» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30260 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597679 នាក់

ប្រជុំ UNCLOS កម្ពុជារំលឹកពីការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ថៃចេញមកព្រមានថាកោះគុជជារបស់ថៃ!

 

ប្រទេសសឹង្ហបុរី៖នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែង រកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។a unclos meeting 

កម្ពុជា បានថ្លែងអំណរគុណចំពោះលោកស្រីប្រធាន និង សមាជិកគណៈកម្មការទាំងអស់ ដែលបានយល់ព្រមបំពេញតួនាទីនៅក្នុងគណៈកម្មការនេះ ដោយនាំមកនូវបទពិសោធន៍ដ៏ទូលំទូលាយ សម្រាប់ដំណើរការផ្សះផ្សានេះ ព្រមទាំងថ្លែងអំណរគុណចំពោះតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ជាពិសេសលោកបណ្ឌិត Di Giacomo Toledo អ្នកស្រី Seok និង សហការី ដែលបានបំពេញភារកិច្ច ជាលេខាធិការដ្ឋាន (Registry) ប្រកបដោយប្រសិទ្ធភាព។កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះតំណាងនៃព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោក ជំទាវ លោក និង លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះផងដែរ។

 

អំពីសេចក្តីសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សា» ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងពីទិដ្ឋភាពប្រវត្តិសាស្ត្រ ដែលមានប្រវត្តិយូរលង់តាំងពីសតវត្សរ៍ទី ៩ រហូតបានក្លាយជាប្រទេសស្ថិតក្រោមអាណាព្យាបាលបារាំង នៅក្នុងឆ្នាំ ១៨៦៣ ដែលព្រំដែនទឹកដីសម័យទំនើបរបស់កម្ពុជា ត្រូវបានកំណត់ឡើងតាមរយៈសន្ធិសញ្ញា និង ផែនទី ដែលបានរៀបចំឡើង ជាបន្តបន្ទាប់ ក្នុងនោះរួមមានអនុសញ្ញាឆ្នាំ ១៩០៤ និង សន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង និង សៀម ព្រមទាំងផែនទីផលិតដោយអនុលោមតាមឯកសារទាំងនេះ ដែលកំណត់ព្រំដែនគោករបស់កម្ពុជា ជាមួយប្រទេសថៃ។

សម្រាប់ «សេចក្តីសម្រេចចិត្តផ្តួចផ្តើមការផ្សះផ្សា» កម្ពុជាសង្ឃឹមដោយស្មោះថា ប្រទេសថៃចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ខណៈការស្តារសន្តិភាព និង ស្ថិរភាពរវាងកម្ពុជា និង ថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពី «គោលបំណងរបស់កម្ពុជា» ដែលគោលបំណងចម្បងបំផុតរបស់យើង គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និង វិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និង ស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

កម្ពុជា ក៏បានលើកឡើងពី «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ» ដែលការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និង ស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។ ការដែលយើងស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​​ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានា ដោយសន្តិវិធី និង ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិអាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគីជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។ ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើមគឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ។ ទំនាក់ទំនងរវាងកម្ពុជា-ថៃបាន និងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា យើងបានទទួលការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាលើបញ្ហាដែនសមុទ្រទីម័រ រវាង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី។ ដំណើរការផ្សះផ្សានោះបានបង្ហាញថា ការផ្សះផ្សាដោយបង្ខំក្រោម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រអាចដោះស្រាយភាពជាប់ គាំងដ៏យូរអង្វែងរវាងប្រទេសជិតខាង និងនាំទៅរកដំណោះស្រាយ ជាស្ថាពរតាមរយៈសន្ធិសញ្ញា។ កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សាជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយដល់កម្ពុជានិងថៃឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង។

នៅក្នុងសេចក្តីថ្លែងការណ៍នៅចំពោះមុខគណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥កញ្ញា នៅប្រទេសសិង្ហបុរីដែរ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានថ្លែងបង្ការជាមុនថា ការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)មិនមែនជាបំណងរបស់ថៃដែលចង់បានការដោះស្រាយបញ្ហាជាទ្វេរភាគីទេតែថៃនឹងគោរពច្បាប់អ្នតរជាតិ។លោក ស៊ីហាស័ក ភួងកេតកែវ បញ្ជាក់ថាការចរចរាដោយចាប់ប​ង្ខំនិង មិនពាក់ព័ន្ធ​នឹងបញ្ហា​នៅ​កោះគុត ក៏ដូចជា​បញ្ហាព្រំដែនដីគោក​នោះឡើយ។ ចំពោះ​រដ្ឋមន្ត្រីការបរទេសថៃរូបនេះថា រឿងវិវាទនៅ​កោះគុត​មិនត្រូវ​ជាបញ្ហា​យកមកចរចា តាមយន្តការUNCLOSនេះ​ និងថា ថៃ​នឹងការពារធិបតេយ្យ​ភាពរបស់ខ្លួន​ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ​។ ​

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) តំណាងព្រះរាជាណាចក្រកម្ពុជានិងថៃ ត្រូវបានផ្តល់កិត្តិយសឡើងថ្លែងការណ៍ ដែលមានថេរវេលាប្រមាណជា ១៥ នាទី ដូចគ្នាដើម្បីរៀបរាប់ពីអង្គហេតុ និង គោលជំហរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាសមុទ្រជាមួយភាគីថៃ។

បើតាមលោកនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងពត៍មានកម្ពុជាវិញបានឲ្យដឹងពីជំហរកម្ពុជាថាបានដាក់ផ្លូវដំណោះស្រាយជាក់ស្តែងលើតុ ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ៖​

ទី១-កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។

ទី២-ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។

ទី៣-ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។a seyha unclos a unclos brak a brak statement a brak statement1 a brak statement2 a brak statement3 a unclos brak1