» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9309 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699480 នាក់

លោក​ស៊ីជី​ង​ពីង​ជាប់​ជា​លេខា​បក្ស​កុំមុយនិស្ត​ចិន​អាណត្តិ​ទី​៣​ដោយ​កម្ចាត់​ចេញ​អ្នកមាន​ប្រី​យ៍​ភាព​និង​ចង់ជម្ទាស់​

​ប្រទេស​ចិន​៖​កាលពី​ថ្ងៃអាទិត្យ​ទី​២៣​តុលា គណៈកម្មការ​មជ្ឈិមបក្ស​កុំមុយនិស្ត​ចិន​ថ្មី​ដែលមាន​២០៥​រូប បាន​បោះឆ្នោត​ជ្រើសតាំង និង​បង្ហាញ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស ទាំង​៧​រូប​ដែលជា​មេដឹកនាំ​កំពូល​។ លោក ស៊ី​ជីន​ពីង នៅ​បន្ត​ជា​អគ្គលេខាបក្ស​៥​ឆ្នាំ​បន្ថែមទៀត ដែល​នាំ​ឲ្យ លោក ស៊ី​ជីន​ពីង នឹង​ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី​បី នៅ​ខែមីនា ២០២៣​។a china party1 

សមាជិក​អចិន្ត្រៃយ៍​ដ៏​មានអំណាច​កំពូល​ដែលជា​មនុស្ស​ស្មោះ​ជាមួយ​លោក​ស៊ីជី​ង​ពីង​រួមមាន​៖​ទីមួយ លោក លី ជាំ​ង Li Qiang អគ្គលេខាបក្ស​ប្រចាំ​ក្រុង​សៀង​ហៃ ដែល​ចម្រូងចម្រាស​ខ្លាំង​ក្នុង​ចំណាត់ការ​ប្រឆាំង​កូ​វីដ តែ​ស្និទ្ធ​នឹង​លោក​ស៊ីជី​ង​ពីង ទំនង​នឹង​ទទួល​តួនាទី​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក លី កឺ​ឈាំ​ង ដែលជា​មនុស្ស​មាន​ប្រី​យ៍​ភាព​តែ​ត​រុ​វ​ដេញ​ចេញពី​គណ​សមាជិក​គណ​កម្ម​ធិ​កា​រម​ជ្ឈឹ​ម​។ បន្ទាប់មក​គឺ Zhao Leji យុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដែល​ជួយ​ពង្រឹង​អំណាច​លោក​ស៊ី​ដោយ​កម្ចាត់​មន្ត្រី​មួយចំនួន​ក្រោមរូបភាព​ពុករលួយ និង លោក Wang Huning ទទួលបន្ទុក​ផ្នែក​មនោគមវិជ្ជា​បក្ស​។ ទាំងពីរ​រូបនេះ​ជា​សមាជិក​ចាស់​ដែល​បន្ត​អាណត្តិ​ថ្មី​។ ចំណែក លោក សែ ជី Cai Qi អគ្គលេខាបក្ស​ក្រុង​ប៉េកាំង Ding Xuexiang នាយក​ការិយាល័យ​មជ្ឈិមបក្ស​និង​ការិយាល័យ​ប្រធានាធិបតី (​ដៃស្តាំ​របស់លោក​ស៊ី​ជីន​ពីង​) ព្រមទាំង​លោក លី ស៊ី (Li Xi)​អគ្គលេខាបក្ស​ខេត្ត​ក្វាង​ទុង ជា​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ដែល​មក​ជំនួយ​អ្នក​ចេញទៅ​និវត្តន៍​។​

​សូម​បញ្ជាក់ដែរថា​មុននឹង​មាន​កោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស ព្រមទាំង​បោះឆ្នោត​លើ​ខ្លឹមសារ​ធម្មនុញ្ញ​ថ្មី​របស់​បក្ស​កុម្មុយនីស្ត​ចិន​។​ប្ប​តិ្ត​ហេតុ​មួយ​បាន​កើនឡើង​មុនពេល​បន្តិច ដែល​អង្គ​មហាសន្និបាត​លើក​ទី​២០​របស់​បក្ស​កុម្មុយនីស្ត​ចិន​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​បាន​ថត​បាន គឺ​គេ​ឃើញ​មាន​បុគ្គលិក​ម្នាក់ មក​ឱន​និយាយ​ជាមួយ​លោក​ហ៊ូ ជីន​តាវ​អាយុ​៧៩​ឆ្នាំ​ជា​សមាជិក​ការិយាល័យ​បក្ស​និង​ជា​អតីត​លេខា​បក្ស​និង​ប្រធានាធិបតី​ចិន​ដោយ​ចាប់បង្ខំ​ឲ្យ​គាត់​ក្រោក​ចេញពី​អង្គសន្និបាទ ទោះជា​លោក​ហ៊ូ ជីន​តាវ មិន​ចង់​ព្រម​ធ្វើតាម​ក៏ដោយ​។ លោក​ហ៊ូ ជីន​តាវ បានបង្ហាញ​អាកប្បកិរិយា ប្រឹង​រើ​បំរាស់ មិន​ចង់​ដើរចេញ​ទៅតាម​ការបង្ខំ​របស់គេ​ទេ​។​

​ឧ​ប្ប​តិ្ត​ហេតុនេះ គឺជា​រឿង​កម្រ និង​គួរ​ឲ្យ​ភ្ជា​ក់​ផ្អើល​ខ្លាំងណាស់ ព្រោះថា​តាម​ធម្មតា មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន គឺមាន​ការរៀបចំ​ប្រូ​តូ​កូ​ល​តឹងតែង​ខ្លាំងណាស់ មិនដែល​មានរឿង​អ្វី​ចម្លែក​ដែល​គេ​មិនបាន​គ្រោងទុក អាច​កើតឡើង​បានឡើយ​។ គ្មាន​ការបញ្ជាក់​ព័ត៌មាន​ណាមួយ​ពី​អ្នករៀបចំ​អង្គសន្និបាត​ទេ ហើយ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ចិន ក៏​មិនបាន​និយាយ​អ្វី​ទាំងអស់ ទាក់ទិន​នឹង​ឧប្បត្តិ​ហេតុនេះ​។ ជាងនេះទៀត នៅលើ​បណ្តាញ Weibo របស់​ចិន​វិញ គឺ​គេ​បិទ​ព័ត៌មាន​ទាំងស្រុង​តែម្តង​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​លោក​ហ៊ូ ជីន​តាវ​។​ក្រោយមក​ទើប​មាន​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​និយាយ​នៅក្នុង​បណ្ដាញ Twitter កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា “​លោក ហ៊ូ ជីន​តាវ បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុងសម័យ​ប្រជុំ​បិទ​នៃ​សមាជជាតិ​លើក​ទី ២០ របស់​គណបក្ស ទោះបីជា​គាត់​ទើបតែ​ជាសះស្បើយ​ពី​ជំងឺ​នាពេល​ថ្មីៗ​នេះ​ក៏ដោយ​” ។​

​ដោយឡែក Twitter មួយទៀត​បាន​និយាយថា “​នៅពេល​លោក ហ៊ូ ជីន​តាវ មាន​អារម្មណ៍​មិន​ស្រួល​ក្នុងអំឡុងពេល​ប្រជុំ​នោះ បុគ្គលិក​របស់លោក​បាន​អម​គា​ត់ទៅ​បន្ទប់​មួយ​នៅក្បែរ​កន្លែង​ប្រជុំ​ដើម្បី​ឲ្យ​លោក​សម្រាក ខណៈ​រហូតមក​ដល់ពេលនេះ លោក ហ៊ូ ជីន​តាវ មាន​សុខភាព​ប្រសើរ​ជាង​មុន​ហើយ​” ។​​មិនដឹងថា តើ​លោក ហ៊ូ ជីន​តាវ ដែលមាន​វ័យ​៧៩​ឆ្នាំ ចាស់ជរា​ទ្រុឌទ្រោម​នោះ ត្រូវគេ​ក្រៀក​ចេញ​ដោយសារ​បញ្ហា​សុខភាព ឬមួយ​ក៏​ជា​រឿង​ផ្សេង​? វា​អាច​ដែរ ដែល​គាត់​អាច​រំខាន​ដល់​អង្គសន្និបាត តាមរយៈ​ការបោះឆ្នោត​ជំទាស់ ដែល​អាចធ្វើ​ឲ្យ​ខូច​ដល់​ទំនៀម​ទំលាប់ របស់​មហាសន្និបាត​ប​ក្ស​កុម្មុយនីស្ត​ចិន ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​១០០%​។

​ថ្ងៃ​ចុងក្រោយ​នៃ​មហាសន្និបាទ​នេះ សមាជិក​បក្ស​ទាំង​២៣០០​នាក់ ដែលមាន​វត្តមាន បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​តែង​តែង​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ថ្មី ដែលមាន​សមាជិក​ទាំង​អស់​២០៥​នាក់​។ យោងតាម​តារាង​ឈ្មោះ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ផ្លូវការ​ចិន​បាន​ចុះផ្សាយ គឺមាន​ឥស្សរជន​៤​នាក់ ដែល​លែងមាន​ឈ្មោះ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​តទៅ​ទៀតហើយ​។ ក្នុងនោះ គឺ​លោក លី កឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ដែល​ត្រូវ​ឲ្យ​ឈប់​ព្រោះ​ដល់​អាយុ​ចូលនិវត្តន៍​។​

​បន្ទាប់មកទៀត លោក Li Zhanshu ប្រធានសភា​ប្រជាមានិត​ចិន លោក​ឧបនាយករដ្ឋមន្ត្រី​បច្ចុប្បន្ន Han Zheng ក៏​ត្រូវគេ​ដកចេញ​ដែរ​។ ហើយ​លោក Wang Yang ប្រធាន​ក្រុមប្រឹក្សា​នយោបាយ​ប្រជាមានិត​ចិន ក៏​លែងមាន​ឈ្មោះ​ក្នុង​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ដែរ​។ លោក Wang Yang នេះ ត្រូវគេ​ស្គាល់​ថា​ជា​មនុ​ស្សមាន​ទំនោរ​សេរីនិយម​ខ្លាំង​ជា​គេ ក្នុងចំណោម​សមាជិក​ធំៗ​របស់​បក្ស​កុម្មុយនីស្ត​ចិន ហើយ​កន្លងមក​ធ្លាប់​ត្រូវគេ​រំពឹងថា​ប្រហែលជា​អាច​ឡើងមក​ធ្វើជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​នេះ​។ តែ​ពេលនេះ គឺ​ត្រូវគេ​ដកចេញ​ហើយ​។​

​តាម​ការ​គុណគូរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង គឺ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​ថ្មី​នេះ មាន​សមាជិក​ចាស់ៗ​ប្រមាណ​៦៥%​។ ក្នុង​មាន​ស្ត្រិ​តែ​១១​នាក​ប៉ុន​ណោះ​។​ចំណែកឯ​ការិយាល័យ​នយោបាយ​ដែលជា​ស្ថាប័ន​សម្រេច​របស់​ប្រទេស មាន​សមាជិក​២៥​រូប​វិញ ក៏ត្រូវ​បានបង្ហាញ​ដែរ តែ​លើក​នេះ​ជា​លើកទីមួយ គិត​តាំងពី​២៥​ឆ្នាំ ការិយាល័យ​គ្មាន​សមាជិក​ភេទ​ស្រី​ម្នា​ក់សោះ​។ សមាជិក​ស្រី​តែ​ម្នាក់​គត់​របស់​ការិយាល័យ​បាន​ចូលនិវត្តន៍​។​

​ក្រោយពី​បញ្ចប់​មហាសន្និបាត​បក្ស​កុំ​មុនិ​ស្ត​ចិន​បាន​បញ្ចេញ​ពត៍​មាន​សេដ្ឋកិច្ច​សម្រាប់​ត្រីមាស​ទី​៣​។​តាម​ទិន្នន័យ​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ក្នុង​ថ្ងៃ​ចន្ទ ទី​២៤ តុលា ចិន​បាន​ស្គាល់​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា ៣,៩% សម្រាប់​តី​មាស​ទី​៣ ក្រោយពី​មានការ​ធ្លាក់ចុះ​ចំនួន ២,៦% នៅ​ត្រីមាស​ទី​២​។ គួរ​បញ្ជាក់ថា​តាម​ធម្មតា ចិន​ត្រូវ​ផ្សព្វផ្សាយ​តួលេខ​កំណើនសេដ្ឋកិច្ច​ត្រីមាស​ទី​៣ តាំង​ពីថ្ងៃ​អង្គារ ទី​១៨ តុលា​មុន​ម្ល៉េះ​។
​កំណើនសេដ្ឋកិច្ច​ចិន​ក្នុង​ត្រីមាស​ទី​៣ បាន​ស្ទុះ​ឡើងដល់​ទៅ ៣,៩% ពោល​ខុសពី​ការព្យាករណ៍​ទុក​របស់​ក្រុម​អ្នកជំនាញ​ទាំង ១២​នាក់​ដែលថា​មាន​ត្រឹមតែ ២,៥%​។ ការព្យាករណ៍​ក្នុង​អត្រា ២,៥% ដោយ​ក្រុម​អ្នកជំនាញ​យល់ថា ចិន​បន្ត​អនុវត្តន៍​នយោបាយ​សូន្យ​កូ​វី​ដដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​។​

​គួរ​បញ្ជាក់ថា រវាង​ត្រីមាស​ទី​១ ត្រីមាស​ទី​២ និង​ត្រីមាស​ទី​៣ ចិន​បាន​ស្គាល់​កំណើនសេដ្ឋកិច្ច​ខុសគ្នា​ឆ្ងាយ​។ នៅ​ត្រីមាស​ទី ១ កំណើនសេដ្ឋកិច្ច​ដែល​ចិន​ទទួលបាន​មាន​ដល់​ទៅ ៤,៨%​។ តែ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅ​ត្រីមាស​ទី​២ ដោយ​ទទួលបាន​ត្រឹមតែ ០,៤%​។ ឥឡូវនេះ​នៅ​ត្រីមាស​ទី​៣ កំណើនសេដ្ឋកិច្ច​បាន​ងើប​ឡើងវិញ​ក្នុង​អត្រា ៣,៩%​។ « ចាប់ពីពេលនេះ​តទៅ សេដ្ឋកិច្ច​ចិន​បាន​ស្គាល់​សញ្ញា​ងើបឡើង​វិញ​ហើយ » នេះ​ជាការ​ថ្លែង​សាទរ​របស់​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ស្ថិតិ​។a china party 

​