» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7410 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986101 នាក់

ការបរាជ័យ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​បណ្តាល​ឲ្យ​លោកស្រី Tsai Ing-wen បាន​លាលែង​ចេញពី​តំណែង​ប្រធាន​គណបក្ស

ក្រុង​តៃ​ប៉ិះ​៖​ប្រមុខ​ដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្រេច​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្សកាន់អំណាច ក្រោយពេល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២២​។ ប៉ុន្តែ​លោកស្រី​នៅតែ​បន្ត​កាន់តំណែង​ជា​មេដឹកនាំ​កោះ​តៃវ៉ាន់​(​ប្រធានាធិបតី​)​រហូតដល់​អាណត្តិ​ទី​ពីរ​របស់​លោកស្រី​បញ្ចប់​នៅ​ឆ្នាំ​២០២៤ ។​a army saivan1 

ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ឲ្យ​ដឹងថា​លោកស្រី បាន​លាលែង​ចេញពី​តំណែង​ប្រធាន​គណបក្សកាន់អំណាច DPP បន្ទាប់ពី​យុទ្ធសាស្ត្រ​របស់លោក​ស្រី ក្នុងការ​ព្យាយាម​យក​ការបោះឆ្នោត​ថ្នាក់​តំបន់​ធ្វើជា​ការបង្ហាញ​ភាព​តស៊ូ​ជម្នះ​របស់​ទីក្រុង​តៃប៉ិ ប្រឆាំងនឹង​ការដាក់​សម្ពាធ​របស់​ទីក្រុង​ប៉េកាំង មិនបាន​ផ្តល់​លទ្ធផល​តាម​ការរំពឹង​ទុក​។​​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៦​ខែវិច្ឆិកា​នេះ ដែល​សម្រាប់​ជ្រើសរើស​អភិបាលក្រុង អភិបាលស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ប្រចាំ​មូលដ្ឋាន​គឺ​ផ្តោត​តែ​ទៅលើ​បញ្ហា​ក្នុងស្រុក​ដូចជា វិបត្តិ​កូ​វីដ​-១៩​និង​ឧក្រិដ្ឋកម្ម​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ជាប់ឆ្នោត​មិនមាន​សិទ្ធិ​សម្រេច​អ្វី​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ចិន​ដោយផ្ទាល់​នោះឡើយ​។

តែ លោកស្រី សៃ បាន​និយាយថា វា​មានន័យ​លើសពី​ការបោះឆ្នោត​ថ្នាក់​តំបន់​ធម្មតាៗ ដ្បិត​ពិភពលោក​កំពុង​សម្លឹង​មើលថា​តើ​តៃវ៉ាន់​នឹង​ការពារ​ប្រជាធិបតេយ្យ​របស់ខ្លួន​ដោយ​របៀប​ណា​នៅ​ចំពោះមុខ​ភាព​តានតឹង​យោធា​ជាមួយ​ទីក្រុង​ប៉េកាំង ដែល​ចាត់ទុក​ដែន​កោះ​នេះ​ត្រឹម​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​ចិន​។​“​ការពារ​តៃវ៉ាន់ ហើយ​តស៊ូ​នឹង​ចិន​” នេះ​គឺជា​ពាក្យស្លោក​របស់​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ​តៃវ៉ាន់ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្នាក់មូលដ្ឋាន​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦​វិច្ឆិកា​២០២២​នេះ​។ ដូច​ការ​ព្យាករ​ចុងក្រោយ គណបក្សកាន់អំណាច​ដឹកនាំ​ដោយ​លោកស្រី សៃ អ៊ី​ន​វេន បានទទួល​បរាជ័យ នៅ​តៃប៉ិ និង​នៅក្នុង​ក្រុង​ចំនួន​៣​ទៀត ក្នុងចំណោម​ក្រុង​ទាំង​៦​ដែល​រៀបចំ​ការបោះឆ្នោត​។ ប្រជាមតិ​ស្តីពី​បញ្ចុះ​អាយុ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ពី​២០​មក​១៨​ឆ្នាំ​ក៏ត្រូវ​បាន​ពលរដ្ឋ​តៃវ៉ាន់​ច្រានចោល​ទៀត​។​

គណបក្សប្រឆាំង​ធំជាងគេ​នៅ​តៃវ៉ាន់​គឺ គូ​មីន​តាង (Kuomintang ឬ KMT) ដែលមាន​ជំហរ​ស្និទ្ធ​នឹង​ប៉េកាំង ដណ្តើមបាន​តំណែង​អភិបាលក្រុង និង​ស្រុក​ចំនួន​១៣ ក្នុងចំណោម​២១ រួមទាំង​នៅ​ទីក្រុង​តៃប៉ិ​ផងដែរ ស្រប​ពេលដែល​គណបក្ស DPP យកបាន​តែ​៥​ប៉ុណ្ណោះ​។ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ទីស្នាក់ការ​របស់​គណបក្ស​អំពី​ការលាលែង​ជា​ប្រធាន​បក្ស DPP លោកស្រី សៃ បាន​និយាយ​ដូច្នេះ​ថា «​លទ្ធផល​គឺ​ខុសពី​ការរំពឹងទុក​របស់​យើង ដូច្នេះហើយ​យើង​ទទួលយក​លទ្ធផល​នេះ ក៏ដូចជា​ទទួលយក​ការសម្រេចចិត្ត​របស់​ប្រជាជន​តៃវ៉ាន់​»​។​​កាលពី​ការបោះឆ្នោត​ថ្នាក់​តំបន់​ឆ្នាំ​២០១៨ លោកស្រី សៃ អ៉ី​ង​វិ​ន ក៏បាន​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ដូចគ្នា​ដែរ ក្រោយ​ទទួលលទ្ធផល​មិនបាន​ល្អ​។ លោកស្រី សៃ បានឱ្យដឹងថា លោកស្រី​បាន​បដិសេធ​សំណើ​លាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី លោក ស៊ូ សេង​ចាង (Su Tseng-chang) ដែលជា​សមាជិក​ជាន់ខ្ពស់​មួយរូប​នៅក្នុង​បក្ស DPP ដោយ​លោកស្រី​បានស្នើ​ឱ្យ​លោក​នៅ​បន្ត​កាន់តំណែង​ដដែល ដើម្បី​ធានាថា​គោលនយោបាយ​នានា​របស់​លោកស្រី​នឹងត្រូវ​អនុវត្តបាន​ត្រឹមត្រូវ​។​

​ពាក់ព័ន្ធ​ការបោះឆ្នោត​ថ្នាក់​តំបន់​នៅ​តៃវ៉ាន់ ខាង​ទីក្រុង​ប៉េកាំង​បានលើកឡើង​ថា លទ្ធផល​ដែល​ចេញមក​បាន​បង្ហាញថា ការយល់ឃើញ​របស់​ប្រជាជន​តៃវ៉ាន់​ទូទៅ គឺ​ពួកគេ​ចង់បាន​សុខសន្តិភាព ស្ថិរភាព និង​ការរស់នៅ​ល្អប្រសើរ ហើយ​ទីក្រុង​ប៉េកាំង​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាជន​តៃវ៉ាន់​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​សន្តិភាព ព្រមទាំង​ប្រឆាំងនឹង​ចលនា​ឯករាជ្យ​តៃវ៉ាន់ ក៏ដូចជា​ការជ្រៀតជ្រែក​ពី​បរទេស​។
ប៉ុន្តែ​សម្រាប់​អ្នកសង្កេតការណ៍ ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​នៅ​ថ្ងៃ​សៅរ៍​នេះ មិនមែនជា​ការធ្វើប្រជាមតិ​ជ្រើសរើស​ស្និទ្ធ ឬ​ប្រឆាំងនឹង​ចិន​ទេ​។ ប្រជាពលរដ្ឋ​តៃវ៉ាន់​៩៥%​ប្រឆាំងនឹង​គំនិត​រណប​ចិន​ជានិច្ច​។ ជោគជ័យ​របស់​បក្សប្រឆាំង ជា​សញ្ញា​ពញ្ញាក់​ស្មារតី​ដ៏​សំខាន់​មួយ ប៉ុន្តែ​មិនមែន​មានន័យថា​បក្ស​គួ​មីង​តាង កំពុង​ឈានទៅ​ឈ្នះឆ្នោត​សភា​និង​ប្រធានាធិបតី នៅ​ពីរ​ឆ្នាំ​ទៀត​ខាងមុខ​ឡើយ​។ នេះ​បើតាម​ការវិភាគ​របស់​អ្នកស្រី​គ្រីស្ទី​ន​ណា គី​រ៉ុង​ស្កា​Kristina Kironska អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អឺរ៉ុប​សិក្សា​អំពី​អាស៊ី​។​a army saivan2