» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11898 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702069 នាក់

អុជ​កាំជ្រួច បី​យប់​ជាប់ៗ​គ្នា​អបអរ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

 


​ភ្នំពេញ​៖​សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​២០​នៃ​រាជាភិសេក​ករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ខែតុលា ដល់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ ដូច្នេះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​ត្រៀម​រៀបចំ​ពិធី​នេះ​ឱ្យបាន​ស័ក្តិ​សមនិង​មហោឡារិក​។a king thron 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​បញ្ជាក់ដែរថា ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ និង​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ បវរ​មហាប្រសើរ​ថ្វាយ ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ នឹងមាន​ការរៀបចំ​ធ្វើ​ពិធី​សាសនា​ទៅតាម​ព្រះរាជ​ប្បវេណី នៅក្នុង​ព្រះបរមរាជវាំង​។ ចំណែក​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៤ មាន​រៀបចំ​ព្រះ​រាជពិធី​ថ្វាយព្រះពរ នៅក្នុង​ព្រះបរមរាជវាំង​។ សម្រាប់​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ចាប់ផ្តើម​មិ​ទ្ទី​ញ​មហាជន នៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្តា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ក្រសួង ស្ថាប័ន​នានា​ត្រូវ​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​តុបតែង​លម្អ​បំភ្លឺ​ភ្លើងពណ៌ ពាក្យស្លោក​ថ្វាយព្រះពរ និង​សារលិខិត​ថ្វាយព្រះពរ ព្រមទាំង​លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក នៅតាម​ក្រសួង រដ្ឋលេខាធិការដ្ឋាន និង​ស្ថាប័ន​របស់ខ្លួន​។​គួរ​បញ្ជាក់ថា ក្នុង​រយៈ​បី​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​២០​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹងមាន​ការអុជ​កាំជ្រួច​រយៈពេល​បី​យប់​ជាប់ៗ​គ្នា ចាប់ពី​ម៉ោង​១៩:០០​នាទី​យប់​ទៅ​។

​សូម​ជម្រាបជូន​ថា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ក្រុមប្រឹក្សារាជសម្បត្តិ​បោះឆ្នោត​ជ្រើសរើស​ជា​ឯកច្ឆន្ទ នា​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព​.​ស​.២៥៤៨ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះ​គោរមងារ «​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯករាជ រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​» ហើយ​សម្រេចយក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ជា​ទិវា​ប្រវត្តិសាស្ត្រ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។​​គឺ​ថ្ងៃ​នេះហើយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប បាន​សម្តែង​ឆន្ទៈ និង​មនោសញ្ចេតនា​របស់ខ្លួន​សប្បាយរីករាយ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ ទ្រង់​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ដើម្បី​បាន​គង់​ជា​ម្លប់​ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជំ​របស់​មាតុ​ភូមិ និង​ប្រជារាស្ត្រ របស់​ព្រះអង្គ​៕

​