» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12108 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702279 នាក់

ព្រះមហាក្សត្រ​យាង​ជា​រាជាធិបតី​រាជពិធី​ច្រត់​ព្រះ​ន​ង្គ​ល័នៅ​ខេត្តកំពង់ធំ​

 

​កំពង់ធំ​៖ នៅ​ថ្ងៃ​ព្រឹក​ចន្ទ ៤​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣​នេះ​ករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​ជា​ព្រះ​រា​អធិបតី​ក្នុង ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែល ត្រូវបាន​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ ស្ថិតនៅ​ភូមិ​រូង ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​a king p 

ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត​ឱ្យធ្វើជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ តំណាង​ព្រះអង្គ និង​ភរិយា ជា​ព្រះ​មេ​ហួ​។​បន្ទាប់ពីផ្អាក៣ឆ្នាំដោយសាកូវីតការ​ប្រារព្ធ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ជាការ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ​ថា ជាការ​ចាប់ផ្តើម​ចូលដល់​រដូវវស្សា​ហើយ​។​

​ព្រះរាជ​ពិធី​ជា​ព្រះរាជ​បវេណី​ខ្មែរ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​។​ក្នុង​ព្រះ​រាជពិធី​នា​ព្រឹក​នេះ ក៏មាន​ការរៀបចំ​តាំង​បង្ហាញ​នូវ​ផលិតផល​កសិផល​មក​ពី​តាម​បណ្តា​ក្រសួង និង​រាជធានី​-​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះរាជ​បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក​។​​ព្រះរាជ​ពិធី​នេះ​កាលពី​ដើមឡើយ​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេរុ​នៅ​ជិត​ព្រះបរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ព្រះរាជ​ពិធី​ត្រូវ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​រាជានុញ្ញាត ឱ្យធ្វើ​នៅតាម​ខេត្ត​វិញ​ម្តង ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះរាជ​បវេណី​ដ៏​សំខាន់​មួយ​នេះ​។​​ក្នុង​ព្រះ​រាជពិធី​នេះ ក៏មាន​ការរៀបចំ​ចំណី​៧​មុខ​រួមមាន ស្រូវ​, ពោត​, ល្ង​, សណ្តែក​, ទឹក​, ស្រា និង​ស្មៅ ជា​អាហារ​ឱ្យ «​គោ​ឧសភរាជ​» បរិភោគ ដើម្បី​ផ្សង​ពី​ផលដំណាំ ដែលមាន​ផល​ល្អ មិនល្អ ឬ​មាន​រោគា​ផ្សេងៗ​ទៅលើ​សត្វ​ធាតុ​របស់​ប្រជាកសិករ​៕a king p1 a king plaughing2 a king plaughing4 
​