​២​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​២៨​លើ​វិស័យ​ដូចជា ធ្យូងថ្ម​ការសាងសង់​នាវា​ប្រេង​…​។​រុស្ស៊ី​និង​ឥណ្ឌា​ក៏បាន​សន្យា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​៣០​ពាន់​លាន​ដុល្លារ​និង​ការវិនិយោគទុន​ទៅវិញទៅមក​ដល់​៥០​ពាន់​លាន​ដុល្លារ​ដោយ ២០២៥​។​លោក មូ​ឌី​(Modi) និង​លោកពូ​ទីន​(Putin)​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​អនុញ្ញាតឱ្យ​ឥណ្ឌា​ផលិត​កាំភ្លើង AK-203 របស់​រុស្ស៊ី​ជាង​៦០០,០០០​ដើម​សម្រាប់​កងទ័ព​នៃ​ភាគី​ញូវដែលី​។​ប្រទេស​ទាំង​២​ក៏បាន​ពង្រីក​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​បច្ចេក​ទេស​យោធា​ដែល​អាច​គាំទ្រ​ដល់​ការផ្ទេរ​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​រវាង​ភាគី​ទាំង​២​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។​ចាប់តាំងពី​ឆ្នាំ​១៩៩១​រុស្ស៊ី​បាន​លក់​សព្វាវុធ​ចំនួន​៧០​ពាន់​លាន​ដុល្លារ​ឲ្យ​ឥណ្ឌា​។

ទោះបីជា​ចំនួន​នេះ​មាន​ទំនោរ​ថយចុះ​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឥណ្ឌា​ក្នុង​ការផលិត​អាវុធ​ក្នុងស្រុក​ក៏ដោយ​ក៏​ភាគី​ទាំង​២​នៅតែ​សហការ​លើ​គម្រោង​អភិវឌ្ឍន៍​អាវុធ​រួមគ្នា​ចាប់ពី​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង​រហូតដល់​នាវាចម្បាំង​បំបាំងកាយ​។​​លោក ហា​ស្សា​កា​កា​(Harsha Kaka)r ឧ​ត្ត​ម​សេនីយ​ចូលនិវត្តន៍​ក្នុង​ជួរ​កងទ័ព​ឥណ្ឌា​បាន​និយាយថា​៖​ជំនួប​រវាង​មេដឹកនាំ​ទាំង​២​បាន​កត់សម្គាល់ថា​៖ ទោះបីជា​រុស្ស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​និង​ឥណ្ឌា​មាន​ទំនោរ​ទៅជិត​លោកខាងលិច​ក៏ដោយ ។​ចាប់តាំងពី​ការចាប់យក​ឧបទ្វីប​គ្រី​ម​ដោយ​រុស្ស៊ី​នៅក្នុង​ឆ្នាំ​១០១៤​ទីក្រុង​ម៉ូស្គូ​មាន​ទំនោរ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ចំពេល​មានការ​ដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច​។​ទន្ទឹមនឹងនេះ ប្រទេស​ឥណ្ឌា​ក៏បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​លោកខាងលិច​រួមទាំង​ការចូលរួម​ក្នុង​ក្រុម “Quad” ជាមួយ​សហរដ្ឋអាមេរិក​ជប៉ុន​និង​អូស្ត្រាលី​ដែលជា​ទង្វើ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។​ភាព​តានតឹង​រវាង​ចិន​និង​ឥណ្ឌា​ក៏បាន​កើនឡើង​ផងដែរ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំមុន​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​តំបន់​ព្រំដែន​ហិមាល័យ​។

​អាវុធ​ការពារ​ដែនអាកាស S-400 ដែល​ឥណ្ឌា​ទិញ​ពី​រុស្ស៊ី​ត្រូវបាន​អ្នកជំនាញ​ចាត់ទុកថា ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ដ៏​ស្មុគស្មាញ​ដែល​ភាគី​ទាំង​២​កំពុង​ប្រឈមមុខ​។​ឥណ្ឌា​ត្រូវបាន​គេ​និយាយថា​ចង់​ដាក់​S-400​នៅ​ជិត​បន្ទាត់​ត្រួតពិនិត្យ​ឥណ្ឌា​-​ចិន (LoC) ដែលជា​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ចិន​នូវ​ការដឹកជញ្ជូន​S-400 ដែល​ទិញ​ពី​រុស្ស៊ី​ផងដែរ​ទៅកាន់​ស៊ីន​ជាំ​ង​និង​ទី​បេ​។ លោក Kakar​បាន​និយាយថា ប្រព័ន្ធ S-400 របស់​ឥណ្ឌា​នឹង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​បណ្តាញ​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ក្នុង​ជម្លោះ​លើ​អធិបតេយ្យភាព​ជាមួយ​ប្រទេសជិតខាង​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​គឺ​ចិន​និង​ប៉ា​គី​ស្ថាន​។​ទាក់ទង​និង​បញ្ហា​នេះ​លោក Alexey Kuprinov អ្នកជំនាញ​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​បាន​និយាយថា​៖​រុស្ស៊ី​បានអនុញ្ញាត​ឱ្យ​ទាំង​ចិន និង​ឥណ្ឌា​ជា​ម្ចាស់ S-400 ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​សង្គ្រាម ដោយ​អនុញ្ញាតឱ្យ​ភាគី​ទាំង​២​មាន​តុល្យភាព​នៅក្នុង​លក្ខខណ្ឌ​នៃ​អំណាច​ខ្លាំង​។​

លើសពីនេះ លោក​បាន​និយាយថា​ការកែលម្អ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​គឺជា​”​ឱកាស​សម្រាប់​រុស្ស៊ី ដើម្បី​បន្ត​ភាពជា​ដៃគូ​របស់ខ្លួន​ទៅកាន់​អាស៊ី​ដោយ​មិន​ពឹងពាក់​ចិន​ច្រើនពេក​”​។​ទោះជា​យ៉ាងណាក៏ដោយ ចិន​មិនមែនជា​ប្រទេស​តែមួយគត់​ដែល​អាចមាន​បញ្ហា​ជាមួយ​ឥណ្ឌា​ដែលមាន​S-400 នោះទេ​។ ក្នុង​ឆ្នាំ ២០១៧​សហរដ្ឋអាមេរិក​បាន​អនុម័ត​ច្បាប់​CAATSA ដើម្បី​ដាក់ទណ្ឌកម្ម​បុគ្គល​និង​អង្គភាព​ដែលមាន “​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​”​ជាមួយ​វិស័យ​ការពារជាតិ​រុស្ស៊ី​។ អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​និង​តួ​ក​គី​ចំពោះ​ការទិញ​S-400 ពី​រុស្ស៊ី​។​ទោះយ៉ាងណា​ក៏មាន​លទ្ធភាព​ដែល​ឥណ្ឌា​នឹងមិន​ត្រូវបាន​ដាក់ទណ្ឌកម្ម​ដូច​ប្រទេស​ទាំង​២​ដូច​បានលើកឡើង​ខាងលើ​ដែរ​។​សមាជិកសភា​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កុំឱ្យ​ដាក់ទណ្ឌកម្ម​លើ​ដៃគូ​អាមេរិក​នៅក្នុង​”Quad” ។

អ្នកជំនាញ​ក៏បាន​និយាយថា​អាមេរិក​អាច​នឹងមាន​វិធានការ​លើកលែង​ឥណ្ឌា​ពី​ទណ្ឌកម្ម​។​ទោះបីជា​សេណា​រី​យ៉ូ​នៃ​ការលើកលែង​ទណ្ឌកម្ម​នឹង​អនុវត្ត​ចំពោះ​ប្រទេស​ឥណ្ឌា​ក៏ដោយ​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោកខាងលិច​ជុំវិញ​អ៊ុយ​ក្រែ​ន​ទំនងជា​នឹង​បន្ត​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​។​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​បញ្ជូនទាហាន​ជិត​១០០,០០០​នាក់​ទៅជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ហើយ​មានបំណង​វាយប្រហារ​ទីក្រុង​គៀវ​ដែលជា​ការចោទប្រកាន់​ដែល​ក្រុង​ម៉ូស្គូ​បាន​បដិសេធ​យ៉ាងខ្លាំង​។​នៅក្នុង​សេណា​រី​យ៉ូ​ដែល​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​អាមេរិក​កើនឡើង អ្នកជំនាញ Richard Rossow នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ (CSIS) បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ព្យាយាម​ជៀសវាង​ការដាក់​ប្រទេស​ឥណ្ឌា​ក្នុងស្ថានភាព​ឆ្គាំឆ្គង​និង​មិន​ស្នើ​សុំឱ្យ​ទីក្រុង​ញូវដែលី​ចូលរួម​ក្នុងការ​ដាក់ទណ្ឌកម្មរ​បស់​លោកខាងលិច​។​

ទោះជា​យ៉ាងណាក៏ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ទំនងជា​ជំរុញ​ឱ្យ​ឥណ្ឌា​បន្ធូរបន្ថយ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។​ជាពិសេស​ក្នុង​វិស័យ​ការពារជាតិ​។​ឧ​ត្ត​ម​សេនីយ Kakar បាន​និយាយថា​ប្រទេស​ឥណ្ឌា​នឹងមិន​ធ្វើ​ដូចគ្នា​នោះទេ​។​លោក​បាន​និយាយថា “​មិន​ថា​មាន​អ្វី​កើតឡើង​ចំពោះ​ភាគី​ទី​៣​នោះទេ​ខ្ញុំ​គិតថា​ទំនាក់ទំនង​រុស្ស៊ី​-​ឥណ្ឌា​នឹង​បន្ត​អភិវឌ្ឍ​។ វា​នឹងមិន​មានការ​ពន្យា​ពេល​ឬ​ការធ្លាក់ចុះ​នៅក្នុង​ទំនាក់ទំនង​នេះឡើយ​”៕​ប្រភពSCMPa india us 

​