» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9103 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659610 នាក់

អាមេរិក​កំពុង​តាមដាន​ឯ​ទីប្រឹក្សា​លោក ហ្សេ​លេន​ស្គី ថា​រុស្ស៊ី​គួរតែ​ត្រូវបាន​បង្ខំ​ឱ្យចូល​រួម កិច្ចចរចា​សន្តិភាព


​អ៊ុយ​ក្រែ​ន​៖ លោក​មី​ខៃ​ឡូ​ប៉ូ​ដូលី​អាក​( Mykhailo Podolyak) ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ បាន​និយាយ ថា រុស្ស៊ី​គួរតែ​ត្រូវបាន​បង្ខំ​ឱ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព ព្រោះ​រុស្ស៊ី​នឹង​មិនមាន​ឆន្ទៈ​ចូលរួម​ទេ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​លោក Podolyak បាន​ប្រាប់​ទូរទស្សន៍​ជាតិ​ថា វិធីសាស្ត្រ​បង្ខិតបង្ខំ​មួយ នោះ​គឺជា​សកម្មភាព​នៅ​សមរភូមិ ដោយ​សំដៅលើ​ការវាយលុក​ឆ្លង​ព្រំដែន មិន​ធ្លាប់មាន​របស់​អ៊ុយ​ក្រែ​ន ចូលទៅ ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​។ លោក Podolyak គូសបញ្ជាក់ថា «​ការអញ្ជើញ​តាម​ធម្មតា​ទៅកាន់​ប្រទេស​រុស្ស៊ី​មិន​ដំណើរការ​ទេ ដូចនេះ​មានតែ​បង្ខំ រួមទាំង​ការដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ផ្នែក​ការទូត​ផងដែរ​»​។​a uy russya 

តាម​លោក Podolyak ថា​ប្រតិបត្តិការ​យោធា​នៅ​តំបន់​ព្រំដែន​រុស្ស៊ី គឺ​អ៊ុយ​ក្រែ​ន​កំពុង​ដោះស្រាយ​បញ្ហា​ចម្បង​នៃ​សន្តិសុខ​របស់ខ្លួន​។ បន្ទាប់ពី​ការវាយលុក​ឆ្លង​ព្រំដែន​បាន​មួយ​សប្តាហ៍ អ៊ុយ​ក្រែ​ន​អះអាងថា​បាននិងកំពុង​កាន់កាប់ ៧៤​ទីតាំង​ក្នុង​តំបន់ Kursk របស់​រុ​ស្ស៉ី ហើយ​បន្ត​ការ​រុល​ទៅមុខទៀត​។​ទាក់​ទង់​រឿងនេះ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​វាយតម្លៃថា​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន​ចូល​ទឹកដី​រុ​ស្ស៉ី បាន​បង្កើតជា​ស្ថានការណ៍​ដ៏​លំបាក​មួយ​សម្រាប់ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ខណៈ​ក្រុមមន្ត្រី​អាមេរិក​កំពុង​រក្សា​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​អ៊ុយ​ក្រែ​ន​ជុំវិញ​ការវាយលុក​នេះ​។

តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​កងទ័ព​អ៊ុយ​ក្រែ​ន​ប្រហែលជា ១០០០​នាក់ អម​ជាមួយ​រថក្រោះ និង​រថពាសដែក​បាន​វាយ​សម្រុក​ឆ្លងដែន​ចូលក្នុង​តំបន់ Kursk កាលពី​ថ្ងៃទី​៦ ខែសីហា​។ ជុំវិញ​ការ​វាយ​ចូល ទឹកដី​រុស្ស៊ី​របស់​អ៊ុយ​ក្រែ​ន​ផងដែរ លោក បៃ​ដិ​ន និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង New Orleans កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែសីហា​ថា​លោក​ទទួលបាន ព័ត៌មាន​ជា​រៀងរាល់ ៤​ទៅ​៥​ម៉ោង​ម្ដង ក្នុង​រយៈពេល​៦ ទៅ​៨​ថ្ងៃ​ចុង​ក្រោយនេះ​ស្ដីពី​ការវាយលុក​របស់​អ៊ុយ​ក្រែ​ន​ចូលក្នុង​ទឹកដី​រុស្ស៊ី​។​

​គួរ​បញ្ជាក់ថា អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​១២ ខែសីហា បាន​អះអាងថា​ប្រតិបត្តិ​ការវាយលុក​ឆ្លងដែន​របស់ខ្លួន បាន​ដណ្ដើម​គ្រប់គ្រង​ទឹកដី​បាន ១០០០​គីឡូម៉ែត្រ​ក្រឡា នៃ​តំបន់ Kursk របស់ រុស្ស៊ី​។​
​សម្រាប់​រុស្ស៊ី​វិញ​បានធ្វើ​ការរិះគន់​ដល់​ក្រុម​ប្រទេស​លោកខាងលិច​ចំពោះ​ការបន្ត​ស្ងៀមស្ងាត់​មិន​ព្រម​ថ្កោលទោស​ប្រតិបត្តិការ​លុកលុយ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​តំបន់ ឃើ​ស (Kursk) ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី ។

​នៅក្នុង​ជំនួប​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ដែល​បាន​ធើ្វ​ឡើង​ក្រោម​ការកោះអញ្ជើញ​ជាបន្ទាន់​របស់​រុស្ស៊ី ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ លោក​ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyanskiy) បាន​និយាយ​ចោទប្រកាន់​ត្រង់ៗ​ទៅកាន់​សហរដ្ឋ​អាម៉េរិក បារាំង និង​អង់គ្លេស ថា​ជា​អ្នក​ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​អ៊ុយ​ក្រែ​ន​បើក​ការវាយប្រហារ​ចូលទៅក្នុង​ទឹកដី​របស់​រុស្ស៊ី តាមរយៈ​ការគាំទ្រ​ទាំង​ផ្នែក​សព្វាវុធ​និង​ចារកិច្ច​។

​រដ្ឋ​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ភាគច្រើន​បានបង្ហាញ​ជំហរ​ព្រងើយកន្តើយ​ចំពោះ​ការ​ត្អួ​ញ​ត្អែ​រ​របស់​រុស្ស៊ី ដោយ​ក្នុងនោះ​អ្នកតំណាង​របស់​ប្រទេស​ស្លូ​វេ​នីមួយ​រូប បានចាត់ទុក​ការកោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ពី​សំណាក់​រុស្ស៊ី​នេះ ថា​ជា​រឿង​អត់​បានការ​និង​ខាតបង់​ពេលវេលា​។ បន្ថែម​ពីនេះ បណ្តា​សមាជិក​ដទៃទៀត​ក៏បាន​រិះគន់​ត្រឡប់​ទៅកាន់​ប្រទេស​រុស្ស៊ី ថា​កំពុង​ព្យាយាម​ដើរតួ​ជា​ជនរងគ្រោះ​ចំពោះ​បញ្ហា​សង្គ្រាម​ដែល​ខ្លួន​ជា​អ្នក​បង្កឡើង​។

​គិត​មកដល់ពេលនេះ​គឺមាន​រយៈពេល​ប្រមាណ ១០​ថ្ងៃ​មកហើយ ស្របពេល​យោធា​អ៊ុយ​ក្រែ​ន​បាន​អះអាងថា គេ​បាន​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​សរុប​ប្រមាណ​ជាង ១,០០០​គីឡូម៉ែត្រ​ការ៉េ​ពី​រុស្ស៊ី​។ ប្រធានាធិបតី​រុស្ស៊ី​លោក​ពុ​ទីន​បាន​ព្រមាន​ថា​នឹង​ធើ្វ​ការឆ្លើយតប​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទ្វេដង​ទៅលើ​អ៊ុយ​ក្រែ​ន ដោយបាន​ព្រមាន​ថា​នឹង​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ទីក្រុង​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន រួម​និង​ប្តេជ្ញាចិត្ត​វាយកម្ទេច​កងកម្លាំង​ឈ្លានពាន​របស់​អ៊ុយ​ក្រែ​ន​ឱ្យ​អស់ពី​ទឹកដី​របស់ខ្លួន​ផងដែរ​។​លោក ពូ​ទីន ៖ ឥឡូវ គ្មានអ្វី​គួរ​ឲ្យ​មន្ទិល​ឡើយ ភារកិច្ច​ចម្បង​នៃ ក្រសួង​ការពារ ជាតិ គឺ “​បណ្តេញ​សត្រូវ ចេញពី​ដែនដី​យើង !

​សម្រាប់ កងទ័ព​រុស្ស៊ី​វិញ ជាច្រើន​ខែ ជាប់​មកហើយ​បន្ត​រុលទៅមុខ​ជា​ដរាប នៅលើ​សមរភូមិ​ប៉ែក​ខាងកើត​អ៊ុយ​ក្រែ​ន កកេរ​យកបាន​ដែនដី​នេះ បន្តិច​ម្តងៗ ប៉ុន្តែ​មិនអាច​បុក​ទម្លាយ​យ៉ាងគំហុក ខ្សែការពារ​របស់​កង​ទ័ព​អ៊ុយ​ក្រែ​ន​ឡើយ​។​​ក្នុងដំណាក់កាល​ឥឡូវ ទីប្រជុំជន ២៨ កន្លែង​នៃ​ខេត្ត Koursk បាន​ធ្លាក់​ទៅ​នៅក្រោម​ការត្រួតត្រា របស់​ទ័ព​អ៊ុយ​ក្រែ​ន - នេះ​ជាការ​ទទួលស្គាល់ របស់​អភិបាល​ស្តីទី​នៃ​ខេត្ត​នេះ លោក Alexei Smirnov នៅក្នុង​វីដេអូ​សន្និសីទ​ជាមួយ​លោកពូ​ទីន ។ មិនតែប៉ុណ្ណោះ លោក​អភិបាល​នេះ ក៏​លំអិត​ថា ប្រតិបត្តិការ​លុកលុយ​ពី​ខាង​អ៊ុយ​ក្រែ​ន វាត​លើ ដែនដី​នៅតាម​បណ្តោយ​ព្រំដែន ប្រវែង​ដល់ ៤០ គីឡូម៉ែត្រ និង ចូល​ជ្រៅ​ទៅក្នុង​ដែនដី​រុស្ស៊ី ដល់​១២ គីឡូម៉ែត្រ​។វា ក៏​ជាការ​លុក​ចូល​នៃ កងទ័ព​បរទេស​ធំ​បំផុត មក​ក្នុង​ទឹកដី​រុស្ស៊ី បើ​គិត​តាំងពី សង្គ្រាមលោកលើកទី​២​មក​។​

​តាម​មេដឹកនាំ​ខេត្ត Koursk យ៉ាងហោច​មាន​ជន​ស៊ីវិល ១២ នាក់ បាន​ធ្លាក់ខ្លួន​ស្លាប់ និង របួស ១២១ នាក់ ដែល​ក្នុងនោះ មាន​កុមារ ១០ នាក់ បណ្តាលមកពី ការ​លុក​ចូល​នៃ​កងទ័ព​អ៊ុយ​ក្រែ​ន​។​
​នៅ​ពីមុខ​ស្ថានការណ៍​ដ៏​លំបាក​នេះ អាជ្ញាធរ​រុស្ស៊ី ថ្ងៃ​ចន្ទ បាន​បញ្ជា ឲ្យ​ជម្លៀស តទៅទៀត​បណ្តាជន​ស៊ីវិល ចេញពី​ខេត្ត Koursk ក៏ដូចជា​ចេញពី​ខេត្ត Belgorod ជិតខាង ដែល​ខេត្ត​ទាំងពីរ សុទ្ធតែ​ស្ថិតនៅ​ជាប់​នឹង​ព្រំដែន​អ៊ុយ​ក្រែ​ន​។ គិត​មកទល់​ថ្ងៃនេះ អាជ្ញាធរ​រុស្ស៊ី​បាន​ជម្លៀស​មនុស្ស ១២​ម៉ឹ​ន​១​ពាន់​នាក់​ចេញពី​ខេត្ត Koursk​។ នេះ​បើតាម​លោក Smirnov លំអិត​។​​ក្នុង​ខេត្ត Belgorod ទោះបី​គ្មាន​ការបាញ់​គ្នា ដូច​ក្នុង​ខេត្ត Koursk នៅ​ជិតខាង​ក្តី ក៏ ស្ថានការណ៍​ត្រូវ​ចាត់ ទុក​ថា​” អាសន្ន​" រហូត​ធ្វើ​ឲ្យ​អាជ្ញាធរខេត្ត​នោះ សម្រេចចិត្ត​ប្រកាស​ទៅហើយ អំពី​ភាពចាំបាច់​ត្រូវតែ ជម្លៀស បណ្តាជន​ចេញពី​ស្រុក Krasnoyarouski ដើម្បី​ធានា​សុវត្ថិភាព​គេ​៕a  uy russy in a advice uy a uy in russy a uy russy in1 a uy russya 
​