
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 994 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348129 នាក់
ប្រទេសថៃ៖នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក USS Abraham Lincoln បានមកដល់ប្រទេសថៃ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការចូលចតនៅកំពង់ផែជាលើកដំបូង ក្នុងរយៈពេល៩ខែ។
ទីក្រុង Pattaya ត្រូវគេស្គាល់ថា មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមភ្ញៀវទេសចរបរទេស ជាពិសេសដោយសារឆ្នេរសមុទ្រ និងកន្លែងកម្សាន្តពេលរាត្រី ដែលជាយូរមកហើយត្រូវបានរិះគន់ពាក់ព័ន្ធនឹងទេសចរណ៍ផ្លូវភេទ។
អាជ្ញាធរក្រុងប៉ាតាយ៉ា បានកំណត់តំបន់មួយចំនួន រួមមាន Soi 6, Soi 6/1 និង Soi 7 ជាតំបន់ហាមឃាត់សម្រាប់កងទ័ពជើងទឹកអាមេរិក ក្នុងអំឡុងពេលដែលនាវាចម្បាំងដឹកយន្តហោះ USS Abraham Lincoln ដែលមានទាហ៊ាន៥ពាន់នាក់ចូលចតនៅខេត្តឈុនបុរី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
ក្រៅពីតំបន់ដែលបានហាមឃាត់ខាងលើ កងទ័ពជើងទឹកអាមេរិកក៏ត្រូវបានហាមឃាត់មិនឱ្យចូលហាងកញ្ឆា ឱសថស្ថាន និងការចូលរួមក្នុងសកម្មភាពកម្សាន្តលើផ្ទៃទឹកផងដែរ។ តែពួកគេត្រូវបានអនុញ្ញាតឱ្យទៅកម្សាន្តនៅតំបន់ផ្លូវ Walking Street បាន ប៉ុន្តែត្រូវចាកចេញពីទីនោះឱ្យបានមុនម៉ោង ២:០០ អាធ្រាត្រ។
អាជ្ញាធរក្រុងប៉ាតាយ៉ាបានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្មក្នុងស្រុក ឱ្យគិតថ្លៃសេវាកម្ម និងទំនិញក្នុងតម្លៃសមរម្យ ព្រមទាំងចូលរួមទប់ស្កាត់ជាដាច់ខាតនូវអំពើកេងប្រវ័ញ្ចផ្លូវភេទ ជាពិសេសសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងអនីតិជន ឬកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ។អ្នកសេដ្ឋកិច្ចថៃ រំពឹងទទួលបានចំណូលពីការចំណាយនានារបស់ទាហានអាមេរិកប្រមាណ ៥០០០នាក់នោះ រង្វង់ពី ៥ ទៅ១៥លានបាត។
សូមបញ្ជាក់ថានាវា USS Abraham Lincoln ដែលមាននាវិកនិងទាហានម៉ារីនអាមេរិកសរុបប្រមាណ ៥០០០នាក់ នៅលើនោះ និងដែលបានធ្វើដំណើរមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងឆ្ពោះទៅកាន់ទីក្រុងរមណីយដ្ឋាន Pattaya របស់ថៃ ដែលជាកន្លែងសម្រាប់កងទ័ពអាមេរិកសម្រាកនិងកម្សាន្ត ចាប់តាំងពីសម័យសង្គ្រាមវៀតណាមមក។
នាវាផ្ទុកយន្តហោះចម្បាំង Lincoln បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបំពេញបេសកកម្ម នៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រោយមកវាត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពី៦ខែមុន។
របាយការណ៍អំពីស្ថានភាពរស់នៅដែលកាន់តែយ៉ាប់យ៉ឺន និងបញ្ហាសុខភាពផ្លូវចិត្តនៅលើនាវា ក្នុងនោះរួមមាន ទាំងករណីប៉ុនប៉ងធ្វើអត្តឃាត បានក្លាយជាព័ត៌មានក្តៅគគុកនៅឯសហរដ្ឋអាមេរិក និងបានបង្កការរិះគន់ចំពោះសង្គ្រាមប្រឆាំងអ៉ីរ៉ង់ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ