» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8343 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698514 នាក់

ឆ្នាំ​២០៣៥​ចិន​នឹងមាន​នាវា​ដឹក​យន្តហោះ​៦​គ្រឿង​!


​ចិន​៖ ទីក្រុង​ប៉េកាំង​មាន​គម្រោង​បង្កើត​កង​នាវា​ផ្ទុក​យន្តហោះ​យ៉ាងតិច​ឲ្យ​បាន​៦​ក្រុម​នៅក្នុង​ឆ្នាំ​២០៣៥​ដើម្បី​ប្រជែង​កម្លាំង គ្រប់គ្រង​ក្នុង​មហាសមុទ្រ ។ នេះ​បើតាម​សារព័ត៌មាន South china Morning Post​។​a china ship 

​លោក Wang Yunfei ជា​មន្ត្រី​ទ័ពជើងទឹក​នាវា ពិឃាត​ចិន​ចូលនិវត្តន៍ បាន​លើកឡើងថា ចិន អាច​និង បណ្តេញ​អាមេរិក​ចេញពី​តំបន់​សមុទ្រ ប៉ាស៊ីហ្វិក ខាងលិច ក្នុងនោះ​មាន​សមុទ្រ​ចិន​ភាគខាងត្បូង និង​សមុទ្រ​ចិន​ភាគ​ខាងកើត​។​​បើទោះបី ចិន​មិនអាច​ប្រៀប​ផ្តឹ​ម​ជាមួយ​អាមេរិក ដែលជា​«​ស្តេច​នៃ​ដែនសមុទ្រ​»​ក៏ដោយ​ប៉​ន្តែ​ចិន អាច​គ្រប់គ្រង​ការពារ​ផលប្រយោជន៍​របស់​ចិន នៅលើ​ដែនសមុទ្រ​យុទ្ធសាស្ត្រ​របស់ខ្លួន​បាន​។

​អ្នកជំនាញ​យោធា​ចិន​បាន និយាយប្រាប់​សារព័ត៌មាន South china Morning Post​នៅ​សប្ដាហ៍​នេះ​ថា ទីក្រុង​ប៉េកាំង​ចង់​ដាក់ពង្រាយ ក្រុម​ចម្បាំង​យន្តហោះ​ឲ្យ​បាន​ចំនួន ៦​ក្រុម​លើ​ដែនសមុទ្រ នៅត្រឹម​ឆ្នាំ​២០៣៥ ។​“​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល នុយក្លេអ៊ែ​របស់​ប្រទេស​ចិន ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​ក្នុង​ទ័ពជើងទឹក នៅ​ឆ្នាំ​២០៣៥ ដោយ​ធ្វើ​ឲ្យ​ចំនួន​នាវា​ផ្ទុក​យន្ត សរុប​កើន​ដល់​ចំនួន​យ៉ាងតិច​៦​គ្រឿង ប៉ុន្តែ​មានតែ​ចំនួន ៤​គ្រឿង​ប៉ុណ្ណោះ នឹង​បំពេញការងារ​នៅ​ជួរមុខ ។​

​ថ្លែង​ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​កងទ័ព​ជើង​ទឹក​ចិន លោក ស៊ី ជី​ង​ពីង​ប្រធានាធិបតី​ចិន បាន​បញ្ជាក់ថា លោក​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​ជើង​ទឹក​ចិន​ដែល​បាន​ប្រឹងប្រែង​បំពេញភារកិច្ច​កន្លងមក​។ ប៉ុន្តែ​លោក​បានស្នើ ឲ្យ​កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​បន្ត​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ឲ្យ​ខ្លាំង​ស្ថិតក្នុង​លំដាប់​ពិភពលោក​។ មេដឹកនាំ​រូបនេះ​ក៏​ផ្តល់​អនុសាសន៍​បន្ថែមថា ដើម្បី​សម្រេច​គោលដៅ វា​ត្រូវការ​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ខ្ពស់​ដែរ​។​

«​ការកសាង​កម្លាំង​កង​ទ័ពជើងទឹក​ទំនើប​និង​ខ្លាំងក្លា​ស្ថិតក្នុង​កម្រិត​ពិភពលោក​សំខាន់បំផុត​សម្រាប់​ចិន​។ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ផ្លាស់ប្តូរ​ប្រទេសជាតិ​ក្លាយជា​មហាអំណាច​ទ័ពជើងទឹក​ដ៏​អស្ចារ្យ​។​ប៉ុន្តែ ការច្នៃប្រឌិត​ជា​សោរ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​និង​ផ្លាស់ប្តូរ​កងទ័ពជើងទឹក​របស់​យើង​»​។​

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់ថា ថវិកា​ការពារជាតិ​ឆ្នាំនេះ​ត្រូវបាន​ដំឡើង​ដល់ ៧​ភាគរយ​ដែល​វា​ឡើងដល់ ១,០៤៤ ទ្រី​លាន​យ័ន ស្មើ ១៥១, ៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ទំហំ​ថវិកា​នេះ​ស្មើ​ត្រឹម​មួយ​ភាគ​បួន​នៃ​ថវិកា​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​អាមេរិក​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ចិន គឺជា​មហា​អំ​ណា​សេដ្ឋកិច្ច និង​យោធា លំដាប់​ទី​ពីរ​នៅលើ​ពិភពលោក បើទោះបី​មិន​មិនមាន​អាវុធ​ទំនើបៗ​ដូច​រុស្ស៊ី ក្តី ។ រុស្ស៊ី​បាន​បង្កើន​វិស័យ​ផលិត​អាវុធ​ការពារជាតិ ក្នុងនោះ​មាន​មី​ស៊ី​ល​ទំនើ​ម​ជាដើម ដោយ​រុស្ស៊ី​មាន​ទឹកដី​ធំធេង ចំណែក​ដែនសមុទ្រ មាន​តិចជាង​ចិន ។​

​សូមបញ្ជាក់ថា​អាមេរិក​បច្ចុប្បន្ន មាន​នាវា​ផ្ទុក​យន្តហោះ​១១​គ្រឿង កំពុងដំណើរការ​នៅក្នុង​ជួរ​កម្លាំង​ទាហានជើងទឹក ។ អាមេរិក​បានសម្រេច​ផលិត​នាវា​ផ្ទុក​យន្តហោះ​បន្ថែម​ពីរ​គ្រឿង ទៀត មានតម្លៃ ជាង​២៤​ពាន់​លាន​ដុល្លារ ។​a china seaa1 a china seaa2 a china usa 

​