» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10825 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700996 នាក់

អាមេរិក​ចោទ​ប្រទេស​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ជប៉ុន​និង​ន​រ័​វ៉េ​ស​!


​ប្រទេស​អូ​ម៉​ង់​៖​តម្លៃ​ប្រេង​ឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ បាន​កើនឡើង​៤%​ភាគរយ​ភ្លាមៗ ដល់​តម្លៃ​៦១.៧៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែមិថុនា​នេះ ក្រោយពី​មានការ​វាយប្រហារ​បែប​វិច្ឆេទកម្ម​លើ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​នៅ​នៅ​ឈូង​សមុទ្រ អូ​ម៉​ង់ (Oman)​ចន្លោះ​ដែនសមុទ្រ​ប្រទេស​អ៊ីរ៉ង់ និង​អូ​ម៉​ង់ ។​a ship oil 

​នាវា​ដឹក​ប្រេង​ទាំងពីរ​គ្រឿង​នោះ គឺ​មួយគ្រឿង​ជា​របស់​ក្រុមហ៊ុន​ជប៉ុន និង​មួយគ្រឿង​ទៀត​ជា​របស់​ក្រុមហ៊ុន​ប្រទេស​ន័​រ​វ៉េ​ស ដែល​នាវា​ជប៉ុន ដឹក​ប្រេង​ពី​អា​រ៉ា​ប៊ី សា​អូឌីត​ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​នាវា​ន័​រ​វ៉េ​ស ដឹក​ប្រេង​ពី​ប្រទេស​កាតា ទៅកាន់​កោះ​តៃវ៉ាន់ ។​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​រាយការណ៍​ថា ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បានធ្វើការ​ថ្កោលទោស ទៅលើ “​ការវាយប្រហារ​ដោយ​ក្រុម​ភេរវជន​” ដែល​បានដាក់​គោលដៅ ទៅលើ​នាវា​ដឹក​ប្រេង​ចំនួន ២​គ្រឿង ។​

​លោក Khalid Al-Falih រដ្ឋមន្ត្រីក្រសួង​ថាមពល ឧស្សាហកម្ម និង​ធនធាន​រ៉ែ បាន​ថ្លែងថា ប្រទេស​របស់គាត់ បានធ្វើការ​ត្រួតពិនិត្យ​ជាមួយ នឹង​ក្តីកង្វល់​យ៉ាងខ្លាំង​អំពី​ការវាយប្រហារ​ដោយ ក្រុម​ភេរ​វករ ។លោក​បន្ថែមថា ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត បានធ្វើ​ថ្កោលទោស ដូចជា សកម្មភាព​ភេរវកម្ម​និយម  នៅក្នុង​ការឆ្លុះបញ្ចាំង​ពី​ការវាយប្រហារ​ទាំងឡាយ​មក លើ​ទូក​នានា​របស់​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត នៅ​ឆ្នេរសមុទ្រ​ខាងកើត​របស់ UAE កាលពី​ខែ​មុន ។​
​លោក Khalid Al-Falihបានធ្វើការ​កត់សម្គាល់​ថា នាវា​ដឹក​ប្រេង​មួយ​ក្នុងចំណោម នាវា​ដឹក​ប្រេង​ទាំងនោះ បាន​ដឹក​ម៉េ​តា​ណុល មកពី Jubail ។​

​រដ្ឋមន្ត្រី​រួប​នេះ​បាន ប្រកាសថា ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត នឹង​ចាត់វិធានការ​ទាំងអស់ បើ​វា​មាន​ភាពចាំបាច់ ដើម្បី​ការពារ​កំពង់ផែ​របស់​ខ្លួន និង​អំពើ​ភេរវកម្ម​និយម​នៅលើ​ដែនទឹក ដោយបាន​អំពាវនាវ​ដល់​សហគម​ន៍ អន្តរជាតិ ធ្វើការ​ជាមួយ​អាណាចក្រ​នេះ និង​ឆ្លើយតប ទៅនឹង​ការការពារ​សុវត្ថិភាព​របស់​ដែន ទឹក​ពិភពលោក ។​

​សូម​បញ្ជាក់ដែរថា​៖​ការវាយប្រហារ​បែប​វិច្ឆេទកម្ម​លើ​នាវា​ដឹក​ប្រេង​ទាំងពីរ​គ្រឿង​នេះ ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ។​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​បាន​ចោទថា​ប្រទេស​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​ប្រទេស​អង់គ្លេស​បាន​គាំ​ត្រ​ជំហរ​អាមេរិក​។​តែ​ប្រទេស​អ៊ីរ៉ង់​បដិសេធ​។​នៅក្នុង​សេចក្តីប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី​១៤​មិថុនា​នេះ បេ​ក​សកម្ម​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​និយាយថា “​អ៊ីរ៉ង់​បដិសេធ​ដាច់ខាត​ចំពោះ​ការអះអាង​គ្មាន​ហេតុផល​របស់​អា​មេ​រិច ជុំវិញ​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​នៅ​ថ្ងៃទី ១៣ ខែមិថុនា និង​សូម​ធ្វើការ​ថ្កោលទោស​”a araba a ship fire a ship fire1 

​