» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5108 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695279 នាក់

លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ថៅកែ​ជួញ​ដីឡូត៍​ត្រូវបាន​ឃាត់ខ្លួន​ព្រោះ​ចេញ​មូល​ប្ប​ទា​នប​ត្រ័​មានតម្លៃ​ជាំ​ង​២០០​លាន​ដុល្លារ​តែ​អត់​សាច់ប្រាក់​

 


​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់ខ្លួន​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ដែល​គេ​ស្គាល់​ថា​ជា អ្នកជំនួញ​ដី​ឡូ​តិ៍​ដ៏​ល្បី​ម្នាក់ ពីបទ​ឆបោក​និង​ចេញ​សែក​ស្អុយ​រាប់រយ​លាន​ដុល្លារ​។ ប្រភព​របស់​ជនរងគ្រោះ​នៃ​ការបោកប្រាស់​នេះ​បានឱ្យដឹងថា លោក ឌី​ម សួន​ណាត ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចលនា​ទ្រព្យ Enarita បាន​ភូតភរ​និង​ឆរ​បោក​ជាច្រើនលើក ហើយ​បានចេញ​សែក​សងលុយ​ប៉ុន្តែ​គ្មាន​លុយ​ដល់​ជនរងគ្រោះ​ជាច្រើន​នាក់​ដែលមាន​ទឹកប្រាក់​សរុប​យ៉ាងច្រើន​សន្ធឹក​ប្រមាណ​២០០​ជិត​៣០០​លាន​ដុល្លារ​។ a land cheat 

​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​អ្នកបោក​ក​ម្រឹត​ខ្ពស់​នេះ​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ត្រៀម​ឡើង​តុលាការ ។​​ក្រុមហ៊ុន​នេះ​តែងតែ​ផ្សព្វផ្សាយ​ប្រកាស​លក់​ដី​នៅក្នុង​តំបន់​ទេសចរណ៍ ដើម្បី​ផ្ដល់ឱកាស​អោយ​អតិថិជន​មានលទ្ធភាព​ទិញ​ដី​ទុក​ធ្វើ​ផ្ទះ​លម្ហែកាយ​ដោយ​ប្រើ​វិធី​ប្រូ​ម៉ូ​ហ្សិ​ន​ទិញ​ដី​បញ្ចុះតម្លៃ និង​បន្ថែម​រង្វាន់​ផ្សេងៗ ដូចជា​ទូរស័ព្ទ និង​រង្វាន់​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​សន្ទុះ​កេរ្តិ៍​របស់លោក ឌី​ម សួន​ណាត បាន​ល្បីឈ្មោះ​យ៉ាងខ្លាំង ។​

​មូលហេតុ​ចាញ់បោក​បើតាម​សំដី​ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា គាត់​បាន​វិនិយោគ ជាមួយ លោក ឌី​ម សួន​ណាត ដែលជា​អគ្គនាយក​ក្រុមហ៊ុន ENARITA development Co.,LTD ដោយ​ទទួលបាន​ការប្រាក់​ខ្ពស់​រហូតដល់​ម្ភៃ​ភាករយ​ដែល​ក្នុង​កុងត្រា​នោះ​មាន​ធានា​សែក និង​ស្នាម​ផ្តិតមេដៃ​របស់ លោក​ឌី​ម សួន​ណាត់ ផ្ទាល់​ដែលជា​ហេតុ​ធ្វើអោយ​គាត់​ទុកចិត្ត​។​រហូតមកដល់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ក៏មាន​ការដក​ប្រាក់​តាម​សែក​មិនបាន ហើយ​លោក​ឌី​ម សួន​ណាត បាន​លួងលោម​ដល់​ជនរងគ្រោះ​ថា ធនាគារជាតិ​ធ្វើការ​បង្កក់​លុយ​គាត់ ហើយ​ធ្វើការ​ស៉ើ​ប​អង្កេត​ដោយសារ​ចរន្ត​លុយ​ច្រើនពេក ហើយ​បង្គាប់​ជនរងគ្រោះ​អោយទៅ​ដក​នៅ​ក្រុមហ៊ុន​លោក​ផ្ទាល់​វិញ​។​

លោក​បាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​នៅតែ​មិនឃើញ​ក៏មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចូលទៅ​ក្រសួងមហាផ្ទៃ ប្តឹង​ពីបទ​ល្មើស​ជាក់ស្តែង​ទៅ​លោក ឌី​ម សួន​ណាត ហើយ​ធ្វើការ​ស៉ើ​ប​អង្កេត​ជាក់ស្តែង​។​​របាយការណ៍ បង្ហាញថា លោក​ឌី​ម សួន​ណាត មិនត្រូវ​ធនាគារ​ណាប​ង្ក​ក់លុយ​លោក​ឡើយ​គឺ លោក​មាន​ចេតនា បិទ​គណនេយ្យ​ធនាគារ​ខ្លួនឯង និង​ធ្វើ​ការពន្យា​ពេល​រាល់​កិច្ចសន្យា​របស់​ជនរងគ្រោះ​។​​ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​ដដែល ដីការ​កោះហៅ​បានចេញ ។ ថ្ងៃទី​១៦ ពេល​រសៀល ក៏បាន​ធ្វើការ​ឃាត់ខ្លួន លោក​ឌី​ម សួត​ណាត​។​

មុនចាប់ខ្លួនថៅកែដីនេះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kavin ដែល​ត្រូវគេ​ស្គាល់​ថា​ជា​តារា​សម្ដែង​មួយរូប​នៅក្នុង​វិស័យ សិល្បៈ​មុននេះ បានប្រកាស​ទម្លាយ​ជា​សាធារណៈ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​​សូមជួយ​ស៊ែរ (Share) រកមុខ​បុគ្គល ឌឹ ម សួន​ណាត ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ផងដែរ ។​គេ​មិនទាន់​ដឹង​សាវតា​ជាតិ​លោក​លោក ឌី​ម សួន​ណាត​ម្ចាស់ ក្រុមហ៊ុន Enarita​ចេញពី​ប្រ​ភណា​នោះ​នៅឡើយ​ទេ​!៕a land cheat (1) a land cheat1 a land cheat2 (1) a land cheat2 

​