» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7554 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986245 នាក់

អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង!

 

​ប្រទេសអ៊ីរ៉ង់៖អ្នកប្រយុទ្ធឃឺដដែលឆ្លងកាត់បទពិសោធន៍សង្គ្រាមរាប់ពាន់នាក់ មានមូលដ្ឋាននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់មានការគាំទ្រដោយអាវុធ ក៏ដូចជាការផ្តល់ការស៊ើបការណ៍សម្ងាត់ពីសហរដ្ឋអាមេរិកនឹងក្លាយជាអក្ស័ បើកការវាយលុកតាមជើងគោកឆ្លងកាត់ព្រំដែនចូលទៅក្នុងភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។a kirda

របាយការណ៍ពី i24NEWS, Jerusalem Post និងស្ថាប័នព័ត៌មានជាច្រើនទៀតបានបញ្ជាក់ថា កងកម្លាំងទាំងនេះ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រយុទ្ធជាមួយក្រុម ISIS និងការគំរាមកំហែងដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ កំពុងតែប្រឈមមុខដាក់គ្នាជាមួយទីតាំងសន្តិសុខរបស់អ៊ីរ៉ង់ នៅក្នុងខេត្តដែលមានប្រជាជនឃឺដភាគច្រើនដូចជា ខេត្ត Kurdistan និង West Azerbaijan។

​កងទព័ឃឺតនឹងបើករណសិរ្សផ្ទៃក្នុងដ៏សំខាន់មួយប្រឆាំងនឹងរបបដឹកនាំរបស់ពួកមូឡា (mullahs) ដែលកំពុងតែដួលរលំរង្គោះរង្គើដោយសារការវាយប្រហារតាមអាកាសឥតឈប់ឈរពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានកម្ទេចមជ្ឈមណ្ឌលបញ្ជាការ ទីតាំងមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធរបស់ IRGC។ ទីភ្នាក់ងារ CIA បានបំពាក់អាវុធឱ្យក្រុមទាំងនេះអស់រយៈពេលជាច្រើនខែមកហើយ ដោយប្រធានាធិបតី Trump បានទាក់ទងដោយផ្ទាល់ជាមួយមេដឹកនាំឃឺដ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងបង្កឱ្យមានការងើបបះបោរឱ្យកាន់តែទូលំទូលាយ។

​ជនជាតិឃឺដ ដែលត្រូវបានគេជិះជាន់ជាយូរមកហើយក្រោមការគ្រប់គ្រងបែបសាសនារបស់អ៊ីរ៉ង់ កំពុងឆក់យកឱកាសនេះ៖ ពង្រីកកម្លាំងដែលកំពុងតែចុះខ្សោយរបស់ទីក្រុងតេហេរ៉ង់ បង្វែរកម្លាំងទ័ពពីរណសិរ្សផ្សេងទៀត និងបង្កើតលំហសម្រាប់ប្រជាជនអ៊ីរ៉ង់សាមញ្ញក្នុងការងើបឈរឡើង។

​បើតាមការវិភាគរបស់លោកសាស្រ្តាចារ្យជាង ស៊ឺឈីន Jiang Xueqin ដែលកំពុងល្បីល្បាញនៅលើវេទិកា អនឡាញវិញយល់ឃើញថាក្នុងសង្រ្គាមនេះគឺអាម៉េរិកចូលអន្ទាក់របស់អ៊ីរ៉ង់ ហើយការបន្ត អូសបន្លាយពេលវាយនោះអាម៉េរិកនឹងមិនឈ្នះ ហើយនឹងបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង នូវឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក៖ អាម៉េរិកលែងមានលទ្ធភាពគ្រប់គ្រងព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាបានទាំងស្រុងដូចមុនទៀតហើយ។• អុីរ៉ង់បានក្លាយជាចំណុចស្នូលនៃ "អ័ក្សតស៊ូ" ដែលធ្វើឱ្យលោកខាង លិច ពិបាកក្នុងការដោះស្រាយតាមផ្លូវយោធា។

ដោយមើលឃើញថាមិនអាចធ្វើអីអ៊ីរ៉ង់បែកតាមផ្លូវអាកាស និងផ្លូវទឹកនោះ ពេលនេះ អ៊ីស្រាអែលអាម៉េរិកជាពិសេសគឺCIA បានប្រើប្រាស់យុទ្ធសាស្រ្តចាក់ពី ក្នុងដើម្បីបំបែក អ៊ីរ៉ង់ដោយបានចរចាបំពាក់អាវុធដល់ក្រុមចលនាតស៊ូឃើដ Kurd ដើម្បី វាយអ៊ីរ៉ង ឬឈានដល់បដិវត្តនៅក្នុងប្រទេស។ជនជាតិឃើដ (Kurd) គឺជាក្រុមជនជាតិភាគតិចដ៏ធំមួយដែលមានប្រវត្តិសាស្ត្រចំណាស់ និងមានលក្ខណៈពិសេសមួយនៅតំបន់មជ្ឈិមបូព៌ា។ ពួកគេមានដើមកំណើតនៅតំបន់ភ្នំ ហៅថា Kurdistan និងជាផ្នែកមួយនៃក្រុមអម្បូរភាសាឥណ្ឌូអ៊ឺរ៉ប។

បច្ចុប្បន្ន ក្រុមពួកជនជាតិ ឃើដនេះមានចំនួនសរុបប្រមាណជាង ៤០លាននាក់ជាច្រើនកំពុងរស់នៅរសាត់អណ្តែតតាមប្រទេសផ្សេងៗនៅមជ្ឈិមបូជានេះហើយដែលនៅច្រើនជាងគេគឺនៅតួកគី, អ៊ីរ៉ង់,អ៊ីរ៉ាក់ និងស៊ីរី។ ជនជាតិឃើដត្រូវបានស្គាល់ថាជា ក្រុមជនជាតិដែលមានចំនួនច្រើនបំផុតលើ លោក ប៉ុន្តែគ្មានប្រទេស និងរដ្ឋអធិបតេយ្យរបស់ខ្លួនឯង។ ការមានប្រទេស និងរដ្ឋជារបស់ ខ្លួនឯងគឺជាក្តីសុបិន្តរបស់ជនជាតិឃើដគ្រប់គ្នាហើយបានតស៊ូប្រយុទ្ធដើម្បីរឿងនេះចាប់ តាំងពីសម័យសង្រ្គាមលោកលើកទី១មកម៉្លេះ ហើយការតស៊ូរបស់ពួកគេទាំងនោះបាន ក្លាយជាបញ្ហានយោបាយ និងជម្លោះភូមិសាស្រ្តនយោបាយក្នុងបណ្តាប្រទេសទាំងឡាយ ផងដែរជាពិសេសនៅតាមប្រទេសដែលប្រកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ិត ដោយពួក ឃើដនេះភាគច្រើនជានិកាយស៊ុននី។ ដោយសារតែជាអម្បូរឥណ្ឌូអ៊ឺរ៉ុបធ្វើឱ្យជនជាតិនេះ មានសម្រស់ស្រស់ស្អាត និងការតស៊ូស្វិតស្វាញខ្លាំង ហើយជាពិសេសគឺវប្បធម៌សម្បូរ បែបទាក់ទងនឹងសិល្បៈតូរ្យតន្រ្តី និងការរាំច្រៀង។

នៅកាលពីមុនពេលសង្រ្គាមលោកលើកទី១ បណ្តាដែនដី និងជនជាតិទាំងឡាយក្នុងតំបន់នេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រអូតូម៉ង់ (Ottoman Empire)។ នៅក្នុងខណៈ ពេលអាណាចក្រអូតូម៉ង់ដួលរលំពេលចាញ់សង្រ្គាមលោកលើកទី១ ហើយមហាអំណាច អុឺរ៉បពិសេសបារាំង និងអង់គ្លេសចូលមកចាត់ចែង និងរៀបចំព្រំដែនរដ្ឋនៅ តំបន់មជ្ឈិម បូព៌ាជនជាតិឃើដហៀបនឹងបានប្រទេសមួយហៅថាឃើដឌីស្ថាន Kurdistanទៅហើយ ប៉ុន្តែសុបិន្តជាតិនេះត្រូវបានរលាយទៅវិញដោយសារបដិវត្តជោគជ័យនៅតួកគីដែលប្រឆាំងដាច់ខាតក្នុងការបង្កើតឃើដឌីស្ថាននេះ។ នៅឆ្នាំ១៩២៣មានសន្ធិសញ្ញាក្រុងលូសាន (Lausannne) ត្រូវបានបង្កើតឡើងដើម្បីរម្ងាប់ជម្លោះក្នុងតំបន់ និងជាពិសេសគឺលុបចោល ទាំងស្រុងនូវគម្រោងបង្កើតរដ្ឋឃើដឌីស្ថានជាហេតុធ្វើឱ្យជនជាតិឃើដទាំងអស់ ត្រូវរស់ នៅដាច់ពីគ្នាដោយសារព្រំប្រទល់រដ្ឋថ្មីដូចជានៅតួកគី (បច្ចុប្បន្នមានពួកឃើដជាង២០ លាន) នៅអ៊ីរ៉ង់ (បច្ចុប្បន្នមានប្រមាណជិត២០លាននាក់) នៅអ៊ីរ៉ាក់ និងស៊ីរី។

បើទោះជារស់នៅតាមបណ្តាប្រទេសផ្សេងៗគ្នាក៏ដោយ បណ្តាក្រុមជនជាតិឃើដទាំងអស់ តែងមានសុបិន្តរួមគ្នាជានិច្ចគឺដែនដីរដ្ឋឃើដ ហើយនៅតាមប្រទេសនីមួយៗតែងតែមាន ចលនាតស៊ូរបស់ពួកឃើដដើម្បីបំបែកខ្លួនឯករាជ្យដូចជា៖នៅឆ្នាំ១៩៤៦ធ្លាប់បំបែកបានរដ្ឋខ្លីមួយនៅភាគខាងជើងអ៊ីរ៉ង់ប៉ុន្តែត្រូវបង្រ្កាបវិញ យ៉ាងចាស់ដៃ។នៅអ៊ីរ៉ាក់មានចលនាបះបោរតាំងពីឆ្នាំ១៩៦០រហូតមកត្រូវបានសាដាមហ៊ូសេន សម្លាន់រង្គាលដោយការវាយប្រហារអាវុធគីមី។

នៅតួកគីនៅតែមានចលនាបះបោររហូតដល់សព្វថ្ងៃហៅថាPKK ហើយការប៉ះ ទង្គិចជាមួយនឹងរដ្ឋាភិបាលតួកគីនោះបណ្តាលឱ្យស្លាប់មនុស្សអស់រាប់ម៉ឺននាក់។មួយរយៈកន្លងមកនៅពេលដែលពួកលោកខាងលិចពិសេសដឹកនាំដោយអាម៉េរិក ក្នុងការប្រឆាំងនឹងក្រុមភេរវកម្មនៅមជ្ឈិមបូព៌ានោះ កងកម្លាំងជនជាតិឃើដបាន ក្លាយជាដៃគូយ៉ាងសំខាន់របស់អាម៉េរិក និងសម្ព័ន្ធមិត្ត។ថ្វីត្បិតតែមានសាសនាផ្សេងៗពីអ៊ីស្រាអែល ហើយឃើដមិនមែនជាអារ៉ាប់ផងនោះ ឃើដជាសម្ព័ន្ធមិត្តល្អជាមួយនឹងពួកជ្វីហ្វអ៊ីស្រាអែល។ អ៊ីស្រាអែលគឺជាប្រទេស មួយដែលបានគាំទ្រគំនិតបង្កើតរដ្ឋរបស់ឃើដឌីស្ថានឡើងវិញ តាមរយៈ 2017 Kurdistan Independence Referendumហើយអ៊ីស្រាអែលគឺជាអ្នកដែលផ្តល់ដល់ឃើដនូវ ការបណ្តុះបណ្តាលយោធា ចារកម្ម ក៏ដូចជាអាវុធផងដែរ។

នៅក្នុងភូមិភាគមជ្ឈិមបូព៌ានេះ កងទ័ពជនជាតិឃើដត្រូវបានគេចាត់ទុកថាកងកម្លាំងដែល មានប្រសិទ្ធភាពបំផុតជាពិសេសសង្រ្គាមឈ្លបវាយឆ្មក់ និងសមរភូមិថ្មើរជើង។ មូលហេតុដែលធ្វើឱ្យពួកគេខ្លាំងមិនមែនមកពីពួកគេមានបច្ចេកវិទ្យាខ្ពស់ ឬអាវុធទំនើប ប៉ុណ្ណោះទេ តែដោយសារកត្តាប្រវត្តិសាស្រ្ត ភូមិសាស្រ្ត ចិត្តសាស្រ្តតស៊ូ ជាពិសេសនោះគឺ កម្លាំងចិត្តខ្លាំងដើម្បីការពារបប្រជាជាតិ វប្បធម៌ និងពិសេសនោះគឺសុបិន្តជាតិឃើដ។a kird a kird2 a kird3