» មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5791 នាក់

ម្សិលមិញ 6359 នាក់

សរុប 14092424 នាក់

ព្រះមហាក្សត្រ​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​

 

​ភ្នំពេញ​៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជាទីគោរព​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន អស់​រយៈពេល​ជាង​មួយខែ​។​a king come1 

​នៅ​រសៀល​ថ្ងៃ​ពុធ ទី​០២ ខែតុលា ឆ្នាំ​២០១៩​នេះ​មានការ​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ព្រះ​ញាតិវង្ស​ជាច្រើន​នាក់ និង​អង្គ​ផ្សេងទៀត​ផងដែរ​បានទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ជា​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង សម្រាប់​ឆ្នាំ​២០១៩​នេះ កាលពី​ថ្ងៃទី​២៦ ខែសីហា​។ ក្នុងកំឡុងពេល​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង រយៈពេល​ជាង​មួយខែ​នេះ ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ទទួលបាន​ព្រះរាជ​បដិសណ្ឋារកិច្ច​យ៉ាង​ខ្ពង់ខ្ពស់​ពី​មន្ត្រីជាន់ខ្ពស់​របស់​ចិន និង​បាន​យាង​ព្រះអង្គ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​។​

​ព្រះមហាក្សត្រ​ខ្មែរសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ខេត្ត​ស៊ី​ឈួន និង​ខេត្ត​ឆុង​ឈី​ង​។ ព្រះអង្គ​បាន​យាង​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្ត​ទាំងពីរ​នេះ ដោយមាន​ព្រះ​សវនាការ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ​ជាមួយនឹង​កម្ពុជា​។​

​អង្គ​ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវ​បានផ្តល់​ព្រះរាជ​កិត្តិយស​ដ៌​ឧត្តុង្គឧត្តម​ពី​សំណាក់​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង យាង​ចូលរួម​ក្នុង ពិធី លៀង សាយភោជន៍ នៅ វិមាន សភា ប្រជាជន ចិន ក្នុង​រដ្ឋធានី​ប៉េកាំង ដើម្បី អបអរសាទរ ខួប លើក ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​។​a king come a king come2