» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31349 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598768 នាក់

ករណី​ឆ្លង​កូ​វីដ​-១៩​វៀតណាម​និង​ថៃ​ធ្លាក់ចុះ​វិញ​ក្នុងពេលកម្ពុជាបង្កើនការប្រយត្ន័!

 

​វៀតណាម​៖​នៅ​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​មាន​៤​នាក់ ក្នុងនោះ​មាននៅ​ទីក្រុង​បាក់​និ​ញ និង​តំបន់​៣​ផ្សេងទៀត​។ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​៦​ខែកុម្ភៈ​បានប្រកាសថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៥​នាក់ ក្នុងនោះ​មាន ម្នាក់​មកពី​ក្រៅប្រទេស​និង​៤​នាក់​ក្នុង​សហគមន៍​។​​នេះ​ជាស​ញ្ញា​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​វៀតណាម ខណៈ​ទិវា​ចូលឆ្នាំ​កាន់តែ​ខិតជិត​មកដល់​។ សូមបញ្ជាក់ថា​ក្នុង​រយៈពេល​ពីថ្ងៃ​ទី​២៧​ខែមករា​មកទល់ពេលនេះ​វៀត​ណាន​មាន​អ្នក​ឆ្លង​ដល់​ទៅ​៣៩៨​នាក់​។​a co vn2 

​ដោយឡែក​នៅក្នុង​ប្រទេស​ថៃ​វិញ ក៏មាន​ករណី​ឆ្លង​ធ្លាក់ចុះ​ផងដែរ គឺ​ពី​ជិត​១​ពាន់​នាក់មក​សល់​តែ ៤៩០​នាក់​ប៉ុណ្ណោះ នៅ​ថ្ងៃ​សៅរ៍​ទី​៦​កុម្ភៈ​។ អាជ្ញាធរ​ថៃ​បានប្រកាស​រកឃើញ​អ្នកជំងឺ COVID-19 ចំនួន ៤៩០​នាក់​ថ្មី​ទៀត ដោយ​ក្នុងនោះ ៤៧៩​នាក់​ជា​ករណី​ឆ្លង​ក្នុងស្រុក និង ១១​នាក់​ទៀត​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។​​អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ចំណោម​ករណី​ឆ្លង​ថ្មីៗ​ក្នុងស្រុក​ខាងលើនេះ ៤១២​ករណី​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​នៅក្នុង​សហគមន៍​រស់នៅ​របស់​អ្នកជំងឺ​ផ្ទាល់ និង ៦៧​ករណី​ទៀត​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​នៅ​មន្ទីរពេទ្យ​នានា​។ ខេត្ត​សាមុត​សា​ខន នៅតែ​ជា​តំបន់​ដែលមាន​ករណី​ឆ្លង​ច្រើន​បំផុត​រហូតដល់​ទៅ ៤៥០​នាក់​, ខណៈ​ទីក្រុង​បាងកក​មាន​២៣​នាក់ និង​៦​នាក់​ទៀត​ស្ថិតនៅតាម​ខេត្ត​មួយចំនួន​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​នៅ​ខេត្ត​សាមុត​សា​ខន​ខាងលើនេះ មាន​ជនជាតិ​មី​យ៉ាន់​ម៉ា​រហូតដល់​ទៅ ៣៩១​នាក់​ឯណោះ​។ គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង COVID-19 សរុប ២៣,១៣៤​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ៧៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១៦,២៧៤​នាក់​។​

សម្រាប់​ប្រទេស​កម្ពុជា​ជិតខាង​វិញ​រាជរដ្ឋាភិបាល​បានប្រកាស​រឹតបន្តឹង​តាម​ម​ព្រុំដែន​រវាង​ប្រទេស​ទាំងពីរ​ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ​ដើម្បី​ជួយ​ត្រួតពិនិត្យ​ការចេញចូល​ដើម្បី​ធ្វើ​ច​ត្ត​ឡិ​ស​ក័​។​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន ០២​នាក់ និង​មាន​អ្នកជា​សះស្បើយ​០១​នាក់​។ ករណី​ថ្មី​ទាំង​០២​នាក់​ខាងលើនេះ គឺជា​អ្នកដំណើរ​បរទេស​។
​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ សរុប ៤៧២​ករណី ក្នុងនោះ​អ្នកជំងឺ​៤៥៣​នាក់ បានជា​សះស្បើយ​៕a co viet3 a co viet 1 a co viet2 a co viet nam 


​