» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9644 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699815 នាក់

លោក​កែវ​រ៉េមី​ថា​សិទ្ធមនុស្ស​កម្ពុជា​ល្អ​ជាង​អាមេរិក​តែ​ទូត​សហភាព​អឺរ៉ុប​យល់​ផ្សេង​!

 

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ថ្លែងថា កម្ពុ​ជាមាន​ភាពល្អ​ប្រើ​សើរ​ជាង​អាមេរិក​។​«​សហរដ្ឋអាមេរិក មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ខ្លះ លោក​មានការ​យល់ច្រឡំ​ថា ជា​បិតា​ប្រជាធិបតេយ្យ តាមពិត​មិនមែន​ទេ​។ បញ្ហា​ច្រើនណាស់​»​។​តែ​ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​ស្រុក​ខ្មែរ​មិន​យល់​ចឹ​ង​ទេ​។​a keo remy 

​ការលើកឡើង​របស់លោក កែវ រ៉េមី បែបនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ «​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​» រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ផ្អែកលើ​ទិន្នន័យ​ពី​អង្គការ​សង្គម​ស៊ីវិល​អាមេរិក​មួយ​បាន​ឲ្យ​ដឹងថា ប្រជាជន​អាមេរិក មានតែ​៥​ភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​សរុប​នៅលើ​សកលលោក ក៏ប៉ុន្តែ​អ្នកទោស​អាមេរិក​មាន​ដល់​ទៅ ២៥​ភាគរយ នៃ​ចំនួន​អ្នក​ជាប់គុក​ទូទាំង​សកលលោក​។​

​លោក​ថា បើ​គិត​អត្រា​នៃ​អ្នក​ជាប់គុក​នៅ​អាមេរិក គឺ​ខ្ពស់​មែនទែន ហើយ​បើ​គិត​ជា​តួលេខ​គឺ ២.៤​លាន​នាក់ បើ​គិត​ជា​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ប្រហាក់ប្រហែល​នៅ​ទីក្រុង​ភ្នំពេញ​។ លោក កែវ រ៉េមី បាន​បន្តថា គេ​សង្កេតឃើញ​ទៀតថា អ្នក​ជាប់គុក​នៅ​សហរដ្ឋអាមេរិក​៦០​ភាគរយ សម្បុរ​មិនមែន​ពណ៌​ស​ទេ គឺ​ដូចជា​ស្បែក​ខ្មៅ ម៉ិច​ស៉ី​កូ អា​ស៉ី​។​

​លោក កែវ រ៉េមី បាន​គូសបញ្ជាក់ថា «​មាន​ប្រជាពលរដ្ឋ សួរ​ខ្ញុំ​តាម Facebook ថា កម្ពុ​ជាមាន​សិទ្ធិមនុស្ស​ទេ​? មានការ​គោរព​សិទ្ធិមនុស្ស​អត់​? ខ្ញុំ​ឆ្លើយថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​ណាស់ ប្រៀបធៀប​ជាមួយ បណ្តា​ប្រទេសជិតខាង​មួយចំនួន នៅ​អា​ស៉ី នៅ​អឺរ៉ុប នៅ​អាមេរិក ស្ថានភាព​របស់​យើង មាន​លក្ខណៈ​ល្អប្រសើរ​។ អញ្ចឹង​ខ្ញុំ​សូម​ជម្រាបជូន​ទៀតថា កត្តា​សន្តិភាព គឺជា​គន្លឹះ​មួយ​នៅក្នុង​ការលើកកម្ពស់​សិ​ទ្ធិ​មនុស្ស​»៕

​ផ្ទុយ​ពី​លោ​កែវ​រ៉េមី​លោក​ជច​អេ​ហ្គា​( George Edgar) ឯកអគ្គរ​រដ្ឋទូត​សហភាព​អឺរ៉ុប (EU) បានបង្ហាញ​ក្តីបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ទៅវិញ ។​​ថ្លែងប្រាប់​កាសែត ក្រោយ បញ្ចប់​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​នៅ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨​ដែល​រាជរដ្ឋាភិបាល​រៀបចំ​​លោក​បន្តថា “​យើង​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាពិសេស​នៅពេល​ព្រឹត្តិការណ៍​មួយចំនួន​កើតមានឡើង​កាលពី​ឆ្នាំ​មុននេះ ដែល​បង្ក​ផលប៉ះពាល់​ដល់​សិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក George Edgar បាន​សង្កត់ធ្ងន់ថា ការសម្រេច​ឲ្យ​បាន​សិទ្ធិមនុស្ស​ត្រូវធ្វើ​ឲ្យ​បានជា​បន្តបន្ទាប់​មិន​ថា​ប្រទេស​មួយណា​ក្នុង​ពិភពលោក​នោះទេ លោក​សង្ឃឹមថា នឹង​ឃើញ​វឌ្ឍនភាព​នៅ​កម្ពុជា ។ ក្នុងនោះ​សិទ្ធិ​ជាច្រើន​នឹងត្រូវ​បាន​លើកកម្ពស់ ជាពិសេស​នឹង​បង្កើត​ប្រព័ន្ធ​ធ្វើការ​នៅក្នុង​សង្គម ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​នូវ​សិទ្ធិ​ទាំងអស់នេះ ។​

​លោក​ទូត​បន្ថែមថា EU​បានធ្វើការ​ប្រយ័ត្នប្រយែង​អំពី​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​សប្តាហ៍​មុននេះ ដែល​បានបង្ហាញ​ពី​ភាព​វិជ្ជមាន​ជាច្រើន ។ លោក​សង្ឃឹមថា អ្វី​ដែលជា​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល នឹង​ក្លាយទៅជា​ការអនុវត្ត​ជាក់ស្តែង ប៉ុន្តែ​ក៏​មិនត្រូវ​មើលរំលង​នូវ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានធ្វើ​ឡើង​នាពេល​កន្លងមក ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ ព្រោះ​ការអភិវឌ្ឍ​នេះ បាន​លើកកម្ពស់​សេដ្ឋកិច្ច​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ចំពោះ​បញ្ហា EBA​វិញ លោក​បាន​អះអាងថា គឺ​មិនទាន់មាន​ការសម្រេច​ច​យ៉ាងណា​នៅឡើយ​ទេ គឺៗ​ស្ថិតក្នុង​ការពិចារណា ព្រោះ​បាន​ទុកពេល​ឲ្យ​១២​ខែ​សម្រាប់​កម្ពុជា ក្នុងការ​ពិចារណា​ចំពោះ​សំណើរ​របស់​EU ដើម្បី​ឲ្យ​មានការ​កែប្រែ​នូវ​ស្ថាន​ការ​នយោបាយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការ អបអរសាទរ ខួប​លើក​ទី​៧០ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ឆ្នាំ​២០១៨​ដោយ​ចាត់ទុក​ទិវា​នេះ​គឺ​ដើម្បី លើកស្ទួយ​សិទ្ធិសេរីភាព របស់​មនុស្សជាតិ​គ្រប់ រូប​ដោយបាន​លើកឡើងថា សិទ្ធិសេរីភាព បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​បោះឆ្នោត​ជ្រើសតាំង មេដឹកនាំ ដែល​ខ្លួន​ពេញចិត្ត ដោយ​សេរី ជាពិសេស​សិទ្ធិសេរីភាព ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន ជឿនលឿន​ទៅមុខ​ជានិច្ច​។​

​នៅក្នុង​ទិវា​សិទ្ធ​មន​ស្ស​១០​ធ្នូ​នេះដែរ​មេ​សហជីព​ធំៗ មាន​លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព ចលនា​កម្ពុជា (CCW) លោក ឌិន ពុ​ទ្ធី សមាគម​ពង្រឹង​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​កម្ពុជា​(CIERA) លោកស្រី កេ​ន ឆេង ឡាង សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា (CDPLA) លោកស្រី យឹម សុធី សមាគម​អ្នកបម្រើ​តាម​ផ្ទះ (ADW) លោក ខាត់ ឡូត សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) និង​លោក ឆេង ឈន់ សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ (ILUC) បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ពិនិត្យ​និង​ដោះស្រាយ​នូវ​សំណើរ​មួយចំនួន ។​a keo remya a keoa a keo 

 

​